បណ្តាញសង្គម

Case របស់ Galaxy S10e, S10 & S10+ របស់ Samsung ត្រូវបាន​លេចធ្លាយ​ជាមួយ​ជម្រើស​ច្រើន​ម៉ូត ច្រើនពណ៌

មុននេះបន្តិច យើងទើបតែបានចុះផ្សាយនូវព័ត៌មានមួយ ទាក់ទងនឹងគ្រឿង Accessories ជំនាន់ថ្មី របស់ក្រុមហ៊ុន

Samsung ដែលបានបង្ហាញពីរូបរាងពិត នៅក្នុងកម្មវីធីមួយ មានឈ្មោះថា Galaxy Wearable ដោយផលិតផលទាំងនោះ រួមមាន Galaxy Watch Active (40mm), Galaxy Fit / Fit e និង Galaxy Buds។ ក្នុងនោះ គេបានរំពឹងថា វាអាចនឹងបង្ហាញវត្តមាន ជាផ្លូវការ នៅក្នុងថ្ងៃទី 20 ខែកុម្ភៈ ឆាប់ៗខាងមុខនេះ ជាមួយស្មាតហ្វូន Galaxy S10e, S10 & S10+ ដែរ។

ទោះជាយ៉ាងណាក៏ដោយ ស្របពេលដែលថ្ងៃ Unpacked Galaxy S10 Series មិនទាន់បង្ហាញខ្លួនផង គឺស្រាប់តែថ្មីៗនេះ រូបភាពស្រោមការពារទូរសព្ទ Galaxy S10e, S10 & S10+ របស់ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung ត្រូវបាន លេច ធ្លាយ មកអោយយើងបានឃើញមុនបាត់ទៅហើយ ជាមួយជម្រើសច្រើនម៉ូត ច្រើនពណ៌ ថែមទៀត។ ជៀសវាងការច្រឡំ សម្រាប់ប្រិយមិត្តអ្នកអានមួយចំនួន  យើងសូមរំលឹកបន្តិច ពីផ្នែកខាងក្រោយនៃស្មាតហ្វូនទាំង 3 ម៉ូឌែលនេះ ដោយ Galaxy S10 & S10+ គឺមានកាមេរ៉ាខាងក្រោយចំនួន 3 គ្រាប់ដូចគ្នា ប៉ុន្តែទំហំតួខ្លួន Galaxy S10+ ធំជាង S10។ ចំណែក Galaxy S10e វិញ ស្រួលចំណាំទេ គឺវាមានកាមេរ៉ាខាងក្រោយ ត្រឹមតែ 2 គ្រាប់ប៉ុណ្ណោះ។

តោះ កុំអោយខាតពេល សូមទស្សនារូបភាពស្រោមការពារ Galaxy S10e, S10 & S10+ ដូចខាងក្រោមនេះ៖


សូមរំលឹកម្តងទៀតថា នៅសល់តែ 5 ថ្ងៃទៀតប៉ុណ្ណោះ ទូរសព្ទ Galaxy S10e, S10 & S10+ នឹងត្រូវប្រកាស ចេញ ជាផ្លូវការ ដើម្បីអោយមនុស្សក្នុងពិភពលោក បានឃើញ និងបានទិញប្រើប្រាស់។ ដូច្នេះ បើអ្នកកំពុង តែរង់ ចាំ ទិញ ម៉ូឌែល S10 ណាមួយពិតមែន គឺអាចត្រៀមលុយ ឬត្រៀមដកលុយ ចេញពីកុងធនាគារ អោយហើយទៅ ពេល ដែល ស្មាតហ្វូនទាំងនេះ មានលក់នៅក្នុងប្រទេសយើង នាពេលខាងមុខ។

ដកស្រង់ចេញពីhttp://cambo-report.com/article/15348