Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីការបរទេស ​ជប៉ុន ​នឹងចូលរួម​បើក​សម្ពោធ​​ ផ្សារ​​ទំនើប AEON ភ្នំពេញ

  • បោះពុម្ព

ភ្នំពេញ៖ ក្នុងដំណើរមក បំពេញទស្សនកិច្ច នៅកម្ពុជា រដ្ឋមន្ត្រីការបរទេស ជប៉ុន ឯកឧត្តម ហ្វូមីអូ គីស៊ីដា (Fumio KISHADA)នឹងចូលរួមជាមួយ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបើកសម្ពោធ ផ្សារទំនើប អេអន ម៉ល (AEON MALL) ភ្នំពេញដែលជាសាខាមួយ របស់ផ្សារទំនើបអេអន របស់ប្រទេសជប៉ុន ដែលគ្រោងនឹង បើកសម្ពោធ នៅចុងខែមិថុនា ខាងមុខនេះ។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលចេញផ្សាយនៅថ្ងៃនេះ។

សេចក្ដីប្រកាសព័ត៌មាននោះ បានឲ្យដឹងថា ឯកឧត្តម ហ្វូមីអូ គីស៊ីដា នឹងធ្វើដំណើរទស្សនកិច្ច នៅកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែមិថុនា រហូតដល់ថ្ងៃទី១ ខែកក្កដា។ ក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ចនោះ ឯកឧត្តម រដ្ឋមន្ត្រីការបរទេស ជប៉ុន នឹងចូលបង្គំគាល់ ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី និងជួបជាមួយ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា ផងដែរ។

ក្នុងដំណើរទស្សនកិច្ចនោះផងដែរ រដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន នឹងចុះហត្ថលេខា លើលិខិតប្ដូរសារ ស្ដីពីជំនួយឥតសំណង ដែលមានទឹកប្រាក់ ជាង ៨,៣៤ លានដុល្លារអាមេរិក និងប្រាក់កម្ចីសម្បទាន ចំនួន ១៣៥,១៧ លានដុល្លារអាមេរិក របស់រដ្ឋាភិបាលជប៉ុន មកឲ្យកម្ពុជា ដើម្បីអនុវត្តគម្រោង ចំនួន ៣ នោះ។

គម្រោងទាំងបីនោះ មានដូចជា ទី១ គម្រោងពង្រីកប្រព័ន្ធបញ្ជូន និងចែកចាយអគ្គិសនី នៅរាជធានីភ្នំពេញ ទី២ គម្រោងធ្វើឲ្យប្រសើរឡើង នូវផ្លូវជាតិលេខ៥ (កំណាត់ផ្លូវពីព្រែកក្ដាម ទៅធ្លាម្អម) និង ទី៣ គឺគម្រោងកែលម្អ និងស្ដារឡើងវិញ ប្រព័ន្ធធារាស្ត្រ និងប្រព័ន្ធដោះទឹក ភាគនិរតីនៃរាជធានីភ្នំពេញ។

សូមបញ្ជាក់ថាផ្សារ ទំនើប ជប៉ុន AEON Mall ដែលស្ថិតនៅតាមបណ្តោយ ផ្លូវសុធារស ក្បែរស្ថានទូតរុស្ស៊ី បានចាប់ដំណើរការ ជាបណ្តោះអាសន្ន នៅថ្ងៃសៅរ៍នេះ ខណៈពិធីសម្ពោធជាផ្លូវការ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែមិថុនា សប្តាហ៍ក្រោយ។

បើកការដ្ឋានកាលពីខែធ្នូ ឆ្នាំ២០១០ លើផ្ទៃដីជាង ៦៨០០០ម៉ែត្រការ៉េ ដោយចំណាយទឹកប្រាក់ អស់ជាង ២០០ លានដុល្លារអាមេរិក ផ្សារទំនើប លំដាប់អន្តរជាតិ របស់ជប៉ុនមួយនេះ ទទួលបាននូវ ការទាក់ទាញយ៉ាងខ្លាំង។

AEON Mall មានស្តង់ទំនិញជាង១៥០ រួមទាំងភោជនីយដ្ឋាន អាហារដ្ឋាន ហាងលក់គ្រឿងបរិក្ខា របស់ប្រើប្រាស់ និងសម្ភារផ្សងៗ ហើយទីតាំងចំណត អាចផ្ទុកម៉ូតូបាន១៦០០គ្រឿង និងរថយន្តបាន១៤០០គ្រឿង៕