Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Major Cineplex លក់​សំបុត្រ​ពី ៤-១៦​ ដុល្លារ សម្រាប់​ចូល​ទស្សនា​ ភាពយន្ត​ទំនើប ​ក្នុង​ផ្សារ AEON

  • បោះពុម្ព

ភ្នំពេញ៖ ការទន្ទឹងរង់ចាំ របស់ទស្សនិកជនកម្ពុជា ដើម្បីចូលទស្សនា ភាពយន្តល្បីៗ នៅឯរោងភាពយន្ត ដ៏ទំនើប Major Cineplex បានមកដល់ហើយ ហើយចាប់តាំងពី ថ្ងៃទី១ ខែកក្កដា ខាងមុខនេះតទៅ មហាជនទូទៅ គ្រាន់តែចំណាយប្រាក់ ចន្លោះពី ៤ទៅ១៦ដុល្លារអាមេរិក សម្រាប់តម្លៃ សំបុត្រនីមួយៗនោះ ពួកគេអាចចូលទស្សនា កម្សាន្តខ្សែភាពយន្ត ល្អៗពី ហូលីវូដ និងទទួលយកនូវបទពិសោធន៍ជីវិត កម្សាន្តបែបថ្មី តាមរយៈរោងភាពយន្ត ទំនើប Major Cineplex ស្ថិតនៅក្នុងបរិវេណ អគារផ្សារទំនើប AEON នាកណ្តាលរាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន ពីមន្ត្រីជាន់ខ្ពស់មួយរូបរបស់ Major Cineplex បានឲ្យដឹងថា នៅគ្រាដំបូង នៃការបើកសម្ពោធនេះ ក្រុមហ៊ុនបានបែងចែក តម្លៃសំបុត្រ ជាបឋមសម្រាប់ ភ្ញៀវចូលទស្សនានៅ រោងភាពយន្តទំនើប នៅទីនោះ ជាបីប្រភេទធំៗ ទី១ ប្រភេទភាពយន្ត 2D ចាប់ពី៤ដុល្លារ រហូតដល់ ១២ ដុល្លារសម្រាប់ កៅអីពិសេស។ ទី២ ប្រភេទភាពយន្ត 3D ចាប់ពី៥ដុល្លារ រហូតដល់ ១៣ ដុល្លារសម្រាប់ កៅអីពិសេស និងទី៣ ប្រភេទភាពយន្ត 4D ចាប់ពី១០ដុល្លារ រហូតដល់ ១២ ដុល្លារសម្រាប់ កៅអីពិសេស។ ចំណែកឯ នៅរោងភាពយន្តទំនើប VIP គឺតម្លៃចាប់ពី ១២ ដុល្លារ រហូតដល់ ១៦ដុល្លារ។

មន្ត្រីរូបនោះបញ្ជាក់ថា «រាល់តម្លៃសំបុត្រ ទាំងឡាយនេះ គឺជាតម្លៃលក់ធម្មតា គិតចាប់ពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃព្រហស្បតិ៍ ចំណែកចាប់ពីថ្ងៃសុក្រ សៅរ៍ អាទិត្យ និងរួមទាំងថ្ងៃបុណ្យ ឬថ្ងៃឈប់សម្រាក ផ្សេងៗទៀតនោះ តម្លៃសំបុត្រទាំងអស់ នឹងមានបូកបន្ថែម (ប្រមាណពី១៥ - ២៥ភាគរយ) ទៀត»។ សម្រាប់ទស្សនិកជន ជាសិស្សានុសិស្ស Major Cineplex ក៏មានចុះតម្លៃពិសេស ជូនពួកគេផងដែរ។

លោក Vicha Poolvaraluk មានឈាមជ័រ និងចម្រើនវ័យ នៅក្នុងត្រកូលផលិតករ ភាពយន្តថៃជាច្រើន ទស្សវត៍មកហើយ។ គាត់គឺជាស្ថាបនិក និងបច្ចុប្បន្នលោក ជាប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយករបស់ ក្រុមហ៊ុន Major Group ដែលធ្វើអាជីវកម្ម រោងភាពយន្តទំនើបៗចំនួនជាង ៥០០កន្លែង និងទីលានលេង ប៊ូលីង រាប់ពាន់ឡូតិ៍ នៅក្នុងព្រះរាជាណាចក្រថៃ និងប្រទេសឥណ្ឌា។

នៅក្នុងសន្និសីទ កាសែតមួយ នៅឯទីក្រុងបាងកក កាលពីដើមសប្តាហ៍នេះ លោក Vicha បានឲ្យដឹងថា រោងភាពយន្តទំនើប និងទីកន្លែងបោះប៊ូលីង នៅប្រទេសកម្ពុជា ក្រោមពាណិជ្ជ សញ្ញាឈ្មោះ «Major Cineplex» មានទីតាំងនៅក្នុង បរិវេណអគារផ្សារទំនើប AEON នៅរាជធានីភ្នំពេញ។ មជ្ឈមណ្ឌលកំសាន្ត ដ៏ទំនើបថ្មីមួយនេះ គឺរួមបញ្ចូលទាំងកន្លែង បញ្ចាំងភាពយន្តចំនួន ៧កន្លែង ក្នុងនោះ ១កន្លែងសម្រាប់ VIP និងរួមទាំង តារាងសម្រាប់ លេងប៊ូលីង(Bowling) ចំនួន១៣ខ្សែទៀត។

គម្រោងវិនិយោគ លើឧស្សាហកម្ម រោងភាពយន្តទំនើប Major Cineplex នៅភ្នំពេញនេះ ជាអាជីវកម្មចម្រុះ ជាតិសាសន៍ កើតចេញពីកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុន Major Group របស់ប្រទេសថៃ និងក្រុមហ៊ុន Platinum Cineplex (MVPC Entertainment Ltd.) នៃប្រទេសកម្ពុជា។ ការវិនិយោគនេះ គឺស្ថិតក្នុងរង្វង់ទឹកប្រាក់ចំនួន ៥លានដុល្លារ សម្រាប់ដំណាក់កាល នៃការចាប់ផ្តើមដំបូងនេះ ក្នុងនោះក្រុមហ៊ុន Major Group មានភាគហ៊ុន ៧០ភាគរយ និងសល់ពីនោះ គឺជាភាគហ៊ុនរបស់ក្រុម Platinum Cineplex។

លោក Vicha បានរំឭកថា រយៈពេលពីរទសវត្សរ៍ នៃការរីកចម្រើន របស់មជ្ឈមណ្ឌលកំសាន្ត Major Cineplex នៅប្រទេសថៃ និងការអភិវឌ្ឍនៅជំហានទី២ របស់ខ្លួនគឺកន្លែងបោះប៊ូលីង Blue-O ចូលទៅកាន់ទីផ្សារ ក្នុងប្រទេសឥណ្ឌា កាលពីប៉ុន្មានឆ្នាំមុននេះ ហើយជំហានទី៣ របស់ខ្លួន ក៏បានហក់ចូលមកកាន់ ទីផ្សារប្រទេសកម្ពុជា នាឆ្នាំ២០១៤នេះ។

«ការវិនិយោគ លើរោងភាពយន្តទំនើប Major Cineplex នៅរាជធានីភ្នំពេញ បានដាក់ឲ្យប្រទេសកម្ពុជាស្ ថិតនៅលំដាប់ទី២ បន្ទាប់ពីប្រទេសថៃ នៅក្នុងបណ្តា ប្រទេសអាស៊ាន ទាំង១០។ ប្រជាជន និងជនបរទេស រស់នៅកម្ពុជា អាចទស្សនាខ្សែ ភាពយន្តថ្មីៗ តាមរយៈ អេក្រង់ធំៗទំនើបរបស់ Major Cineplex គឺរួមទាំងប្រភេទ 4D, 3D និង 2D ផងដែរ» នេះបើតាមការអះអាង របស់លោក Vicha។

លោក Jim Patterson នាយកផ្នែកអភិវឌ្ឍ ពាណិជ្ជកម្ម របស់ក្រុមហ៊ុន Major Cineplex Group ប្រចាំប្រទេសថៃ បានឲ្យដឹងថា «រាល់បច្ចេកវិទ្យាទំនើបៗ និងចុងក្រោយបំផុតសម្រាប់ បំពាក់នៅតាមកន្លែងបញ្ចាំង ខ្សែភាពយន្តទំនើប ដែលយើងមានបំពាក់ នៅតាម Major Group នាទីក្រុងបាងកក គឺនឹងត្រូវយកទៅបំពាក់នៅ Major Cineplex ទីក្រុងភ្នំពេញផងដែរ។ មិនតែប៉ុណ្ណោះ មានបច្ចេកវិទ្យាខ្លះៗទៀត ដែលបំពាក់នៅឯ Major Cineplex នៅទីក្រុងភ្នំពេញ អាចមានភាពទំនើប លើសពីនៅទីក្រុងបាងកក ទៀតផង»។

លោក Jim បានពន្យល់ថា «សម្រាប់កន្លែង បញ្ចាំងភាពយន្តកម្រិត 4D នៅក្នុងរោងភាពយន្ត Major Cineplex ក្នុងផ្សារ AEON នេះ វាជាបច្ចេកវិជ្ជា នៃរោងភាពយន្តទំនើប ចុងក្រោយបំផុតរបស់ ពិភពលោក នាបច្ចុប្បន្ននេះ។ អ្នកទស្សនា អាចអង្គុយទស្សនា ខ្សែភាពយន្តនៅលើកៅ ដ៏មានផាសុកភាព ប្រកបដោយពូកទុនល្មើយ អាចបត់បែន ផ្តេកទៅតាមតម្រូវការ ហើយវាថែមទាំង មានចលនាទៅតាមសណ្ឋាននៃឈុតឆាក របស់ខ្សែភាពយន្ត ដូចជាពេលខ្លះ វាមានចលនារលាក់ ឡើងចុះ ផ្អៀងផ្អង ញ័រ កន្ត្រាក់ បន្ថែមលើសពីនោះនៅជុំវិញខ្លួនរបស់ យើងអាចពើបប៉ះ ទាំងសន្ទុះខ្យល់ ផ្សែងអ័ព្ទត្រជាក់ ឬក្តៅក៏មានដែរ»។ រីឯពេលខ្លះទៀត យើងទទួលបាន ទាំងក្លិនប្លែកៗមក ប៉ះនឹងច្រមុះរបស់យើង ផងក៏មាន។ ចំណែកបច្ចេកវិទ្យា សម្លេង Suround Sound (សម្លេងឮកក្រើក ពីបរិវេណនៅជុំវិញខ្លួន) នោះវានឹងធ្វើឲ្យអ្នកទស្សនា ទាំងប្រកដទៅ ដោយក្តីរំភើប រីករាយ ឬក៏រន្ធត់តក់ស្លុត ផងក៏ថាបាន។

«ចំពោះទស្សនីយភាព នៅលើអេក្រង់បញ្ចាំង ភាពយន្តដីធំនោះ អ្នកទស្សនាអាច នឹងមើលឃើញវាដូចជា ហក់ចេញ ឬហោះហើរពីលើយើង រហូតអាចបង្ខំ ឲ្យយើងជាអ្នកទស្សនា ងាកខ្លួនគេចចេញផងក៏មាន» នេះបើតាមប្រសាសន៍ ពោលទាំងសំណើចរបស់លោក Jim។ «ប៉ុន្តែនោះ វាគ្រាន់តែជារូបភាពអស្ចារ្យ នៃបច្ចេកវិទ្យាទំនើប របស់ភាពយន្ត 4D ឬ 3D ទេ វាអត់មានអ្វីប៉ះពាល់ រំខានដល់ខ្លួនប្រាណ អ្នកទស្សនាទេ ផ្ទុយទៅវិញវាធ្វើឲ្យ អ្នកទស្សនាទទួល បានអារម្មណ៍រំភើព រីករាយពុំធ្លាប់ មានពីមុនមក»។

លោក Vicha បានរំឭកថា ជាធម្មតាក្រុមហ៊ុនជាច្រើន បានបង្កើតជារោងបញ្ចាំង ភាពយន្ត ដែលមានទីតាំង នៅតាមទីប្រជុំជន នៃផ្សារទំនើបធំៗ ហើយពួកគេតែងគិតថា គេគ្រាន់តែស្ថាបនា រោងភាពយន្តថ្មីឲ្យ ស្អាតសមរម្យ និងនាំយកខ្សែភាពយន្ត ល្អៗទៅបញ្ចាំងនៅទីនោះ គឺប្រាកដជាទទួលបានអតិថិជន គាំទ្រជាពុំខាន។

«ប៉ុន្តែខ្ញុំមានទស្សនៈ ខុសប្លែកពីអ្វីដែលពួកគេមាន ខ្ញុំត្រូវការបង្កើតនូវ រោងភាពយន្តទំនើបថ្មី ល្អឆើតឆាយមួយ ដែលដើរតួនាទីជាមជ្ឈមណ្ឌល កំសាន្តទំនើប ស៊ីវិល័យ ប្លែក ប្រកបដោយ ផាសុកភាព មានសាលធំទូលាយ អាចឲ្យភ្ញៀវចូល មកជួបជុំគ្នា ទទួលទានអាហារ និងភេសជ្ជៈ សម្រាកលំហែកាយ ទទួលបាននូវអារម្មណ៍ ស្រស់ស្រាយ រីករាយពុំធ្លាប់មាន ពីមុនមក» នេះបើតាមការអះអាងរបស់លោក Vicha។ «ខ្ញុំបានឲ្យ ក្រុមស្ថាបត្យករ និងក្រុមអ្នករចនា គូសវាសលើកគម្រោង ស្ថាបនានូវមជ្ឈមណ្ឌលកំ សាន្តថ្មីៗនេះឡើងហៅថា Major ដែលនៅក្នុងនោះមាន កន្លែងបញ្ចាំង ភាពយន្តទំនើបៗបំផុត មានសាលរង់ចាំធំទូលាយ បំពាក់ដោយគ្រឿងសង្ហារឹមទំនើបៗ មជ្ឈមណ្ឌល បោះប៊ូលីងហៅថា Blu-O មានបញ្ជរលក់គ្រឿងវត្ថុ របស់របររួមទាំងវត្ថុ អនុស្សាវរីយ៍ជាច្រើនមុខ និងមានជាង ៧០ភាគរយទៀត ជាសាលអាហារដ្ឋាន។ ដូច្នេះភ្ញៀវមកទីនេះ អាចកំសាន្តបានច្រើន វិធីតាមតម្រូវការរបស់ ពួកគេ»។

លោកអគ្គនាយក Vicha បានបញ្ជាក់ថា «ទស្សនវិស័យរបស់ Major គឺយើងមិនត្រឹមតែ ផ្តល់ឲ្យភ្ញៀវរបស់ យើងមកទីនេះ បានត្រឹមតែទស្សនា កំសាន្តខ្សែភាពយន្ តប៉ុណ្ណោះទេ គឺយើងចង់ផ្តល់ឲ្យពួកគេ មកកាន់ទីនេះក្នុង ន័យជារមណីយដ្ឋានកំសាន្ត មានលំដាប់ស្មើនឹង សណ្ឋាគារផ្កាយប្រាំ»។ ដូច្នេះហើយបានជា ទាំងរចនាប័ទ្មសំណង់ ការតុបតែងលម្អ នៅតាមបន្ទប់ ឬសាលនីមួយៗ និងគ្រឿងឧបករណ៍បំពាក់ ទាំងអស់ គឺរាប់ទាំងកម្រាលព្រំ បន្ទប់ទឹក ត្រូវមានស្តង់ដារស្មើនឹង សណ្ឋាគារលំដាប់ខ្ពស់បំផុត។

លោកបន្ថែមថា «យើងដឹងថា មនុស្សជាច្រើនត្រូវការ ទីកន្លែងសម្រាប់អង្គុយ សម្រាកលំហែ ឬប្រជុំប្រឹក្សាគ្នាប្រកប ដោយផាសុកភាព និងការចេញចូលបន្ទប់ទឹក ដូច្នេះយើងត្រូវតែរៀបចំ ទីកន្លែងអស់ទាំងនោះ ឲ្យមានស្តង់ដារ ខ្ពស់បំផុត»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍