បណ្តាញសង្គម

Huawei បាន​បញ្ជាក់​ហើយ​ថា P30 Pro នឹង​មាន​កាមេរ៉ា​មួយ​គ្រាប់​ជា Periscope Zoom!

ក្រុមហ៊ុន Huawei បានត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់ថ្ងៃបើកព្រឹត្តិការណ៍ ដាក់បង្ហាញស្មាតហ្វូនជំនាន់ត្រកូលPជំនាន់ថ្មីម៉ូឌែល P30

និង P30 Pro នៅថ្ងៃទី 26 ខែមីនា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដូចឆ្នាំទៅមិញដែរ។ ជាក់ស្តែង បើយើងគិតមកទល់ ពេលនេះ ព័ត៌មានលេចធ្លាយ ពាក់ព័ន្ធនឹង P30 និង P30 Pro ក៏ត្រូវបានចេញផ្សាយជាហូរហែ ផងដែរ ទម្រាំដល់ថ្ងៃប្រកាសចេញ ជាផ្លូវការ។ 

នៅថ្ងៃនេះ យើងក៏បានទទួលដំណឹងថ្មី មកមួយទៀតហើយ ដែលលើកនេះ ជាការបង្ហាញអោយដឹង ពីលោក Clement Wong ដែលជាអគ្គនាយករង គ្រប់គ្រងផ្នែកទីផ្សារ ទៅលើចំនុចមួយ ទាក់ទងនឹងស្មាតហ្វូន ជំនាន់ត្រកូល P ជំនាន់ថ្មីនេះ។ តាមការបញ្ជាក់ពីលោក Wong បាននិយាយថា កាមេរ៉ាខាងក្រោយ របស់ម៉ូឌែល P30 Pro គឺមានមួយគ្រាប់ជា Periscope Zoom សម្រាប់ថតចាប់យក Object ណាមួយ ដែលមានចម្ងាយឆ្ងាយ អោយមកនៅជិត ហើយរក្សាគុណភាព រូបភាពនោះ មិនអោយបាត់បង់ឡើយ។ ទោះយ៉ាងណា លោក Clement Wong មិនបានបញ្ជាក់ទេថា វានឹងមាន Optical Zoom ប៉ុន្មានគុណនោះទេ ប៉ុន្តែស្រាប់តែមាន ប្រភពមួយ បានបង្ហាញរូបភាព ថតគម្រូចំនួន 4 សន្លឹក ដែលបង្ហាញពី Periscope Zoom នេះ ដោយយើងនឹងបង្ហាញ ដូចខាងក្រោម៖

អញ្ចឹង នេះជាចំនុចមួយថ្មីដែលយើងបានដឹង និងអាចកត់ចំណាំទុកបន្ថែម ពាក់ព័ន្ធជាមួយស្មាតហ្វូនជំនាន់ត្រកូល P ជំនាន់ថ្មី ដែលនឹងបង្ហាញវត្តមាន ជាផ្លូវការ នៅថ្ងៃទី 26 ខែមីនា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ។ ចំពោះលក្ខណៈសម្បត្តិផ្សេងៗ យើងទាំងអស់គ្នា នឹងដឹងកាន់តែច្បាស់ នៅពេលដែលស្មាតហ្វូនទាំងនេះ ចេញប្រកាសតែម្តង។

ដកស្រង់ចេញពីhttp://cambo-report.com/article/15508