Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

OPPO បញ្ចេញ F11 & F11 Pro ជាផ្លូវការ​ហើយ ជាមួយ​កាមេរ៉ាទំហំ 48 មេហ្គា​ភិចសែល និង​មាន​មួយ​ម៉ូឌែល​មាន​កាមេរ៉ា​មុខ​បង្កប់​ក្នុង​តួខ្លួន!

  • បោះពុម្ព

យោងតាមកាលបរិច្ឆេទដែលបានកំណត់ នៅទីបំផុត ក្រុមហ៊ុនOPPO បានធ្វើការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី ម៉ូឌែល F11 និង F11 Pro

របស់ខ្លួន ជាផ្លូវការហើយ ដើម្បីអោយពិភពលោកបានឃើញ និងបានទិញយកទៅប្រើប្រាស់។ ងាកមកមើលពីរូបរាងវិញ យើងស ង្គេត ឃើញថា វាមិនសូវជាខុសគ្នានោះទេ ប៉ុន្តែវាចំណុចដែលប្លែកដាច់ពីគ្នា និងងាយស្រួលកត់ចំណាំ មិនច្រឡំនោះ គឺថាម៉ូឌែល F11 មាន អេក្រង់លាត ម៉ូតឆកតំណក់ទឹក ជាកន្លែងបំពាក់កាមេរ៉ាមុខ និងមានកាមេរ៉ាភ្លោះខាងក្រោយ ឯសម្រាប់ម៉ូឌែល F11 Pro វិញ គឺមានអេក្រង់លាតសុទ្ធ ដោយមិនមានម៉ូតឆកណាមួយឡើយ ដោយកាមេរ៉ាមុខ បង្កប់ក្នុងតួខ្លួន និងមានរចនាបថកាមេរ៉ាភ្លោះខាងក្រោយ មានម៉ូតបន្លាយមកជាប់ជាមួយកាមេរ៉ា Selfie។

យ៉ាងណាក៏ដោយ យើងជឿជាក់ថា ប្រិយមិត្តអ្នកអានទាំងអស់គ្នា ក៏ប្រហែលជាចង់ដឹងហើយ ថាតើទូរសព្ទទាំង 2 ម៉ូឌែលនេះ មានលក្ខ ណៈសម្បត្តិយ៉ាងណា? និងមានតម្លៃប៉ុន្មាន? ដូច្នេះហើយ សម្រាប់នៅក្នុងពេលវេលានេះ យើងនឹងធ្វើការបង្ហាញ ដល់មិត្ត អ្នកអាន ទាំងអស់គ្នា អោយបានដឹងពី លក្ខណៈសម្បត្តិ និងកម្លាំងម៉ាស៊ីន របស់ស្មាតហ្វូនម៉ូឌែល F11 និង F11 Pro ដូចខាងក្រោមនេះ៖

OPPO F11

•    អេក្រង់ទំហំ 6.53 អ៊ីញ
•    ប្រើប្រាស់កញ្ចក់ប្រភេទ IPS LCD
•    កម្រិតបង្ហាញរូបភាព 1080 x 2340 ភិចសែល 

•    កម្រិត Aspect Ratio 19.5:9

•    ប្រភេទម៉ាស៊ីន ប្រើបន្ទះឈីប Helio P70 (12nm)

•    CPU ចំនួន 8 គ្រាប់ (4 គ្រាប់រត់ក្នងល្បឿន 2.1GHz & 4 គ្រាប់រត់ក្នងល្បឿន 2.0GHz)

•    GPU ប្រភេទ Mali-G72 MP3

•    រ៉េមទំហំ 4GB / 6GB

•    អង្គចងចាំ 64GB / 128GB

•    កាមេរ៉ាមុខ 16 មេហ្គាភិចសែល មានកម្រិត Aperture f/2.0

•    កាមេរ៉ាភ្លោះខាងក្រោយទំហំ 48 មេហ្គាភិចសែល មានកម្រិត Aperture f/1.8 + 5 មេហ្គាភិចសែលមានកម្រិត Aperture f/2.4

•    វីដេអូថតបាន 1080 ភិចសែល ក្នុងល្បឿន 30fps 

•    ថាមពលថ្ម 4000mAh

•    មាត្រ 161.3 x 76.1 x 8.8 មីលីម៉ែត្រ

•    ទម្ងន់ 190 ក្រាម

•    ដំណើការដោយប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie

•    ស្រោបដោយស្បែក ColorOS 6

•    ជម្រើសពណ៌៖ Flourite Purple, Marble Green, Jewelry White

OPPO F11 Pro

•    អេក្រង់ទំហំ 6.53 អ៊ីញ

•    ប្រើប្រាស់កញ្ចក់ប្រភេទ IPS LCD

•    កម្រិតបង្ហាញរូបភាព 1080 x 2340 ភិចសែល 

•    កម្រិត Aspect Ratio 19.5:9

•    ប្រភេទម៉ាស៊ីន ប្រើបន្ទះឈីប Helio P70 (12nm)

•    CPU ចំនួន 8 គ្រាប់ (4 គ្រាប់រត់ក្នងល្បឿន 2.1GHz & 4 គ្រាប់រត់ក្នងល្បឿន 2.0GHz)

•    GPU ប្រភេទ Mali-G72 MP3

•    រ៉េមទំហំ 4GB / 6GB

•    អង្គចងចាំ 64GB / 128GB

•    កាមេរ៉ាមុខ 16 មេហ្គាភិចសែល មានកម្រិត Aperture f/2.0

•    កាមេរ៉ាភ្លោះខាងក្រោយទំហំ 48 មេហ្គាភិចសែល មានកម្រិត Aperture f/1.8 + 5 មេហ្គាភិចសែល មានកម្រិត Aperture f/2.4

•    វីដេអូថតបាន 1080 ភិចសែល ក្នុងល្បឿន 30fps 

•    ថាមពលថ្ម 4000mAh

•    វិមាត្រ 161.3 x 76.1 x 8.8 មីលីម៉ែត្រ

•    ទម្ងន់ 190 ក្រាម

•    ដំណើការដោយប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie

•    ស្រោបដោយស្បែក ColorOS 6

•    ជម្រើសពណ៌៖ Thunder Black, Aurora Green  

OPPO F11 និង F11 Pro ត្រូវបានដាក់អោយចេញលក់ជាផ្លូវការ ក្នុងទីផ្សារប្រទេសឥណ្ឌាមុនគេ នៅថ្ងៃទី 15 ខែមីនា ឆាប់ៗខាងមុខ។ ចំពោះតម្លៃវិញ គឺថា OPPO F11 មានរ៉េម 4GB + អង្គផ្ទុកទិន្នន័យ 128GB មានតម្លៃខ្ទង់ 285 ដុល្លារ ចំណែក OPPO F11 Pro មានរ៉េម 6GB + អង្គផ្ទុកទិន្នន័យ 64GB មានតម្លៃខ្ទង់ 355 ដុល្លារ។ ចុះប្រិយមិត្តទាំងអស់គ្នា យល់យ៉ាងណាដែរ សម្រាប់លក្ខណៈសម្បត្តិរបស់ ស្មាតហ្វូនទាំង 2 នេះ?

https://www.youtube.com/watch?time_continue=12&v=9LGH0CTWNIs

ដកស្រង់ចេញពីhttp://cambo-report.com/article/15507