បណ្តាញសង្គម

Corsair បញ្ចេញ RAM ស៊េរីថ្មី មាន​ភ្លើង RGB ភ្លឺ ដិត​ច្បាស់​ជាង​គេ ជាមួយ​ជម្រើស​ដល់ 128GB

បច្ចុប្បន្ននេះម៉ាស៊ីនកុំព្យូទ័រពពួក Desktop ភាគច្រើន ដែលបង្កើតឡើង (Build) សម្រាប់យកទៅលេងហ្គេម ឌីហ្សាញ ឬ Render ភាគ

ច្រើន តែងតែមានបំពាក់មកជាមួយភ្នែករឹង ដែលមានសមត្ថភាពបញ្ចេញភ្លើង RGB ដែលភ្លើង RGB នេះ មានច្រើន ផ្នែក មាន ទាំង លើធុងទឹក កង្ហារ Motherboard SSD និង RAM ជាដើម ដែលពន្លឺភ្លើងទាំងនោះ ត្រូវបានបញ្ចេញឡើងពីបន្ទះ LED តែមួយ ឬច្រើន ផ្គុំចូលគ្នា។ សម្រាប់ Corsair វិញ ក៏បានប្រើប្រាស់ភ្លើង RGB នេះនៅលើមុខងារថ្មីរបស់ខ្លួនមួយផ្សេងទៀត ដែលត្រូវ បាន បង្ហាញ ខ្លួនជាលើកដំបូងក្នុងព្រឹត្តិការណ៍ CES 2019 កន្លងទៅថ្មីៗនេះ។

ជិតដាច់ខែកុម្ភៈ ឆ្នាំ 2019 ទីបំផុតមុខងារដែល Corsair ដាក់ឈ្មោះឲ្យថា Capellix RGB បានប្រកាសចេញជាផ្លូវការ ជាមួយនឹងបន្ទះ RAM ជំនាន់ថ្មីរបស់ Corsair ហើយ ជាលើកដំបូង ដែលយើងឃើញមានបន្ទះភ្លើង LED ដែលអាចបញ្ចេញពណ៌បាន 16.8 លានពណ៌ (RGB) នៅលើបន្ទះ Ram ជាមួយពណ៌ដិតច្បាស់ខ្លាំងជាង RAM RGB ទូទៅ និងមានភាពទាក់ទាញបំផុត។ បន្ទះ RAM ជំនាន់ថ្មីពី Corsair ដែលទទួលបានមុខងារនេះមានឈ្មោះហៅជាផ្លូវការថា Dominator Platinum RGB ត្រូវបានបំពាក់មកជាមួយបន្ទះ LED ចំនួន 12 ផ្សេងៗគ្នា អនុញ្ញាតឲ្យយើងមើលឃើញពន្លឺភ្លើងពីខាងលើ និងពីចំហៀង ដែលស្រោយ និងការពារឡើងដោយដែកត្រជាក់ពណ៌ខ្មៅ និងរំលេញជាមួយពាក្យ DOMINATOR នៅចំកណ្ដាល។

ពន្លឺភ្លើងនោះ អនុញ្ញាតឲ្យម្ចាស់របស់វាធ្វើការកំណត់ភ្លើងតាមការស្រលាញ់បានមួយពេញចិត្តតាមរយៈកម្មវិធី Corsair iCue ដោយ ការ លេ ងភ្លើងគឺល្អជាង និងពិសេសជាង RAM មានភ្លើង RGB ធម្មតា ព្រោះយើងអាចកំណត់ឲ្យវាលោតភ្លើងបានច្រើនរបៀបបំផុត។ សម្រាប់ ល ក្ខណៈសម្បត្តិផ្នែកកម្លាំងវិញ វាជាប្រភេទ DDR4 ដែលលក់ចែកចេញជា Kits អាចទិញម្ដងពីរដើម ឬម្ដងបួនដើម ក៏បាន តាមត្រូវការ ជាមួយនឹងទំហំមេម៉ូរី 8GB និង 16GB តាមការជ្រើសរើស ជាមួយល្បឿន Bus Speed @3000MHz និង 3600MHz តាមការជ្រើសរើសតាម Kit ដូចខាងក្រោម ទៅតាមប្រភេទ Motherboard ដែលប្រើប្រាស់ Chipset ខុសៗគ្នា៖

•    8GB x 2 = 16GB Bus 3000MHz

•    8GB x 4 = 32GB Bus 3000MHz

•    8GB x 8 = 64GB Bus 3600MHz

•    16GB x 2 = 32GB Bus 3600MHz

•    16GB x 4 = 64GB Bus 3600MHz

•    16GB x 8 = 128GB Bus 3600Mhz

គួរបញ្ជាក់ផងដែរថាជ្រើសខាងលើ អតិថិជនរបស់ Corsair មានជម្រើសជ្រើសរើសទៅលើល្បឿន Bus ផងដែរ ដែលតម្លៃ ខុសគ្នា បន្តិចបន្តួច ហើយតម្លៃវិញគឺចាប់ផ្ដើមពី 159.99$ ឡើងដល់ 1,564.99$ អាមេរិក តាមទំហំមេម៉ូរីដែលជាតម្រូវការរបស់អ្នក ដោយ វាចាប់ផ្ដើមចេញលក់ក្នុងទីផ្សារអន្តរជាតិចាប់ពីថ្ងៃនេះតទៅហើយ។

ដកស្រង់ចេញពីhttp://www.cambo-report.com/article/15406