Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

nVIDIA ប្រកាសចេញ​ជាផ្លូវការ​ក្រាហ្វិច GTX 1660 Ti សម្រាប់​លេង​ហ្គេម​កម្រិត 1080p

  • បោះពុម្ព

ក្រោយពីបែកធ្លាយរូបភាពនិងលក្ខណៈសម្បត្តិជាច្រើននៅតាមគេហទំព័រអន្តរជាតិជាច្រើនរួចមកទីបំផុតក្រុមហ៊ុនផលិតឈីបក្រាហ្វិច

យក្សមួយនេះ បានបញ្ចេញជាផ្លូវការនូវក្រាហ្វិចកាតស៊េរីថ្មីមួយទៀតហើយគឺ GTX 1660 Ti សម្រាប់អ្នកលេងហ្គេម ដែល មិន ខ្វល់អំពីមុខងារ Ray Tracing ដែលមាននៅលើក្រាហ្វិច RTX ជំនាន់ថ្មី។ ក្រាហ្វិចកាតនេះ លេចចេញរូបរាងឡើង ដើម្បី ទីផ្សារ ក្នុងតម្លៃទឹកប្រាក់ក្រោម USD 300 មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការលេងហ្គេមជាមួយល្បឿន fps ខ្ពស់សម្រាប់កម្រិតបង្ហាញ 1080p។

GTX 1660 Ti ស្ថិតក្នុងតារាងក្រាហ្វិចកាតធុនកណ្ដាល ចេញមុខដេញជំនាន់ GTX 1060 ទំហំ 3GB/6GB ដែលបានបង្ហាញខ្លួនកាលពីឆ្នាំ 2016 កន្លងទៅ ជាមួយនឹងការប្រើប្រាស់បន្ទះឈីបជំនាន់ថ្មី TU116 ទំហំ 12nm FinFET  ប្រើប្រាស់ Turing Architecture របស់ RTX គ្រាន់តែ nVIDIA ពុំដាក់បន្ថែមមកជាមួយនឹងមុខងារ Ray Tracing ឬ DLSS ដែលបង្ហាញចំណាំងផ្លាត នៅពេលលេងហ្គេម ដូច ភ្នែកឃើញពិតៗ។  បើទោះបីជាវាពុំមានមុខងារនោះក៏ដោយ តែសម្រាប់អ្នកលេងហ្គេម ដែលផ្ដោតទៅលើល្បឿន fps នឹងពេញចិត្ត ថែមទាំងមិនចំនាយសាច់ប្រាក់ច្រើនថែមទៀតផង។

ជុំវិញកម្លាំងរបស់វាជាក់ស្ដែង មានសេចក្ដីរាយការណ៍ជាច្រើនថាវាខ្លាំងជាង GTX 1070, AMD Radeon RX 590 និង Vega 56 ទៅទៀត និងមានកម្លាំងរត់ប្រហាក់ប្រហែលទៅនឹង GTX 1070 Ti ខណៈពេលដែលវាមាន VRAM ត្រឹម 6GB ជាប្រភេទ GDDR6 ក៏ដោយ តែមេម៉ូរីប៉ុន្នេះមានភាពងាយស្រួលសម្រាប់ការលេងហ្គេមធំៗប្រភេទ AAA ត្រឹម Full HD បានយ៉ាងរលូន ឬអាចលេងជាមួយកម្រិត 2K ក៏បាន អាស្រ័យទៅលើប្រភេទហ្គេមនោះផងដែរ។ សម្រាប់ម៉ូឌែលនេះ nVIDIA ពុំបានផលិត GTX 1060 Ti ជាប្រភេទ Founder Edition នោះទេ ផ្ទុយទៅវិញបានសហការណ៍ជាមួយក្រុមហ៊ុនដៃគូជាច្រើន ដើម្បីផលិតចេញលក់ក្នុងទីផ្សារ ដែលប្រិយមិត្ត អាចស្វែង រកបានស្ទើរតែគ្រប់ម៉ាករួមមានដូចជា៖ MSI, ASUS, EVGA, Galaxy, Gigabyte, Palit, PNY, Zotac, Innovision 3D, Gainward និង Colorful ជាដើម។

លក្ខណៈសម្បត្តិទូទៅនៃ GTX 1660 Ti


សម្រាប់តម្លៃនៅពេលនេះ គឺមានចាប់ពី USD 279 ឡើងទៅ អាស្រ័យទៅតាមម៉ាក និងម៉ូឌែល ដែលក្រុមហ៊ុននីមួយៗបានចេញលក់ ដោយក្រាហ្វិចកាតខ្លះអាចលោតដល់ខ្ទង់ជិត USD 300 ក៏មានអាស្រ័យទៅលើ ការកែច្នៃបន្ថែមទៅលើបន្ទះ PCB, ការកែ សម្រួល ទៅលើការបន្ថយកម្ដៅលើឈីប និង VRM ជាដើម ដោយមានកង្ហារចាប់ពី 1 ដល់ 3 ទៅតាមតម្លៃ។ វាក៏នឹងត្រៀម បង្ហាញខ្លួន នៅក្នុងទីផ្សារស្រុកខ្មែរយើងដែរ ដែលនឹងមកដល់នាខែមីនាខាងមុខនេះ ដូច្នេះបើប្រិយមិត្តមិនទាន់មានប្រាក់ទិញយក RTX 2060 ទេ ដោយមានត្រឹមជាង USD 300 គួរតែសម្លឹងមើលឲ្យហើយទៅ ម្យ៉ាងវាប្រសើរជាងជះលុយទិញ GTX 1070 ឬ 1070 Ti ដែរ។


សម្រាប់តម្លៃនៅពេលនេះ គឺមានចាប់ពី USD 279 ឡើងទៅ អាស្រ័យទៅតាមម៉ាក និងម៉ូឌែល ដែលក្រុមហ៊ុននីមួយៗបានចេញលក់ ដោយក្រាហ្វិចកាតខ្លះអាចលោតដល់ខ្ទង់ជិត USD 300 ក៏មានអាស្រ័យទៅលើ ការកែច្នៃបន្ថែមទៅលើបន្ទះ PCB, ការកែស ម្រួលទៅ លើការបន្ថយកម្ដៅលើឈីប និង VRM ជាដើម ដោយមានកង្ហារចាប់ពី 1 ដល់ 3 ទៅតាមតម្លៃ។ វាក៏នឹង ត្រៀម បង្ហាញ ខ្លួននៅក្នុងទីផ្សារស្រុកខ្មែរយើងដែរ ដែលនឹងមកដល់នាខែមីនាខាងមុខនេះ ដូច្នេះបើប្រិយមិត្តមិនទាន់មានប្រាក់ទិញយក RTX 2060 ទេ ដោយមានត្រឹមជាង USD 300 គួរតែសម្លឹងមើលឲ្យហើយទៅ ម្យ៉ាងវាប្រសើរជាងជះលុយទិញ GTX 1070 ឬ 1070 Ti ដែរ។

ដកស្រង់ចេញពីhttp://www.cambo-report.com/article/15420