បណ្តាញសង្គម

អ្នកប្រើ iOS 12 ជំនាន់ចុងក្រោយ មិន​អាច​ទម្លាក់​មក iOS 12.1.1 (Beta 3) ដើម្បី Jailbreak បាន​ទៀត​ទេ!

iOS 12.1.4 ជាប្រព័ន្ធប្រតិបត្តិការណ៍ជំនាន់ចុងក្រោយគេបង្អស់ ដែលត្រូវបាន Apple ដាក់ចេញជាផ្លូវការ សម្រាប់អោយ តម្លើង

ប្រើប្រាស់ កាលពីដើមខែកុម្ភៈ ឆ្នាំ 2019 កន្លងទៅនេះ។ ចំពោះប្រព័ន្ធប្រតិបត្តិការណ៍ ជំនាន់ថ្មីនេះ គឺត្រូវបានបញ្ចេញមក ដើម្បី ដោះស្រាយបញ្ហាចំបងគេ ពាក់ព័ន្ធនឹង Bug ខ្លះៗ នៅលើកម្មវិធី FaceTime ដែលអ្នកប្រើបានជួបប្រទះ ហ្នឹងតែម្តង។

 

ប៉ុន្តែនៅពេលនេះ យើងក៏បានទទួលដំណឹងថ្មីមួយ គឺថាខាង Apple ទើបប្រកាសបិទ មិនអោយអ្នកប្រើប្រាស់ ដែលកំពុង ប្រើប្រ ព័ន្ធប្រតិបត្តិការចុងក្រោយ iOS 12.1.4 អាចធ្វើការទម្លាក់ទៅកាន់ iOS 12.1.1 (រួមទាំង Beta 3) ទៀតនោះទេ។ ចំណែក អ្នកដែលកំពុងប្រើ ប្រព័ន្ធប្រតិបត្តិការ ក្រោម iOS 12.1.1 ក៏មិនអាចឡើងមក ប្រើ iOS 12.1.1 បានទៀតដែរ មានតែតម្លើងទៅកាន់ Version ចុងក្រោយគឺ iOS 12.1.4 ប៉ុណ្ណោះ ក្នុងពេលនេះ។ យើងចង់បញ្ជាក់ថា ទោះបីជាអ្នកដោនឡូដ Firmware iOS 12.1.1 ពីគេហទំព័រផ្សេងៗ ក៏មិនអាចទំលាក់ ឬតម្លើងបានដែរ ដូចនេះបានតែឡើង ទៅកាន់ iOS 12.1.4 ដែលជាប្រព័ន្ធប្រតិបត្តិការ ចុងក្រោយតែម្តង ទើបបាន។

ដូចរាល់ដងអញ្ចឹង នៅពេលចេញការអាប់ដេតប្រព័ន្ធប្រតិបត្តិការថ្មីៗ Apple តែងទុកពេល ប៉ុន្មានថ្ងៃ សម្រាប់អោយអ្នក ប្រើប្រាស់ ធ្វើការទំលាក់មកប្រើ Version មុនមួយបាន តែបើផុតថ្ងៃហើយ ទាល់តែប្រើ Version ចុងក្រោយទើបបាន។ យ៉ាងណា ប្រសិនបើ Version ដែលអ្នកកំពុងប្រើ គ្មានបញ្ហាអីនោះទេ អ្នកក៏មិនចាំបាច់ តម្លើង ទៅកាន់ Version ចុងក្រោយអី នោះដែរ។

ជាចុងក្រោយ យើងចង់បញ្ជាក់លើចំនុចមួយទៀត គឺថាសម្រាប់អ្នកប្រើប្រាស់មួយចំនួន ដែលកំពុងជួបបញ្ហា មួយចំនួន នៅលើ Version ចាស់ៗ ក៏គួរតែតម្លើង ទៅកាន់ Version ចុងក្រោយទៅ ព្រោះពេលនេះ Apple បានដោះស្រាយបញ្ហា ដែលធ្លាប់កើតមាន បានល្អប្រសើរ ជាងមុនច្រើនហើយ រួមជាមួយមុខងារល្អៗ ថែមទៀត។

ដកស្រង់ចេញពីhttp://www.cambo-report.com/article/15524