បណ្តាញសង្គម

Android Q ចេញ​ឆ្នាំ​នេះ បើក​ឲ្យ​ប្រើនិង​ធ្វើ​តេស្ដ​សាកល្បង​នៅ​លើ​ស្មាតហ្វូន​កាន់​តែ​ច្រើន​ជាង​មុន

ពីមួយឆ្នាំទៅមួយឆ្នាំប្រព័ន្ធប្រតិបត្តិការ Android តែងតែទទួលបានកំណែ Update ឡើងជំនាន់ជានិច្ច ហើយស្មាតហ្វូនអាចស្គាល់

និងភ្លក្សរស់ជាតិប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយគេគឺត្រូល Nexus កាលពី Google ពុំទាន់ចាប់ផ្ដើមផលិតទូរស័ព្ទដោយខ្លួនឯង។ ក៏ប៉ុន្តែបន្ទាប់ពីត្រកូល Pixel បង្ហាញខ្លួនមក គឺមានតែ Pixel ប៉ុណ្ណោះ ដែលទទួលបានផលប្រយោជន៍មួយនេះ តែក៏មានស្មាត ហ្វូន ស៊េរីខ្ពស់ និងថ្មីផ្សេងៗទៀតផងដែរ ដែលអាចទទួលបាន Android ជំនាន់ថ្មីៗក្នុងការធ្វើតេស្ដ និងទទួលបានពេល វាចេញជាផ្លូវការ ហើយឆ្នាំនេះគឺនឹងមានកាន់តែច្រើនជាងឆ្នាំទៅមិញ។

យោងតាមប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយឲ្យដឹងថា Google នឹងចេញប្រព័ន្ធប្រតិបត្តិការ Android Q ឆាប់ៗខាងមុខនេះឯង ហើយឆ្នាំនេះមានស្មាតហ្វូនរបស់ក្រុមហ៊ុនជាដៃគូជាច្រើនផ្សេងទៀតប្រមានជា 7 ម៉ូឌែល ក៏នឹងអាចភ្លក្សរស់ជាតិជំនាន់ Beta ធ្វើតេស្ដផង ដែរ ខណៈកាលពីឆ្នាំទៅមិញក្នុងព្រឹត្តិការណ៍ Google I/O គឺមានតែ 7 ម៉ូឌែលប៉ុណ្ណោះដូចជា៖

•    Essential PH-1

•    Nokia 7 Plus

•    OnePlus 6

•    Oppo R15 Pro

•    Xperia XZ2

•    Vivo X21

•    Xiaomi Mi Mix 2S

សម្រាប់ព្រឹត្តិការណ៍ Google I/O ត្រៀមធ្វើឡើងនៅក្នុងខែឧសភាខាងមុខនេះ ក៏នឹងបន្ថែមម៉ូឌែលជាច្រើនផ្សេងទៀត ដែលសបង្ហាញឲ្យ ឃើញថា ប្រព័ន្ ធប្រតិបត្តិការមួយនេះអាចនឹងចេញទៅដល់ស្មាតហ្វូនច្រើនម៉ាក និងច្រើនម៉ូឌែលជាងឆ្នាំរាល់ដង ហើយក៏បើកសិទ្ធិទូលា យជាងមុនឲ្យក្រុម Developer ធ្វើការលើកូដ ក៏ដូចជាមុខងារថ្មីៗ ដើម្បីចេញនៅលើស្មាតហ្វូនរបស់ខ្ឡួន ជាជាងរង់ចាំយូរខែដូចរាល់ដង។

ទោះបីជាយើងទទួលបានដំណឹងថា នឹងមានស្មាតហ្វូន 7 ម៉ូឌែលផ្សេងទៀត នឹងភ្លក្សរស់ជាតិ Android Q ដ៏ថ្មីស្រឡាងនេះក៏ពិតមែន តែសម្រាប់ដំណឹងកាន់តែស៊ីជម្រៅនៅមិនទាន់បានលាតត្រដាងនៅឡើយទេ តែច្បាស់ណាស់ គឺមានតែម៉ូឌែលទំនើបៗ ស៊េរីចុងក្រោយ ប៉ុណ្ណោះ។ ហេតុដូច្នេះសម្រាប់ប្រិយមិត្ត ប្រើប្រាស់ស៊េរីចាស់ ពិបាកបន្តិចហើយ ដោយភាគរយទទួលបានគឺមានតិចតួចបំផុត!

ដកស្រង់ចេញពីhttp://www.cambo-report.com/article/15550