បណ្តាញសង្គម

Windows 10 នឹង​ធ្វើ​ការ Uninstall ដោយ​ស្វ័យ​ប្រវត្តិ បើ​អ្នក​អាប់ដេត​ហើយ​កុំព្យូទ័រ​មាន​បញ្

ការតម្លើងកំណែ Update នៅលើ Windows 10 គឺជារឿងល្អសម្រាប់អ្នក ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការមួយនេះ ដែលមាន អាជ្ញា

បណ្ណ (License) ត្រឹមត្រូវ ដោយឡែកអ្នកប្រើប្រាស់ជាប្រភេទ Crack Version គឺមិនចង់ឲ្យមានការអាប់ដេតនោះទេ តែវាគឺ ជារឿងពិ បាក ក្នុងការបិទមុខងារ Update ព្រោះថា Windows 10 ខុសពី Windows 8 និង 8.1 ដោយហេតុថា បើទោះបីជាបិទមុខងារ Update ក៏មុខងារនេះបើកដោយស្វ័យប្រវត្តិឡើងវិញដោយខ្លួនឯងផងដែរ ជាហេតុធ្វើឲ្យកំណែ Update ថ្មីៗធ្លាក់មកដល់ អាចនឹង នាំមក នូវ បញ្ហានានា។

កំណែ Update ថ្មីៗ បើទោះបីជាភ្ជាប់មកជាមួយនឹងការពង្រឹងបន្ថែមនៃប្រព័ន្ធប្រតិបត្តិការ មុខងារថ្មីៗ និងមានសុវត្ ថិភាពកាន់ តែខ្លាំងឡើងក៏ដោយ តែមិនប្រាកដថា រាល់កុំព្យូទ័រទាំងអស់ បន្ទាប់ពី Updated រួច វាអាចដំណើរការបានស្រួលដូចការរំពឹងទុកនោះទេ ហើយបញ្ហានេះ គឺ Microsoft ផ្ទាល់ បានសហការណ៍ជាមួយក្រុមហ៊ុន OEM ផលិតកុំព្យូទ័រជាច្រើន ដើម្បីកាត់បន្ថយបញ្ហាទាំងនោះ។ មកដល់ថ្ងៃនេះ ការអាប់ដេត Windows របស់ Microsoft បានបោះជំហ៊ាន កាន់តែប្រសើរឡើងថែមមួយកម្រិតទៀតហើយ ដោយហេតុថា រាល់កំណែ Update ថ្មីៗ ត្រូវបាន Updated រួច បើកុំព្យូទ័ររបស់អ្នកមានបញ្ហានៅពេល Startup ឬបើកដំណើរការនោះ វានឹងធ្វើការ Uninstall ទៅវិញដោយស្វ័យប្រវត្តិតែម្ដង ដើម្បីសម្រួលទៅដល់បញ្ហាទាំងនោះ និងកាត់បន្ថយហានិភ័យ ដែល កើតឡើងតាម Windows Update មួយនេះ។

Microsoft បានឲ្យដឹងថា ក្រោយការ Uninstalled ទៅវិញនូវកំណែអាប់ដេតថ្មីរួច កុំព្យូទ័ររបស់អ្នកដែលដំណើរការដោយ Windows 10 នឹងធ្វើការការពារមិនឲ្យធ្វើការអាប់ដេតសម្រាប់រយៈពេល 30 ថ្ងៃ ដែលការពន្យាពេល 30 ថ្ងៃនេះ នឹងបើក សិទ្ធិឲ្យ  ក្រុមការងារ ផ្នែកកម្មវិធីធ្វើការសិក្សាទៅលើបញ្ហា និងស្វែងរកតំណោះស្រាយ និងបន្ទាប់ពី 30 ថ្ងៃកន្លងផុត វានឹងចាប់ផ្ដើម អាប់ដេតម្ដងទៀត ជាមួយនឹងការសម្រួល ឬដោះស្រាយបញ្ហា ដែលបានកើតមានឡើងនៅលើជំនាន់អាប់ដេតលើកមុន។ គួរបញ្ជាក់ផងដែរថា ដំណោះ ស្រាយថ្មីពី Microsoft នេះ គឺធ្វើឡើងទាំងអ្នកកំពុងប្រើប្រាស់ Windows 10 ដែលមាន License និងពុំមាន License ទាំងម៉ាស៊ីន Laptop និង Desktop ផងដែរ តែដើម្បីឲ្យវាដំណើរការបាន តម្រូវឲ្យ Windows នោះជាជំនាន់ចុងក្រោយ។

ដកស្រង់ចេញពីhttp://www.cambo-report.com/article/15562