បណ្តាញសង្គម

រូបភាពផ្លូវការរបស់ Oppo Reno ត្រូវបាន​លេច​ឡើង​ហើយ ក៏​ប៉ុន្ដែខ្វះ​ខាត​មុខងារ​ដ៏​ពិសេស​មួយ!

កាលពីប៉ុន្មានសប្ដាហ៍មុននេះ លោក Brian Shen ដែលជាអនុប្រធានរបស់ក្រុមហ៊ុន Oppo បានបង្ហោះរូបភាពជាច្រើន ទាក់ទងទៅនឹងការតេស្ដ សេនស័រកាម៉េរាដែលអាច Zoom បាន 10 ដងរបស់ខ្លួន

ហើយក៏មានពត៌មានលេចធ្លាយជាច្រើន បានចុះផ្សាយថាប្រាកដជាស្មាតហ្វូន Oppo Reno ជំនាន់ដំបូងតែម្ដង។ ទោះបីជាយ៉ាងក៏ដោយ រូបភាពផ្លូវការរបស់ Oppo Reno ត្រូវបានលេចឡើងមក នៅលើគេហទំព័រលក់រាយ JD.com ក្នុងប្រទេសចិន ប៉ុន្ដែមិនឃើញមានកាម៉េរា 3 គ្រាប់ដូចជាការរំពឹងទុកនោះឡើយ។

បើយោងទៅតាមរូបភាពទាំងអស់នេះ យើងបានឃើញមានអេក្រង់លាត ដោយគ្មានក្បាលឆកទៀតនោះទេ និងទទួលបានជម្រើសពណ៌ស្រស់ស្អាតប្លែកៗ ក៏ប៉ុន្ដែសម្រាប់សេនស័រកាម៉េរាភ្លោះ នៅផ្នែកសន្ទះខាងក្រោយ គឺអាចគ្រាន់តែជាលេនទំហំ 48MP និងលេនប្រភេទ Wide-Angle ឬក៏ប្រភេទ Depth-Sensor ប៉ុណ្ណោះ។ ហេតុដូច្នេះហើយ ទើបបានបង្កើតជាចម្ងល់ ទៅដល់អ្នកគាំទ្រជាច្រើន ដោយស្មាតហ្វូនម៉ូឌែល Oppo Reno ជំនាន់ដំបូងនេះ ត្រូវបានរំពឹងទុកថានឹងមាន សេនស័រកាម៉េរាមួយគ្រាប់ទៀត ដែលអាចធ្វើការ Zoom បានដល់ទៅ 10 ដងដូចមាននៅលើ Huawei P30 Pro អញ្ចឹងដែរ។

បើត្រឡប់ទៅមើលលើ ផ្ទៃអេក្រង់ខាងមុខវិញ យើងឃើញមានគែមអេក្រង់តូច នៅផ្នែកចង្កាខាងក្រោមតែប៉ុណ្ណោះ ដោយទំនងជាកោងបន្ដិច ជាលក្ខណៈកញ្ចក់ 2.5D ប្រភេទ AMOLED និងបច្ចេកវិទ្យាស្កេនម្រាមដៃលើផ្ទៃអេក្រង់ថែមទៀតផង ចំណែកឯម៉ូតកាមេរ៉ាខាងមុខ ក៏យើងបានដឹងរួចមកហើយ ដែលផុសចេញពីតួខ្លួនមក ដូចជាស្នែងសត្វរមាស។

សរុបមក បន្ទាប់ពីទទួលបាន ពត៌មានលេចធ្លាយជាច្រើនមក ដោយមានទាំងរូបភាព និងទាំងវីដេអូឃ្លីប រហូតមកដល់ពេលថ្មីៗនេះ ទីបំផុតរូបភាពផ្លូវការ ត្រូវបានលេចចេញមកហើយ ដែលមានបង្ហាញអំពីរូបរាងឲ្យកាន់តែច្បាស់ និងបានបង្ហាញអំពីជម្រើសពណ៌ដ៏ស្រស់ស្អាត (ពណ៌ស្វាយ, ពណ៌ផ្កាឈូក, ពណ៌បៃតង និងពណ៌ខ្មៅ) សម្រាប់ឲ្យជ្រើសរើសថែមទៀតផង។

ដកស្រង់ចេញពីhttp://www.cambo-report.com/article/15744