Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្មាតហ្វូនលំដាប់​កំពូល​ចំនួន 50% របស់ Huawei អាច​នឹង​មាន​អេក្រង់​បត់​ទាំង​អស់​ក្នុង​រយៈ​ពេល 2 ឆ្នាំ​ខាង​មុខ!

  • បោះពុម្ព

ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនដំបូងមួយ ក្នុងចំណោមក្រុមហ៊ុនដទៃទៀត ដែលបានដាក់បង្ហាញ ស្មាតហ្វូនអេក្រង់បត់ជំនាន់ទី 1 របស់ខ្លួន ដោយបន្ទាប់ពីត្រូវបានក្រុមហ៊ុន Samsung ប្រកាសចេញ Galaxy Fold

ជាផ្លូវការបានបន្ដិចតែប៉ុណ្ណោះ។ ចំណែកឯស្មាតហ្វូនលំដាប់កំពូល មានអេក្រង់អាចបត់ចូលគ្នាបាន របស់ក្រុមហ៊ុន Huawei ថ្មីមួយនេះ គឺត្រូវបានហៅថា Mate X ដោយទទួលបាន ចំណាប់អារម្មណ៍ជាច្រើន ហើយក៏ជាស្មាតហ្វូនអេក្រង់បត់ដំបូង ដែលមានរូបរាងទាក់ទាញបំផុតផងដែរ។

ខណៈពេលថ្មីៗនេះ លោក Richard Yu ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei ផ្ទាល់តែម្ដង ក៏បានធ្វើបទសំភាសន៍ជាមួយនឹងសារពត៌មាន GSMArena ដោយបានបង្ហាញអំពីចំណាប់អារម្មណ៍ ទៅលើបច្ចេកវិទ្យាបន្ទះអេក្រង់បត់យ៉ាងខ្លាំង ហើយក៏ចង់ចាប់ផ្ដើមបំពាក់ នៅលើស្មាតហ្វូនលំដាប់កំពូល ជំនាន់ក្រោយៗឲ្យបានច្រើនតែម្ដង។ លើសពីនេះទៅទៀត នៅពេលដែលអ្នកសំភាសន៍ចាប់ផ្ដើមសួរថា “តើស្មាតហ្វូនអេក្រង់បត់ចំនួនប៉ុន្មានម៉ូឌែល ដែលក្រុមហ៊ុន Huawei នឹងមានគម្រោងផលិតនៅក្នុងរយៈពេល 2-3 ឆ្នាំខាងមុខ?” ដោយលោក Yu ក៏បានតបមកវិញថា  “ខ្ញុំគិតថាចំពោះស្មាតហ្វូនលំដាប់ Flagship របស់ក្រុមហ៊ុន Huawei ក្នុងរយៈពេល 2 ឆ្នាំខាងមុខទៀត នឹងអាចត្រូវបានបំពាក់ដោយ បច្ចេកវិទ្យាអេក្រង់បត់ដល់ទៅចំនួន 50% ឯណោះ”។

 

ជាការពិតណាស់ នាយកប្រតិបត្តិនៃក្រុមហ៊ុន Huawei ក៏បានដឹងផងដែរថា នាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាបំពាក់នៅលើស្មាតហ្វូនអេក្រង់បត់ គឺមានតម្លៃថ្លៃក្នុងការផលិត ហើយក៏នៅមានលក្ខណៈថ្មីៗនៅឡើយ និងទទួលបានចំណែកទីផ្សារតូចថែមទៀតផង។ ហេតុដូច្នេះហើយ លោក Yu ក៏បានជឿជាក់ថាក្នុងរយៈពេល 2 ទៅ 3 ឆ្នាំឆាប់ៗខាងមុខនេះ តម្លៃក្នុងការផលិតស្មាតហ្វូនអេក្រង់បត់ នឹងអាចធ្លាក់ចុះបន្ដិចម្ដងៗ រហូតដល់មានតម្លៃប្រហាក់ប្រហែល ទៅនឹងស្មាតហ្វូនលំដាប់កំពូល នាពេលបច្ចុប្បន្ននេះតែម្ដង។

សរុបមក បើយោងទៅតាមពាក្យរបស់លោក Richard Yu ដូច្នេះស្មាតហ្វូនលំដាប់ Flagship ត្រកូល Mate ជំនាន់ក្រោយៗក្នុងរយៈពេល 2 ឆ្នាំខាងមុខនេះ អាចនឹងចាប់ផ្ដើមក្លាយជា ស្មាតហ្វូនអេក្រង់បត់សុទ្ធផងដែរ។ លើសពីនេះទៅទៀត ក្រុមហ៊ុន Huawei ក៏មានគម្រោងក្នុងការផលិត ស្មាតហ្វូនអេក្រង់បត់ ដែលមានទំហំតូចប្រហាក់ប្រហែលទៅនឹង ស្មាតហ្វូនក្នុងពេលបច្ចុប្បន្ននេះថែមទៀតផង។

ដកស្រង់ចេញពីhttp://www.cambo-report.com/article/15745