Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

MIUI ជំនាន់ថ្មីរបស់ Xiaomi នឹង​កាត់​បន្ថយ​ពាណិជ្ជកម្ម (Ads) រញ៉េរញ៉ៃ​ចោល​ច្រើន!

  • បោះពុម្ព

មានអ្នកប្រើប្រាស់ស្មាតហ្វូនរបស់ Xiaomi មិនតិចនោះទេ ដែលបានធ្វើការត្អូញត្អែទៅលើបញ្ហាពាណិជ្ជកម្ម ដែលធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធអ៊ិនធឺណិត នៅពេលស្មាតហ្វូន ឬឧបករណ៍របស់ពួកគេ

ភ្ជាប់ទៅកាន់អ៊ិនធឺណិត ដោយនៅពេលប្រើប្រាស់កម្មវិធី ក៏ដូចជាបើក Browser គឺតែមានផ្ទាំងលោតរញ៉េរញ៉ៃ ពិសេសនៅតាមបណ្ដាញសង្គម។ បញ្ហានេះនឹងត្រូវកាត់បន្ថយ នៅពេល MIUI ដែលជាស្បែក UI របស់ Xiaomi ចេញឲ្យប្រើប្រាស់ជាផ្លូវការ ដោយនឹងផ្ដល់នូវបទពិសោធន៍ប្រើប្រាស់កាន់តែប្រសើរជាងមុន។

យោងតាមប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយឲ្យដឹងថា អគ្គនាយក (CEO) របស់ Xiaomi បានបើកកិច្ចប្រជុំជាមួយក្រុមការងារផ្នែកអភិវឌ្ឍន៍ MIUI ដោយលើកឡើងអំពីការកាត់បន្ថយ និងការរិះគន់ពីសំណាក់អ្នកប្រើប្រាស់ពាក់ព័ន្ធនឹងបញ្ហា Ads នៅលើ MIUI របស់ខ្លួន ដោយសេចក្ដីសម្រេចនឹងធ្វើការកាត់បន្ថយនូវ Ads ទាំងនោះចោល។ ជាងនេះទៅទៀត លោក Lei Jun ក៏បានបន្ថែមទៀតថា ការមកដល់នៃ MIUI ជំនាន់ថ្មី គឺជាកូនសោរពិសេសមួយ នៃការផ្លាស់ប្ដូរ ក៏ដូចជាពង្រឹងបន្ថែមទៅលើបទពិសោធន៍នៃការប្រើប្រាស់របស់អតិថិជន ដោយរួមបញ្ចូលទាំងមុខងារសន្សំសំចៃថ្មខ្លាំង នៅពេលម៉ាស៊ីនអស់ថ្មកម្រិតខ្ពស់ (Ultralow Power Mode) ជាដើម។

គួរបញ្ជាក់ប្រាប់ប្រិយមិត្តឲ្យបានដឹងផងដែរថា រាល់ពាណិជ្ជកម្មរញ៉េរញ៉ៃ ដែលអ្នកប្រើប្រាស់ភាគច្រើនពុំចង់ឃើញនោះគឺ មិនមែនចេះតែបង្ហាញនៅផ្នែកណាមួយនៅលើអេក្រង់ទូរស័ព្ទរបស់អ្នកឡើយ វាអាចមិនបង្ហាញធំ ឬពេញអេក្រង់ទេ វាអាចជាផ្នែក ឬផ្ទាំងតូចមួយ ដែលផ្ទាំងទាំងនោះ ហើយបានធ្វើឲ្យ Xiaomi កើបលុយបានមិនតិចទេ។ ជាក់ស្ដែងប្រភពព័ត៌មានប្រាប់ថា នៅឆ្នាំ 2018 កន្លងទៅ Xiaomi បានចំនេញប្រាក់ប្រមាណជា 16 ពាន់លានយ័នលុយចិន ឬស្មើនឹង 2.38 លានដុល្លារ ដោយគ្រាន់តែចំនូលចេញពី Ads មកពី MIUI ដំណើរការនៅលើម៉ាស៊ីនរបស់អតិថិជនខ្លួនកំពុងប្រើប្រាស់។

ដកស្រង់ចេញពីhttp://cambo-report.com/article/15764