Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Samsung ទើបប្រកាស​ឲ្យ​បាន​ដឹង​ថា ស្មាតហ្វូន​ត្រកូល Galaxy J បាន​មក​ដ​ល់​ទី​បញ្ចប់​ហើយ

  • បោះពុម្ព

ចាប់តាំងពីដើមឆ្នាំ 2019 នេះមក ក្រុមហ៊ុន Samsung បានចាប់ផ្ដើមធ្វើការណែនាំ និងដាក់លក់ស្មាតហ្វូនត្រកូល Galaxy A របស់ខ្លួនជាច្រើនម៉ូឌែល ដែលមានលក្ខណៈសម្បតិ្តល្អៗ អាចទទួលយកបាន

និងមានតម្លៃសមរម្យថែមទៀតផង។ ដោយឡែកមកដល់ពេលថ្មីៗនេះ ក្រុមហ៊ុន Samsung ផ្ទាល់តែម្ដង ក៏បានប្រកាសជាផ្លូវការ ឲ្យអ្នកគាំទ្រទាំងអស់បានដឹងថា ស្មាតហ្វូនត្រកូល Galaxy J របស់ខ្លួននឹងលែងមានតទៅទៀតហើយ ដែលត្រូវបានផ្លាស់ប្ដូរឲ្យ មកចូលរួមជាមួយនឹង ស្មាតហ្វូនត្រកូល Galaxy A វិញម្ដងផងដែរ។

នាពេលថ្មីៗនេះ ឆានែលក្នុងកម្មវិធី YouTube របស់ក្រុមហ៊ុន Samsung Malaysia ក៏បានបង្ហោះវីដេអូឃ្លីបថ្មីៗ បង្ហាញអំពីស្មាតហ្វូនម៉ូឌែល Samsung Galaxy A30 និង Samsung Galaxy A50 ទើបនឹងចេញលក់ថ្មីៗ នៅ ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយរួមមានទាំងស្រុកយើងផង។ ចំណែកឯស្មាតហ្វូនត្រកូល Galaxy A ម៉ូឌែលថ្មីៗទាំងអស់នេះ ត្រូវបាននាំមកនូវលក្ខណៈពិសេសៗ សម្រាប់ស្មាតហ្វូនកម្រិតមធ្យម ដែលមានតំលៃសមរម្យ ព្រមទាំងមានថាមពលថ្មធំជាងមុន និងអាចឲ្យអ្នកជាវ អាចធ្វើការប្រើប្រាស់ បានរយៈពេលមួយថ្ងៃពេញ ដោយមិនបាច់សាកថ្ម។

ស្មាតហ្វូនត្រកូល Galaxy A ម៉ូឌែលថ្មីៗទាំងអស់នេះ គឺត្រូវបានបំពាក់ដោយ សេនស័រកាមេរ៉ាចំនួន 2 គ្រាប់ ឬក៏ 3 គ្រាប់ (លើកលែងតែ Galaxy A10 ដែលមានសេនស័រកាមេរ៉ាទំហំ 13MP តែមួយគ្រាប់ប៉ុណ្ណោះ) ដោយឡែកគ្រប់ទាំង 4 ម៉ូឌែលថ្មីៗនោះ សុទ្ធតែមានលេនកាមេរ៉ាប្រភេទ Wide-Angle ថែមទៀតផង។ អ្វីដែលគួរកត់សម្គាល់មួយទៀតនោះ គឺថាស្មាតហ្វូនកម្រិតធម្យម ម៉ូឌែលថ្មីៗទាំងអស់នេះ ត្រូវបានក្រុមហ៊ុន Samsung ភ្ជាប់មកជាមួយនឹង បន្ទះអេក្រង់ប្រភេទ Super AMOLED ទាំងអស់តែម្ដង ក៏ប៉ុន្តែករណីលើកលែងតែចំពោះ Galaxy A10 មួយប៉ុណ្ណោះ។

 

***សូមទស្សនាវីដេអូខាងក្រោម ដែលបង្ហាញពត៌មានបន្ថែមអំពី Galaxy J ក្លាយទៅជា Galaxy A៖


សរុបមក ទោះបីជាក្រុមហ៊ុន Samsung ទើបបានប្រកាសចេញ ស្មាតហ្វូនម៉ូឌែល Galaxy A10, Galaxy A20, Galaxy A30, Galaxy A40, Galaxy A50 និង Galaxy A70 រួចហើយយ៉ាងណាក៏ដោយ ប៉ុន្ដែនៅមានអ្នកគាំទ្រជាច្រើនទៀត កំពុងតែរង់ចាំមើលស្មាតហ្វូនម៉ូឌែល Galaxy A90 ផងដែរ។ ដោយត្រូវបានគេរំពឹងទុកថា Galaxy A90 នឹងមានការឌីហ្សាញខុសប្លែក ពីជំនាន់មុនៗ  ដែលមានប្រើប្រាស់ម៉ូទ័រ សម្រាប់លាក់នូវកាមេរ៉ា ហើយសេនស័រ កាមេរ៉ាខាងក្រោយ ក៏អាចធ្វើការបង្វិល ទៅខាងមុខបាន ដើម្បីអាចឲ្យថតរូប ជាលក្ខណៈ Selfie បានថែមទៀតផង។

ដកស្រង់ចេញពីhttp://www.cambo-report.com/article/15809