Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លេចចេញដំណឹង Snapdragon 865 ហើយ! ល្បឿនលឿន និង​អាច​ប្រើ​ជាមួយ RAM LPDDR5 បាន

  • បោះពុម្ព

សម្រាប់ពេលនេះកំពូលឈីប ដែលជាខួរក្បាលរបស់ស្មាតហ្វូនរត់ដោយប្រព័ន្ធប្រតិបត្តិការAndroid ភាគច្រើន គឺប្រើប្រាស់ឈីបរបស់ក្រុមហ៊ុន Qualcomm គឺ Snapdragon 855 ជាមួយនឹងសន្ទុះល្បឿនលឿនខ្លាំង

អមមកជាមួយ GPU អាចអូសហ្គេម រត់ក្រាហ្វិចបានក្នុងម្រិតខ្ពស់ ជាមួយល្បឿន fps ខ្ពស់ផងដែរ។ ជាក់ស្ដែងកាលពីសប្ដាហ៍កន្លងទៅថ្មីៗនេះ Qualcomm ទើបតែប្រកាសចេញឈីបធុនកណ្ដាលគឺ Snapdragon 730 និង 665 ដែលនឹងមកដល់នៅក្នុងឆ្នាំ 2019 នេះនៅលើស្មាតហ្វូនច្រើនម៉ាក និងម៉ូឌែល និងមកដល់ថ្ងៃនេះ ព័ត៌មានបឋមនិយាយអំពី Snapdragon 865 ដែលគេជឿជាក់ថា ជាកំពូលឈីប SoC ថ្មីរបស់ Qualcomm បានមកដល់។

យោងតាមប្រភពព័ត៌មានបានចេញផ្សាយឲ្យដឹងថា កំពូលឈីប CPU កម្រិតកំពូល ដែលត្រៀមនឹងមកដល់នាឆ្នាំក្រោយនេះ ត្រូវបានសិក្សា និងធ្វើតេស្ដតាំងពីខែមិថុនា ឆ្នាំ 2018 កន្លងទៅមកម្ល៉េះ ដោយវាមានឈ្មោះកូដហៅថា KORA ដោយមិនទាន់កំណត់អំពីឈ្មោះហៅជាផ្លូវការបាននៅឡើយទេ តែដូចបានបញ្ជាក់ខាងលើ អាចនឹងហៅថា Snapdragon 865។ ប្រភពដដែលបានបន្តទៀតថា Snapdragon 865 ថ្មីនេះ នឹងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីដំណើរការជាមួយនឹងបន្ទះ RAM ជំនាន់ថ្មីគឺ LPDDR5 ដែល Samsung ទើបតែបើកទ្រង់ទ្រាយធំក្នុងការផលិតកាលពីខែមីនាកន្លងទៅ ធ្វើឲ្យវាមានល្បឿនកាន់តែលឿន ស៊ីថ្មតិច។

មិនតែប៉ុណ្ណោះក្រុមហ៊ុន Qualcomm ក៏នឹងមិនទាន់ធ្វើការឡើងមាឌ Snapdragon 865 ឲ្យប្រសើរជាងជំនាន់នេះផងដែរ មានន័យថា វាអាចនឹងបន្តផលិតនៅក្នុងទំហំ 7nm EUV ជាជាងកាត់បន្ថយទំហំទៅ 5nm ខណៈចំនួន Core នៅតែបន្តមាន 8 គ្រាប់ដដែល (Octa-Core) គ្រាន់តែ CPU នេះមានសមត្ថភាពរត់លឿនជាងមុន ពិសេសប្រើប្រាស់ក្រាហ្វិច ដែលអាចអូស ឬ Render ហ្គេមកាន់តែប្រសើរ។ សម្រាប់ប្រព័ន្ធតភ្ជាប់វិញ Snapdragon 865 នឹងអាចធ្វើការប្រើប្រាស់ជាមួយសេវា 5G បានទៀតផង។ នេះគឺជាអ្វីដែលយើងទទួលបានជាលើកដំបូង ហើយវានៅសល់ពេលវេលារាងយូរខែដែរ ទម្រាំឈីបនេះបង្ហាញខ្លួន និងលក្ខណៈសម្បត្តិជាផ្លូវការ តែមិនថ្វីទេ ព្រោះបន្តិចទៀត យើងនឹងឃើញមានព័ត៌មានបន្ថែមធ្លាក់មកជាបន្តបន្ទាប់ទៀត។

ដកស្រង់ចេញពីhttp://www.cambo-report.com/article/15841