បណ្តាញសង្គម

OnePlus 7 Pro អាច​នឹង​បង្ហាញ​រូបភាព​ក្នុង​កម្រិត Quad HD+ ជា​លើក​ដំបូង និង​មាន Refresh Rate ដល់ 90Hz

ប្រហែលជាមួយសប្តាហ៍មុន ក្រុមការងារយើងបានធ្វើការចុះផ្សាយព័ត៌មានមួយ បង្ហាញពីរូបភាពលេចធ្លាយ ពាក់ព័ន្ធនឹងស្មាតហ្វូនម៉ូឌែល OnePlus 7 Pro ជំនាន់ថ្មី ដែលត្រូវបានចាប់កាន់ដោយផ្ទាល់ដៃ

ជាមួយលេខសម្គាល់ GM1915។ សម្រាប់ផ្ទាំងរូបដែលបង្ហាញលើអេក្រង់មួយនោះ បានបញ្ជាក់ថាស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 6.67 អ៊ីញ ប្រភេទ Super Optic Display, ប្រើប្រាស់បន្ទះឈីបខ្លាំង Snapdragon 855, រ៉េមទំហំ 8GB ជាមួយទំហំផ្ទុក 256GB និងមានកាណុងកាមេរ៉ាខាងក្រោយចំនួន 3 គ្រាប់ គឺទំហំ 48 មេហ្គាភិចសែល +16 មេហ្គាភិចសែល + 8 មេហ្គាភិចសែល។

ដរាបណា OnePlus 7 Pro មិនទាន់ដល់ថ្ងៃចេញប្រកាសជាផ្លូវការនោះ ព័ត៌មានលេចធ្លាយក៏មិនទាន់បញ្ចប់ដែរ ដោយថ្មីៗនេះ មានប្រភពពីបរទេសមួយ បានបង្ហើបអោយដឹងថា អេក្រង់របស់ OnePlus 7 Pro នឹងអាចបង្ហាញរូបភាពក្នុងកម្រិត Quad HD+ ជាលើកដំបូងសម្រាប់ក្រុមហ៊ុនមួយនេះ ខណៈដែលកន្លងមកបានត្រឹម Full HD+ ប៉ុណ្ណោះ។ ចំនុចពិសេសមួយទៀត គឺថាអេក្រង់របស់វាអាចនឹងមានកម្រិត Refresh Rate បានដល់ 90Hz ធ្វើអោយការរត់ហ្គេមបានកាន់តែរលូនល្អ ព្រោះវាសមមាត្រជាមួយនឹងបន្ទះឈីប Snapdragon 855 ហ្នឹងឯង។ ក្រៅពីនេះ ប្រភពដដែលបានបន្ថែមថា កម្លាំងថាមពលថ្មរបស់ OnePlus 7 Pro នឹងមានទំហំ 4000mAh ហើយអាចទ្រទ្រង់ជាមួយល្បឿនសាកថ្ម Warp Charge បានដល់ 30W ចេញពីក្នុងប្រអប់ ដូចទៅនឹង OnePlus 6T McLaren Edition អញ្ចឹងដែរ។

ចំនុចចុងក្រោយគេនោះ គឺថា OnePlus 7 Pro អាចនឹងប្រើប្រាស់ប្រព័ន្ធសម្លេង Stereo ដែលនឹងផ្តល់អោយគុណភាពសម្លេង កាន់តែប្រសើរជាងស្មាតហ្វូន OnePlus ជំនាន់មុនៗ។ យ៉ាងណា ទាំងនេះជាព័ត៌មានដែលស្ថិតនៅក្នុងប្រភពមិនទាន់ផ្លូវការនៅឡើយ តែយើងអាចកត់ចំណាំបណ្តើរៗសិនបាន។ ចុះប្រិយមិត្តវិញយល់ម៉េចដែរ បើចំនុចទាំងនេះ ក្លាយជាការពិត។ ពេញចិត្តឬអត់?

ដកស្រង់ចេញពីhttp://www.cambo-report.com/article/15849