បណ្តាញសង្គម

រូបរាងគម្រូនៃ iPhone XI/XI Max ទើប​ត្រូវ​បាន​ក្រុមហ៊ុន​ផលិត Case លាត​ត្រដាង​ជា​ថ្មី​ម្ដង​ទៀត!

សម្រាប់រូបភាពលេចធ្លាយលើកនេះ គឺទើបត្រូវបានចុះផ្សាយ ដោយសារពត៌មាន Slashleaks ដែលប្រទះឃើញបង្ហោះនៅលើ កម្មវិធីបណ្ដាញសង្គមចិន Weibo ហើយរូបរាងគម្រូទាំងអស់នោះ សុទ្ធតែចេញមកពី

ក្រុមហ៊ុនផលិតស្រោមការពារស្មាតហ្វូន និងបង្ហាញអំពីស៊េរី iPhone ក្នុងឆ្នាំ 2019 ផងដែរ។ មូលហេតុចម្បង ដែលពុម្ពស្មាតហ្វូនគម្រូទាំងអស់នេះ ត្រូវបានផលិតឡើង នោះគឺដោយសារតែ ក្នុងគោលបំណងដើម្បីបង្កើត ស្រោមការពារតែប៉ុណ្ណោះ ដោយខណៈពេលខ្លះ យោងទៅតាមពត៌មានផ្ទៃក្នុង និងមិនចាំបាច់ត្រូវការ ឲ្យស្មាតហ្វូនចេញលក់ ជាមុនសិននោះឡើយ។

ចំណែកឯរូបភាពទាំងអស់នេះ គឺហាក់បីដូចជានៅក្នុង របាយការណ៏លេចធ្លាយ ដែលត្រូវបានចុះផ្សាយ កាលពីពេលមុនៗអញ្ចឹងដែរ ដោយនៅសន្ទះខាងក្រោយ បង្ហាញអំពីលក្ខណៈកាមេរ៉ាចំនួន 3 គ្រាប់ ហើយលេនរបស់កាមេរ៉ាទាំងនោះ មានទំហំធំជាងភ្លើង LED Flash បន្ដិចផងដែរ។ ពាក្យចចាមអារ៉ាមថ្មីមួយ ក៏បានលើកឡើងថា លេនកាមេរ៉ាទី 3 នឹងអាចត្រូវបានបំពាក់ដោយ សេនស័រទំហំ 12MP ជាប្រភេទ Super-Wide Angle ដើម្បីបំពេញបន្ថែមនូវ សេនស័រកាមេរ៉ាភ្លោះ មានក្នុងពេលបច្ចុប្បន្ននេះ (កាមេរ៉ាដើម និងកាមេរ៉ា Telephoto)។លើសពីនេះទៅទៀត រូបភាពលេចធ្លាយថ្មីនេះ ក៏បានបង្ហាញអំពី ផ្ទៃខាងមុខនៃ iPhone XI/XI Max ថែមទៀតផង ក៏ប៉ុន្ដែហាក់បីដូចជា មិនមានអ្វីខុសប្លែកសោះឡើយ បើប្រៀបធៀបទៅនឹង iPhone XS/XS Max ទោះបីជាពត៌មានមួយចំនួន បានអះអាងថាក្រុមហ៊ុន Apple នឹងអាចកាត់បន្ថយ ក្បាលឆកបន្ដិចផងដែរ។

សរុបមក សម្រាប់ពេលបច្ចុប្បន្ននេះ យើងអាចចាត់ទុកថា រូបភាពគម្រូដែលទើបនឹងត្រូវបាន បង្ហោះចេញពីក្រុមហ៊ុនផលិត ស្រោមការពារ ស្មាតហ្វូនទាំងអស់នេះ គឺគ្រាន់តែជាការលេចធ្លាយតែប៉ុណ្ណោះ ដោយមិន ប្រាកដថា ពិតជាត្រឹមត្រូវ មួយរយភាគរយនោះទេ ដូច្នេះហើយក្រុមការងារ ខេមបូ រីផត នឹងចុះផ្សាយជូនបន្ថែម ប្រសិនបើមានពត៌មានថ្មី ទាក់ទងទៅនឹង iPhone XI និង iPhone XI Max នាពេលខាងមុខ។

ដកស្រង់ចេញពីhttp://www.cambo-report.com/article/15873