Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

iPhone ឆ្នាំ 2019 នេះអាចនឹង​ទទួល​បាន​ការ​អាប់​ដេត​ជា​ពិសេស​ពី Apple ទៅ​លើ​ផ្នែក​កាមេរ៉ា​ទាំង​មុខ​និង​ក្រោយ

  • បោះពុម្ព

ដូចដែលប្រិយមិត្តអ្នកអានភាគច្រើន ពិតជាបានដឹងហើយថា iPhone ឆ្នាំ 2018 របស់ក្រុមហ៊ុន Apple គឺមិនបានបង្កើនកាណុងកាមេរ៉ាក្រោយ មកបន្ថែមឡើយ ដោយសម្រាប់ iPhone XS & XS Max

នៅតែមានភ្នែកកាមេរ៉ាពីរគ្រាប់ ដូចទៅនិង iPhone X ចំណែក iPhone XR វិញ គឺមានកាមេរ៉ាក្រោយត្រឹមមួយគ្រាប់ប៉ុណ្ណោះ ខណៈដែលក្រុមហ៊ុនផ្សេងៗ កំពុងហក់លោតខ្លាំងលើរឿងនេះ។ យ៉ាងណា បើងាកទៅមើលពីសមត្ថភាព និងគុណភាពវិញ គឺត្រូវបាន Apple កែប្រែអាប់ដេតច្រើន អោយកាន់តែប្រសើរជាងជំនាន់មុនៗ សូម្បីតែ iPhone XR កាមេរ៉ាមួយគ្រាប់ខាងក្រោយនោះ ក៏មិនអន់ដែរ។

ដោយឡែក សម្រាប់កាមេរ៉ាមុខទំហំយិនស៊ិន 7 មេហ្គាភិចសែលវិញ យើងសង្កេតឃើញថា វាត្រូវបានទទួលកំណែអាប់ដេតតិចតួចប៉ុណ្ណោះ ជាមួយការបន្ថែមភាពរលោងជាងមុនបន្តិច បើធៀបជាមួយកាមេរ៉ាមុខរបស់ iPhone X។ ក្នុងនោះ មានអ្នកគាំទ្រម៉ាកផ្លែប៉ោម បានលើកឡើងថា តើពេលណាទើប Apple ព្រមដាច់ចិត្តពង្រីកទំហំកាមេរ៉ាមុខ និងក្រោយ (7 មេហ្គាភិចសែល & 12 មេហ្គាភិចសែល) លើទូរសព្ទ iPhone ទៅ ព្រោះទំហំនេះ នៅទ្រឹងដដែលយូរណាស់ហើយ ?ថ្មីៗនេះ បើយោងតាមរបាយការណ៍មួយ ពីលោកអ្នកវិភាគ Minh-Chi Kou បានអោយដឹងថា សម្រាប់ iPhone ក្នុងឆ្នាំ 2019 នឹងមានការអាប់ដេតបន្ថែមជាពិសេសពី Apple ទៅលើផ្នែកកាមេរ៉ាទាំងខាងមុខ និងខាងក្រោយ។ ចំពោះកាមេរ៉ាមុខ អាចនឹងមានទំហំគុណភាពខ្ពស់ សម្រាប់ការថត Selfie ជាមួយការរួមបញ្ចូលប្លង់ទូលាយជាងមុន, ផ្តល់អោយការថតនៅកន្លែងមានពន្លឺទាប បានកាន់តែប្រសើរ និងជាពិសេសនោះ គេបានរំពឹងថា កាមេរ៉ាមុខអាចនឹងមានទំហំលោតដល់ 12 មេហ្គាភិចសែល។ ចំណែកកាមេរ៉ាខាងក្រោយវិញ អាចនឹងមានទំហំគុណភាពខ្ពស់ដូចគ្នា ជាមួយកាណុង 3 គ្រាប់លើកដំបូង ពឹងផ្អែកទៅលើលេននីមួយៗ ដូចជាលេន Wide, លេន Telephoto, លេន Ultra-wide និងមានបញ្ចូលមុខងារថតជំនួយពន្លឺប្លង់ Low Light ដូច Pixel 3, P30 Pro ជាដើម។

សរុបមក ទាំងនេះជាដំណឹងថ្មីមួយបន្ថែមទៀត តាមរយៈពីលើកឡើងពីអ្នកវិភាគ Minh-Chi Kou ទាក់ទងទៅនឹងផ្នែកកាមេរ៉ាទាំងមុខ និងក្រោយ សម្រាប់ iPhone ដែលនឹងត្រៀមបង្ហាញវត្តមាន ជាផ្លូវការ នៅចុងឆ្នាំ 2019 នេះ។ ចុះសម្រាប់ប្រិយមិត្តអ្នកអាន ជាពិសេសហ្វេនរបស់ផ្លែប៉ោម យល់យ៉ាងណាដែរ បើចំនុចទាំងហ្នឹង កើតឡើងពិតមែន? ពេញចិត្តអត់?

ដកស្រង់ចេញពីhttp://www.cambo-report.com/article/15874