Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រព័ន្ធប្រតិបត្តិការ iOS 13 អាច​នឹង​ទទួល​បាន​ក្បាល​តុក្កតា Animoji ចំនួន 4 រូប​បន្ថែម​ទៀត

  • បោះពុម្ព

ក្រុមហ៊ុន Apple គឺបានប្រកាសជាផ្លូវការហើយ ពាក់ព័ន្ធនិងព្រឹត្តឹការណ៍ WWDC ឆ្នាំ 2019 នេះ ដែលត្រៀមប្រារព្ធឡើង នៅចន្លោះថ្ងៃទី 03 ដល់ទី 07 ខែមិថុនា នាពេលខាងមុខ ស្ថិតនៅទីក្រុង San Jose រដ្ឋ California

ក្នុងអាគារ McEnery Convention Center ជាកន្លែងធ្លាប់ប្រារព្ធពិធីនេះ បានពីរឆ្នាំរួចមកហើយ។

ក្នុងព្រឹត្តិការណ៍នេះ Apple នឹងបើកឱកាសអោយក្រុម Developer អាចចូលរួម ដើម្បីសិក្សាស្វែងយល់បន្ថែមពីការវិវឌ្ឍន៍ខ្លួន ជាមួយនឹងកម្មវិធីរបស់ Apple មួយចំនួន ដែលមាន ប្រើនៅ លើផលិត ផលអេឡិចត្រូនិចរបស់ម៉ាកផ្លែប៉ោម និងជាពិសេស ពាក់ព័ន្ធទៅនឹងការបោះជំហ៊ានថ្មីទៅមុខ នៃប្រព័ន្ធប្រតិបត្តិការធំៗ ជំនាន់ថ្មី មានដូចជា iOS, macOS, watchOS និង tvOS ជាដើម។ ចំពោះប្រព័ន្ធប្រតិបត្តិការធំៗ ជំនាន់ថ្មី ដែលខាងក្រុមហ៊ុន Apple នឹងលើកមកបង្ហាញនៅពេលនោះ ត្រូវបានគេបញ្ជាក់ថា វាមានដូចជា iOS 13, tvOS 13, watchOS 6 និង macOS 10.15 ជាដើម។យ៉ាងណាមិញ បើយោងតាមរបាយការណ៍ថ្មីមួយ ដែលយើងទើបនឹងទទួលបានបន្ថែម គឺបានបញ្ជាក់ថា សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS 13 នេះ អាចនឹងទទួលបាន Animoji ដែលជាមុខងារក្បាលរូបតុក្កតា ដ៏ល្បីល្បាញ អាចធ្វើត្រាប់តាមសកម្មភាព ពាក្យពេចន៍ ក៏ដូចជា សម្លេងមួយចំនួន របស់ម្ចាស់ iPhone ជំនាន់ថ្មី ចូលមកបន្ថែមពីលើ Animoji មុនៗ ចំនួន 4 រូបទៀត។ ចំពោះរូបក្បាល Animoji ថ្មីទាំងនោះ រួមមាន ក្បាលសត្វគោ, ក្បាលសត្វមឹក, ក្បាលសត្វកណ្តុរ និងក្បាលរូបមុខ Emoji។

សូមបន្ថែមចុងក្រោយបន្តិចថា ក្នុងព្រឹត្តឹការណ៍ WWDC ឆ្នាំ 2019 នេះ Apple មិនមែននាំយកត្រឹមតែប្រព័ន្ធប្រតិបត្តិការធំៗ ជំនាន់ថ្មី ដែលមានដូចជា iOS, macOS, watchOS និង tvOS ប៉ុណ្ណោះទេ ក៏ប៉ុន្តែក្រុមហ៊ុនផ្លែប៉ោម អាចនឹងនាំយកផលិតផលជំនាន់ថ្មីផ្សេងៗ មកបង្ហាញផងដែរ ដូចជា MacBook, MacBook Pro ឬ iMac ជាដើម។

ដកស្រង់ចេញពីhttp://cambo-report.com/article/15890