បណ្តាញសង្គម

Samsung Galaxy A10 និង A20 ទទួល​បាន​ចំនួន​ការ​លក់​ខ្ពស់ ក្នុង​ទីផ្សារ​កម្ពុជា!

ស្មាតហ្វូន Galaxy A10 និង A20 ទទួលបានចំនួនការលក់ខ្ពស់ នៅក្នុងទីផ្សារកម្ពុជាបច្ចុប្បន្ន នេះបើយោងតាមប្រធានផ្នែកលក់ និងដៃគូអាជីវកម្មរបស់ក្រុមហ៊ុន សាមសុង ដោយបានបញ្ជាក់ថាចាប់តាំង ពីថ្ងៃដាក់

សម្ពោធលក់ជាផ្លូវការកាលពីដើមខែមេសា ឆ្នាំ 2019 កន្លងទៅនេះរួចមក Samsung Galaxy A10 និង A20 គឺពិតជាទទួលបានការគាំទ្រយ៉ាងច្រើន ដោយធ្វើឱ្យចំនួននៃការទិញពីសំណាក់ អតិថិជនមានការកើនឡើង យ៉ាងច្រើនគួរឱ្យភ្ញាក់ផ្អើល!

គួរបញ្ជាក់ផងដែរថាមកទល់ពេលនេះ Samsung Galaxy A10 និង A20 ទទួលបានជោគជ័យទៅលើការលក់ខ្លាំង សម្រាប់ទីផ្សារស្មាតហ្វូន ដែលស្ថិតក្នុងតម្លៃសមរម្យ ក្នុងប្រទេសកម្ពុជា។ ហើយអ្វីដែលធ្វើការទាក់ចិត្ត និងទទួលបានប្រជាប្រិយភាពហួសពីការស្មាននោះគឺដោយសារតែវាមាន រូបរាងស្លីមស្អាត បែបស៊ីវីល័យ អេក្រង់ពេញតួ កាមេរ៉ាច្បាស់ ទំហំផ្ទុកធំ ថាមពលថ្មធំ បច្ចេកវិទ្យាស្កេនម្រាមដៃ និងប្រើផ្ទៃមុខដើម្បីដោះសោរ ជាពិសេសស្មាតហ្វូនទាំងពីរនេះអមមកជាមួយតម្លៃដែលអាចទទួលយកបាន។

ជាថ្មីម្តងទៀតចំពោះ Galaxy A10 គឺមានតម្លៃត្រឹមតែ $139 ប៉ុណ្ណោះ រីឯ Galaxy A20 វិញគឺមានតម្លៃតែ $179 ដែលមកជាមួយនឹងជម្រើស 3 ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ខ្មៅ ពណ៌ខៀវ និងពណ៌ក្រហម។

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ចើញមកកាន់សាខា និងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត

ដកស្រង់ចេញពីhttp://cambo-report.com/article/15889