Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

OPPO ប្រកាស​​ថ្ងៃ​ចេញ​លក់ Reno 10x Zoom Edition ជា​ផ្លូវការ

  • បោះពុម្ព

កាលពីថ្ងៃទី 10 ខែមេសា ឆ្នាំ 2019 កន្លងទៅនេះ ក្រុមហ៊ុន OPPO បានធ្វើការប្រកាសចេញជាផ្លូវការ នូវស្មាតហ្វូនម៉ូឌែល Reno ដោយបែងចែកជា 2Version គឺប្រភេទ OPPO Reno ធម្មតា និងប្រភេទ OPPO Reno

10x Zoom Edition។ ចំពោះ Reno 10x នេះ គឺមានជម្រើស 2 ពណ៌ សម្រាប់ជ្រើសរើស រួមមាន ពណ៌ Fox Sea Green និងពណ៌ Extreme Night Black តែចំពោះថ្ងៃចេញលក់នោះ ខាង OPPO មិនទាន់បានបញ្ជាក់អោយបានដឹង នៅឡើយទេ។

ដោយឡែក ស្រាប់តែនៅក្នុងថ្ងៃនេះ យើងទើបទទួលបានដំណឹងថ្មីមួយ ដោយខាងក្រុមហ៊ុន OPPO នៅចិន បានបង្ហាញប្រាប់ថ្ងៃចេញលក់ ជាមួយតម្លៃទៅតាមជម្រើសរ៉េម និងទំហំអង្គផ្ទុកទិន្នន័យ ជាផ្លូវការហើយ។ យ៉ាងណា មុននឹងប្រាប់ចំនុចទាំងនេះ យើងសូមបង្ហាញពីលក្ខណៈសម្បត្តិរបស់ OPPO Reno 10x Zoom Edition បន្តិចសិន ដោយវាមានអេក្រង់លាតធំ គែមខ្លី ទំហំ 6.6 អ៊ីញ ជាប្រភេទ AMOLED អាចបង្ហាញរូបភាពក្នុងកម្រិត 1080 x 2340 ភិចសែល និងមានកម្រិត Aspect Ratio 19.5:9។ ចំពោះកាមេរ៉ាខាងក្រោយ មានមួយគ្រាប់លោតទំហំធំដល់ 48 មេហ្គាភិចសែល ជាកាមេរ៉ាគោល មានកម្រិត Aperture f/1.7 ហើយមួយគ្រាប់ទៀត ជាលេន Periscope មានទំហំ 13 មេហ្គាភិចសែល ជាមួយកម្រិត Aperture f/3.0 និងមួយគ្រាប់ចុងក្រោយទំហំ 8 មេហ្គាភិចសែល មានកម្រិត Aperture f/2.2។ សម្រាប់កាមេរ៉ាខាងមុខ ម៉ូតស្នែងសត្វរមាសនោះ មានទំហំ 16 មេហ្គាភិចសែល និងមានកម្រិត Aperture f/2.0។ វាក៏មានសេនស័រ សម្រាប់ស្កេនស្នាមម្រាមដៃ នៅលើអេក្រង់បាន យ៉ាងទាន់សម័យ ថែមទៀត។

ជាចុងក្រោយនោះ គឺថា OPPO ត្រូវបានដាក់អោយកុម្ម៉ង់ហើយ និងបានត្រៀមបញ្ចេញលក់ស្មាតហ្វូន Reno 10x Zoom Edition នេះ នៅថ្ងៃទី 10 ខែឧសភា ក្នុងប្រទេសចិនមុនគេ។ សម្រាប់តម្លៃស្មាតហ្វូននេះ យើងនឹងបង្ហាញដូចខាងក្រោម៖

-    រ៉េម 6GB + អង្គផ្ទុកទិន្នន័យ 128GB តម្លៃ 600 ដុល្លារ

-    រ៉េម 6GB + អង្គផ្ទុកទិន្នន័យ 256GB តម្លៃ 670 ដុល្លារ

-    រ៉េម 8GB + អង្គផ្ទុកទិន្នន័យ 256GB តម្លៃ 710 ដុល្លារ

ដកស្រង់ចេញពីhttp://cambo-report.com/article/15888