បណ្តាញសង្គម

ក្រសួងវប្បធម៌ ប្រកាសដំណឹងប្រលងស្នាដៃតែងនិពន្ធ ពានរង្វាន់ ព្រះនាងឥន្ទ្រទេវី ២០២៣

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសដំណឹង នៃការប្រលងស្នាដៃតែងនិពន្ធ និងកំណាព្យរឿង ប្រចាំឆ្នាំ២០២៣ ដោយបេក្ខជនអាចលើកយកប្រធានបទសេរី ប៉ុន្ដែត្រូវកំណត់មិនឲ្យលើសពី១៥ ទៅ៣០ទំព័រA4។

អាន​បន្ត៖ ក្រសួងវប្បធម៌ ប្រកាសដំណឹងប្រលងស្នាដៃតែងនិពន្ធ ពានរង្វាន់ ព្រះនាងឥន្ទ្រទេវី ២០២៣

រថយន្ត Toyota Agya កំពុងល្បី នៅប្រទេសឥណ្ឌូណេស៊ី នឹងមកដល់កម្ពុជាដែរឬទេ?

Toyota Agya ឬហៅម្យ៉ាងទៀតថា Toyota Wigo បានកំពុងទទួលបានការបញ្ជាទិញយ៉ាងភ្លុកទឹកភ្លុកដី នៅបណ្តាលប្រទេសអាស៊ានមួយចំនួនតួយ៉ាង ដូចប្រទេសឥណ្ឌូណេស៊ីជាដើម។

កាលពីដើមឆ្នាំ ២០២៣ Toyota បានធ្វើការប្រកាសបង្ហាញចេញរថយន្តប្រភេទ A-Hatchback ឡើងកក្រើកទីផ្សាររបស់ប្រទេសឥណ្ឌូណេស៊ី ដែលរថយន្តនេះមានឈ្មោះថា Toyota Agya ជាមួយការផ្លាស់ប្តូរមុខមាត់ថ្មីដ៏ទាក់ទាញ ធ្វើអោយអតិថិជនរបស់ខ្លួនធ្វើការកក់ និងទិញរហូតដល់ទៅដល់ចំនួនជាង ៧ ពាន់គ្រឿង នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានដ៏ល្បីនាៗរបស់ប្រទេសឥណ្ឌូនេស៊ី ។

ជាមួយនឹងភាពជោគជ័យនេះយើងសង្ឃឹមថា រថយន្តនេះក៏អាចធ្វើការបង្ហាញខ្លួននៅលើទីផ្សារប្រទេសកម្ពុជាក្នុងពេលឆាប់ៗផងដែរ ពីព្រោះជាទូទៅ រាល់ការបង្ហាញរថយន្តម៉ូឌែលថ្មីចុងក្រោយណាមួយ មិនថានៅថៃ ឬ ឥណ្ឌូនេស៊ីទេ ប្រទេសកម្ពុជានឹងនាំចូលបន្ទាប់ក្នុងរយៈពេលដ៏ខ្លី។

សារព័ត៌មានយើងក៏មិនស្ងៀមដែរ បានឆ្លៀតសាកសួរទៅកាន់ក្រុមហ៊ុន តូយ៉ូតា ដែលជាក្រុមហ៊ុនទទួលបានសិទ្ធផ្តាច់មុខនាំចូលរថយន្តតូយ៉ូតាថ្មីៗជាច្រើនប្រភេទធ្វើអោយរង្គើរទីផ្សាររថយន្តនៅកម្ពុជាផងដែរ។

ខាងក្រុមហ៊ុន តូយ៉ូតា បានបង្ហាញយ៉ាងច្បាស់ថា “ ដើម្បីផ្តល់លិទ្ធភាពដល់អតិថិជនទិញរថយន្តថ្មីខ្នាតតូចដែលមានសមត្ថភាពខ្លាំងសក្តិសមតម្រូវការបច្ចុប្បន្ន ព្រមជាមួយតម្លៃសមរម្យ និងសន្សំសំចៃ ក្រុមហ៊ុននឹងនាំយកចូលយកមកទីផ្សារកម្ពុជាក្នុងពេលឆាប់ៗនេះ“។ ប៉ុន្តែថ្ងៃនេះ (សារព័ត៌មាន) សូមធ្វើការលើកយកនូវចំណុចពិសេសៗ ដែលមានភ្ជាប់មកជាមួយរថយន្ត A-Hatchback មួយនេះ ថាតើហេតុអ្វីទើបធ្វើអោយរថយន្តមួយនេះជោគជ័យខ្លាំង នៅលើទីផ្សារប្រទេសឥណ្ឌូនេស៊ីបែបនេះ? តោះទស្សនាវីដេអូជាមុនសិន!

ជាមួយរូបរាងដ៏ទាន់សម័យនេះ Toyota Agya ត្រូវបានផលិតឡើងដោយប្រើប្រាស់នៅគ្រោងឆ្អឹងថ្មី ជាមួយប្រវែងសរុប 3,760 មម ទទឹង 1,665 ម.ម កំពស់ 1,505 ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ 2,525 ម.ម និងកំពស់ពីដីទៅបាតរថយន្ត 160 ម.ម ។

រូបរាងនៃការរចនាដ៏ស៊ីវិល័យ ទាន់សម័យ និងទាក់ទាញ: ការរចនាផ្នែកខាងក្រៅមានលក្ខណះស្ព័រ និង មានអំណាចទាំងផ្នែកចង្កៀង និង កាងលំហូខ្យល់ខាងមុខ និង ខាងក្រោយ ជាមួយនឹងការរចនាផ្នែកចំហៀងបែប3D អូសកាត់ពីទ្វាខាងមុខដល់ខាងក្រោយ។ ថ្វីត្បិតតែនេះជារថយន្តលំដាប់ថវិការក៏ប៉ុន្តែវាក៏បានបំពាក់នូវចង្កៀង LED និង អំពូលលំអនៅពេលថ្ងៃផងដែរ។

ប្រណិតភាពនៃផ្នែកខាងក្នុង: សំរាប់ផ្នែកខាងក្នុងវិញក៏មានភាពធំទូលាយទាំងជួរខាងមុខ និង ខាងក្រោយ ហើយការរចនាតាប្លូនិងបរិក្ខាប្រើប្រាស់បង្ហាញនូវលក្ខណះស្ព័រសាកសមសម្រាប់មិត្តៗយុវវ័យ។ លើសពីនេះក៏បានបំពាក់នូវអេក្រង់កំសាន្ត Touch Screen ទំហំ៨អ៊ីញ អាចភ្ជាប់មុខងារ Apple Carplay & Android Auto បានផងដែរ។

ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរ:តូយ៉ូតាតែងតែគិតគូពីសុវត្តិភាពអ្នកប្រើប្រាស់ជាចម្បង ជាក់ស្តែងរថយន្តនេះក៏បានបំពាក់នូវពោងសុវត្តិភាព 6 គ្រាប់អាចការពារបានមួយជុំរថយន្តផងដែរ។ លើសពីនេះ វាក៏បានបំពាក់មកនូវមុខងារទំនើបមួយគឺ Blind Spot Monitoring ដែលជំនួយក្នុងការផ្តល់សញ្ញាពីឧបសគ្គនៅផ្នែកចំហៀងដែលយើងមិនអាចមើលឃើញ។

យ៉ាងណាមិញ សម្រាប់ទីផ្សារកម្ពុជា យើងមិនទាន់ដឹងថានឹងនាំចូលមកនៅពេលណានូវឡើយទេ មានតែរង់ចាំការប្រកាសចេញផ្លូវការរបស់ក្រុមហ៊ុនផ្លូវការប៉ុណ្ណោះ។ ប្រសិនបើ មានអ្វីពិសេសបន្ថែម ឬព័ត៌មានបន្ថែម (សារព័ត៌មាន) នឹងធ្វើការចែករំលែកបន្តទៀត៕ សាកល្បងទាយមើល តើរថយន្តនេះពេលមកដល់ស្រុកខ្មែរតម្លែប៉ុន្មានដែរ?

ដកស្រង់ពី៖Sabay

ចេញហើយ! ភីកអាប់ដ៏ល្បីល្បាញបំផុត​របស់​ Toyota គឺ Tacoma 2024 កែរាងថ្មី និង​មាន option ថ្មីផ្តោតលើការ Off-Road

ក្រុមហ៊ុន Toyota បានបញ្ចេញរថយន្តភីកអាប់ដ៏ល្បីល្បាញចាស់វស្សារបស់ខ្លួនគឺ Tacoma ស៊េរីឆ្នាំ២០២៤ ដែលបានកែរូបរាងថ្មី និងប្រើម៉ាស៊ីនថ្មីផងដែរ ជាពិសេសមាន option ថ្មីមួយផ្តោតលើការបើកបរ Off-Road ដែលបង្កក្តីបារម្ភដល់គូប្រជែងក្នុងទីផ្សារដូចជា Nissan Frontier, Colorado និងFord Ranger ជាដើម។

រថយន្តភីកអាប់ធុនកណ្តាលនេះ មានជម្រើសម៉ូឌែល៤ដូចជា៖

-SR: ប្រើម៉ាស៊ីនទាក់បូចំណុះ ២,៤លីត្រ ផលិតបានកម្លាំង ២២៨សេះ និងកម្លាំងរមួល ៣២៩ញ៉ូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខអូតូ ៨វគ្គ។

-SR5: ប្រើម៉ាស៊ីន i-Force ចំណុះ ២,៤លីត្រ ផលិតបានកម្លាំង ២៧០សេះ និងកម្លាំងរមួល ៤២០ញ៉ូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខដៃ ៦វគ្គ និងមានជម្រើសលេខអូតូ ៨វគ្គផងដែរ ហើយបានបង្កើនកម្លាំងដល់ ២៧៨សេះ និងកម្លាំងរួមល ៤២៩ញ៉ូតុនម៉ែត្រ។

-TRD Pro: ជាប្រភេទ Hybrid លើកដំបូងសម្រាប់ Tacoma ប្រើម៉ាស៊ីន i-Force Max ចំណុះ ២,៤លីត្រ Turbocharge ផលិតបានកម្លាំងសរុប ៣២៦សេះ និងកម្លាំងរមួល ៦៣០ញ៉ូតុនម៉ែត្រ។

-Trailhunter: ជា option ថ្មីសម្រាប់ Tacoma ដែលផ្តោតលើការបើកលើផ្លូវ Off-Road និងប្រើម៉ាស៊ីនដូច TRD Pro ដែរ ជាមួយរង្វង់កង់ ១៨អ៊ីញ សំបកកង់ Goodyear Torritory R/T ៣៣អ៊ីញ និងប្រព័ន្ធបូម 2.5 inch forged monotube Old Man Emu។

ផ្នែកខាងក្នុងរបស់ Toyota Tacoma 2024 ក៏ត្រូវបានឌីហ្សាញថ្មីទំនើបផងដែរ គឺបំពាក់កុងទ័រឌីជីថល ១២,៣អ៊ីញ និងប្រព័ន្ធកម្សាន្តថាច់ស្រី្គន ១៤អ៊ីញ ព្រមទាំងមានអេក្រង់ Head up display ផងដែរ។ ជាមួយគ្នានេះវាបំពាក់ speaker JBL ១០គ្រាប់ និងឆ្នាំងសាកឥតខ្សែជាដើម។

Tacoma ស៊េរីថ្មីនេះ ក៏កាន់តែមានសុវត្ថិភាពជាងមុនផងដែរ ដោយបំពាក់ប្រព័ន្ធ Toyota Safety Sense 3.0។ គួរឱ្យចាប់អារម្មណ៍ទៀតនោះ វាមាន Mode សម្រាប់បើកបរលើស្ថានភាពផ្លូវដូចជា Mud, Dirt និង Sand និងមុខងារ Crawl Control ប្រសើរជាងមុន និងការអភិវឌ្ឍកៅអីថ្មី IsoDynamic Performance ដើម្បីជួយទប់លំនឹងអ្នកដំណើរ ពេលបើកលើផ្លូវ Off-Road៕

ដកស្រង់ពី៖Sabay

Tim Cook លើកឡើង​អ្វីខ្លះ​ពីការបើកហាងអនឡាញ​ Apple នៅវៀតណាម?

នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានបង្ហោះសារនៅលើបណ្តាញបណ្តាញទ្វីតធើរបស់លោកនាថ្ងៃទី១៨ ខែឧសភានេះ ពាក់ព័ន្ធនឹងការបើកហាងអនឡាញ Apple ផ្ទាល់នៅប្រទេសវៀតណាម។

អាន​បន្ត៖ Tim Cook លើកឡើង​អ្វីខ្លះ​ពីការបើកហាងអនឡាញ​ Apple នៅវៀតណាម?

(មានវីដេអូ)សម្ដេចហ៊ុន សែន ឲ្យកម្ពុជាស្វែងរកវិធីផលិតគ្រាប់ភ្នែកសិប្បនិមិត្ត ដោយយកបច្ចេកទេសពីជប៉ុន

 

សម្ដេចហ៊ុន សែន ឲ្យកម្ពុជាស្វែងរកវិធីផលិតគ្រាប់ភ្នែកសិប្បនិមិត្ត ដោយយកបច្ចេកទេសពីជប៉ុន

(មានវីដេអូ)ក្រុមហ៊ុនឡានយក្សធំៗ ២នេះ ចង់សាងសង់រោងចក្រផលិតអាគុយ(EV) នៅប្រទេសឥណ្ឌូនេស៊ី

 

ក្រុមហ៊ុនឡានយក្សធំៗ ២នេះ ចង់សាងសង់រោងចក្រផលិតអាគុយ(EV) នៅប្រទេសឥណ្ឌូនេស៊ី

អ្នកណាខ្លះ ធ្លាប់ជា Fan របស់ HTC? ឥឡូវនេះ ទើបតែចេញ​ HTC U23 Pro រំលេច​មក​ជាមួយកាមេរ៉ា ៤គ្រាប់​ឯណោះ

ក្រុមហ៊ុនតៃវ៉ាន់ HTC ទើបតែបង្ហាញចេញជាផ្លូវការនូវស្មាតហ្វូនថ្មីរបស់ខ្លួន គឺ HTC U23 Pro ដែលផ្តោតខ្លាំងបំផុតទៅលើកាមេរ៉ាតែម្តង។ កំពូលស្មាតហ្វូនេះ បំពាក់កាមេរ៉ាក្រោយដល់ទៅ ៤គ្រាប់ឯណោះ ដោយមានទំហំ 108MP, 8MP Ultrawide, 5MP Macro និង 2MP depth។

អាន​បន្ត៖ អ្នកណាខ្លះ ធ្លាប់ជា Fan របស់ HTC? ឥឡូវនេះ ទើបតែចេញ​ HTC U23 Pro...

ក្មេងស្រីអាយុ ទើបបានប៉ុន្មានឆ្នាំសោះ ស្កាត់ជួប ចេន ហើយសុំបទ “ភ្លៀង”

តារាចម្រៀង Original song លោក ចេន បានបង្ហាញលក្ខណៈពិសេសនូវចម្រៀងមួយបទ ក្រោមចំណងជើងថា “ភ្លៀង” ព្រមទាំងបទចចម្រៀងមួយចំនួនទៀតដែលលោកបាននិពន្ធ និងច្រៀងឡើងដោយរូបលោកផ្ទាល់។

អាន​បន្ត៖ ក្មេងស្រីអាយុ ទើបបានប៉ុន្មានឆ្នាំសោះ ស្កាត់ជួប ចេន ហើយសុំបទ “ភ្លៀង”

Range Rover 2024 ចេញហើយ មានចំណុចធំ២ គួរឱ្យចាប់អារម្មណ៍​បំផុត

កំពូលរថយន្ត SUV គឺ Range Rover 2024 ត្រូវបានបង្ហាញចេញហើយ ដោយមកជាមួយចំណុចធំ២ ដ៏គួរឱ្យចាប់អារម្មណ៍បំផុត។ ចំណុចទីមួយគឺម៉ាស៊ីនថ្មីហើយធំជាងមុន។ រថយន្តនេះ ទទួលបានបច្ចេកវិទ្យា Mild-Hybrid ប្រើម៉ាស៊ីន V8 Turbocharge ចំណុះ ៤,៤លីត្រ ដែលផលិតបានកម្លាំងរហូតទៅដល់ ៦០៦សេះ និងកម្លាំងរមួល ៧៥០ញ៉ូតុនម៉ែត្រ។

អាន​បន្ត៖ Range Rover 2024 ចេញហើយ មានចំណុចធំ២ គួរឱ្យចាប់អារម្មណ៍​បំផុត

ទិដ្ឋភាពក្រៅឆាកខ្លះៗរបស់ក្រុមសិល្បៈ ដែលប្រិយមិនអាចមិនទាន់ឃើញ ក្នុងព្រឹត្ដិកាណ៍បិទស៊ីហ្គេមយប់មិញ

សំឡេងស្រែកហ៊ោកញ្ចៀវ លាន់កងរំពងពេញពហុកីឡដ្ឋានមរតកតេជោ ក្នុងពិធីបិទព្រឹត្ដិការណ៍ស៊ីហ្គេមលើកទី៣២ កាលពីល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បានរសាត់បាត់ពីត្រចៀកប្រិយមមិត្ដទៅហើយ។

អាន​បន្ត៖ ទិដ្ឋភាពក្រៅឆាកខ្លះៗរបស់ក្រុមសិល្បៈ ដែលប្រិយមិនអាចមិនទាន់ឃើញ...

អបអរសាទរ! ដួង វីរៈនិច្ច សម្រាលកូនដោយសុវត្ថិភាព ហើយដាក់ឈ្មោះពីរោះទៀត

តារាចម្រៀងស្រី ដួង វីរៈនិច្ច ទើបសម្រាលបានកូនប្រុសដំបូងនៅម៉ោងប្រហែល៩ និង១៣នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។

អាន​បន្ត៖ អបអរសាទរ! ដួង វីរៈនិច្ច សម្រាលកូនដោយសុវត្ថិភាព ហើយដាក់ឈ្មោះពីរោះទៀត

Smart Axiata និង PPC Bank ចុះកិច្ចព្រមព្រៀងភាពជាដៃគូក្នុងការផ្តល់ស៊ីម Smart Travellers ជូនភ្ញៀវទេសចរអន្តរជាតិ

ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា និងធនាគារពាណិជ្ជកម្មដែលកំពុងលេចធ្លោPPCBankបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូផ្តាច់មុខ ក្នុងការផ្តល់ស៊ីម Smart Traveler ដោយឥតគិតថ្លៃ បន្ថែមពីលើសេវាកម្មរបស់ធនាគារសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិ និងអ្នកវិនិយោគ នៅតាមគ្រប់បណ្តាសាខាធនាគារ PPC ទាំងអស់។

អាន​បន្ត៖ Smart Axiata និង PPC Bank ចុះកិច្ចព្រមព្រៀងភាពជាដៃគូក្នុងការផ្តល់ស៊ីម Smart...

(មានវីដេអូ)គំរោងធំមហិមា នាយករដ្ឋមន្ត្រីវៀតណាមអនុម័តផែនការថាមពលចំនួន ១៣៥ ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០៣០

 

គំរោងធំមហិមា នាយករដ្ឋមន្ត្រីវៀតណាមអនុម័តផែនការថាមពលចំនួន ១៣៥ ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០៣០

(មានវីដេអូ)ក្រុមហ៊ុនApple បញ្ជាទិញបន្ទះឈីប 3nm ប្រហែល ៩០ភាគរយត្រៀមចាំ iPhone 15 មកដល់

 

ក្រុមហ៊ុនApple បញ្ជាទិញបន្ទះឈីប 3nm ប្រហែល ៩០ភាគរយត្រៀមចាំ iPhone 15 មកដល់

កក្រើកនៅអាមេរិក! ដំណើរកម្សាន្ដ​លើក​នេះ អេនឌី បែរជាជួបបងប្អូនខ្មែរ​លើឆាក​តន្ដ្រីច្រើន​ជាង​ទៅ​វិញ

តារាចម្រៀង និងសម្ដែងល្បីឈ្មោះ អេនឌី ធ្លាប់ឡើងចុះទឹកដីសហរដ្ឋអាមេរិកដើម្បីកម្សាន្ដ និងសម្ដែងចំនួន ៧លើកហើយ ចាប់តាំងពីលោកប្រឡូកក្នុងវិស័យសិល្បៈ។

អាន​បន្ត៖ កក្រើកនៅអាមេរិក! ដំណើរកម្សាន្ដ​លើក​នេះ អេនឌី...

ព្រះអើយ ថានាយធុងទៅមាឌធំ ឥឡូវជួបបុរសខ្មែរ​ម្នាក់ទៀត ធំជាង ធ្ងន់ជាងទៅទៀត

នៅក្នុងចង្កោមសិល្បករខ្មែរ គេស្គាល់ថា នាយ ធុង គឺជាសិល្បករដែលមានមាឌធំ និងមានទម្ងន់ធ្ងន់ជាងគេ។

អាន​បន្ត៖ ព្រះអើយ ថានាយធុងទៅមាឌធំ ឥឡូវជួបបុរសខ្មែរ​ម្នាក់ទៀត ធំជាង ធ្ងន់ជាងទៅទៀត

តារាល្បី មកពីផលិតកម្មពីរផ្សេងគ្នា ត្រៀមខ្លួនបង្កើតផ្ទាំងទស្សនីយភាពថ្មីក្នុងពិធីបិទព្រឹត្ដិការណ៍ស៊ីហ្គេមរសៀលនេះ

ពិធីបិទព្រឹត្ដិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេហ៍ លើកទី៣២ ឆ្នាំ២០២៣ នឹងធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែឧសភា នេះហើយ។

អាន​បន្ត៖ តារាល្បី មកពីផលិតកម្មពីរផ្សេងគ្នា...

ខួប ២៣ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ខាន់ ជេមស៍ បង្ហាញលក្ខណៈសម្បត្ដិរបស់ភរិយា

តារាចម្រៀង និងជាអ្នកជំនួញខាងដីឡូត៍ដែលទើបបោះមួយជំហានទៀតចូលជាតារាចម្រៀងកុងត្រាជាមួយផលិតកម្មហ្គាឡាក់ស៊ី ខាន់ ជេមស៍ បានបង្ហាញក្ដីស្រឡាញ់ចំពោះភរិយាតាមបណ្ដាញសង្គម ដោយលើកថា នាងជាភរិយាល្អ ចេះបង្កើតគ្រួសារដ៏កក់ក្ដៅ។

អាន​បន្ត៖ ខួប ២៣ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ខាន់ ជេមស៍ បង្ហាញលក្ខណៈសម្បត្ដិរបស់ភរិយា

Apple ផ្សងព្រេងចូលទីផ្សារកំពុងរីកចម្រើននៅអាស៊ី តាមរយៈ Online Store នៅវៀតណាម

ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone កំពុងតែស្វែងរកកំណើនការប្រើប្រាស់ក្នុងចំណោមប្រជាជនវ័យក្មេង នៅទីផ្សារដែលក្រុមហ៊ុនពុំទាន់បានក្ដោបក្ដាប់។ ការពង្រីកទៅកាន់ប្រទេសវៀតណាម គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រអាជីវកម្មដ៏ទូលំទូលាយរបស់អ្នកផលិត iPhone ។

អាន​បន្ត៖ Apple ផ្សងព្រេងចូលទីផ្សារកំពុងរីកចម្រើននៅអាស៊ី តាមរយៈ Online Store នៅវៀតណាម

មហិមាណាស់ នាយករដ្ឋមន្ត្រីវៀតណាមអនុម័តផែនការថាមពលចំនួន ១៣៥ ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០៣០

រដ្ឋាភិបាលវៀតណាមបាននិយាយកាលពីយប់ថ្ងៃចន្ទថា នាយករដ្ឋមន្រ្តីវៀតណាមបានអនុម័តផែនការថាមពល ដែលទន្ទឹងរង់ចាំជាយូរមកហើយសម្រាប់ទសវត្សរ៍នេះ ដែលត្រូវការថវិកាចំនួន ១៣៤,៧ ពាន់លានដុល្លារសម្រាប់រោងចក្រថាមពល និងបណ្តាញអគ្គិសនីថ្មី ដែលរដ្ឋាភិបាលបាននិយាយកាលពីល្ងាចថ្ងៃច័ន្ទក្នុងសកម្មភាពដែលអាចជួយសម្រាលបន្ទុកខ្ទង់ពាន់លានដុល្លារនៃការវិនិយោគបរទេស។

អាន​បន្ត៖ មហិមាណាស់ នាយករដ្ឋមន្ត្រីវៀតណាមអនុម័តផែនការថាមពលចំនួន ១៣៥...

ថ្មីៗ រូបរាងដំបូងពី All New Toyota Yaris Cross 2023 បានបង្ហាញខ្លួនទៅកាន់ពិភពលោកយ៉ាងស្អាត និងប្រណិត នឹងមកកាន់ប្រទេសកម្ពុជាដែរទេ?

រថយន្ត All New Toyota Yaris Cross 2023 ត្រូវបានបង្ហាញខ្លួនជាលើកដំបូង កាលពីថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី ដែលកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់រថយន្តជុំវិញតំបន់អាស៊ី។

អាន​បន្ត៖ ថ្មីៗ រូបរាងដំបូងពី All New Toyota Yaris Cross 2023...