ឡានPrius កាន់តែកាច! តោះមកដឹងលក្ខណៈពិសេស Prius 2024 ល្បីថាសន្សំសំចៃខ្ពស់ រូបរាងស្អាត ហើយតម្លៃក៏កប់
ជំហានថ្មីមួយទៀត ! BYD សហការជាមួយដៃគូ បង្កើតអាគុយសម្រាប់បំពាក់លើម៉ូតូអគ្គិសនី និងកង់អគ្គិសនី
ពិតជាមិនធម្មតាមែន! រថយន្តអគ្គិសនី AQAR eQ3 សមត្ថភាព“មិនធម្មតា”អាចបើកបរប្រណាំងលើទីលាន Enduro Cross
កម្មវិធី 8TEEN Talent Party បង្កើតឡើងដើម្បីអោយមានការជួបជុំអាហារសាមគ្គី ក៏ដូចជាការថ្លែងអំណរគុណ ទៅដល់បងប្អូនសិល្បករ សិល្បការិនី Celebrity, Inlfuencer, KOLs, Content Creator, Singers, Artist រួមទាំងដៃគូរសហការ ដែលបានរួមដំណើរការងារជាមួយគ្នាកន្លងមក ក្រោមអធិបតីកិត្តិយស ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានសហភាពសហព័ន្ធយុវ:ជនកម្ពុជា។
អានបន្ត៖ ជំនួបដ៏មានន័យរវាង ឯកឧត្តម ហ៊ុន ម៉ានី និង Influencer ល្បីៗក្នុងកម្មវិធី 8TEEN...
ម៉ាស៊ីនហ្គេមចល័ត TECNO Pocket Go ភ្ជាប់ដោយវ៉ែនតា AR បានបង្ហាញខ្លួនជាមួយស៊ីភីយូ AMD Ryzen 7 8840HS 29
រកឃើញ Black Hole មានពណ៌ក្រហមដិតនៅជុំវិញ និងធ្ងន់ជាងព្រះអាទិត្យរបស់យើង «៤០លានដង»ឯណោះ
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Baidu បានប្រកាសពីរបាយការណ៍ប្រាក់ចំណូលរបស់ខ្លួនក្នុងទីមាសទី៤ ពោលគឺទទួលបានតិចជាងការប៉ាន់ស្មានរបស់អ្នកវិភាគ។
អានបន្ត៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Baidu រកប្រាក់ចំណូលបានតិចជាងការរំពឹងទុក...
តារា Tik Tok ដ៏ល្បី លោក ភារីន រីប៊ើ (Phearin Reber) ឬគ្រប់គ្នាស្គាល់ថា Justin Inn បានបោះជំហានចូលវិស័យភាពយន្តយ៉ាងពេញទំហឹងហើយ បន្ទាប់ពីបានលោកលេចមុខក្នុងខ្សែភាពយន្ត និងរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់។
អានបន្ត៖ ភារីន រីប៊ើ គ្មានបំណងប្រឡូកវិស័យ beauty pageant ខណៈការងារសិល្បៈណែនពេញដៃ
ម្ចាស់ជយលាភី 5th Runner up Miss Grand International 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ទើបតែដឹកដៃបវរកញ្ញាលំដាប់ប្រទេសថៃ អ៊ីងហ្វា ធ្វើជា BA តំណាងឱ្យផលិតផលក្នុងស្រុកដ៏ធំមួយរបស់ លោកស្រី មាស ចាន់ដាលីន អមដោយការប្រគំតន្ត្រីខ្នាតតូចដ៏សប្បាយរីករាយ។
អានបន្ត៖ បវរកញ្ញាល្បីឈ្មោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ទម្លាយចំៗរឿងតម្លៃខ្លួនធ្វើ BA ថ្លៃកប់!
កំលោះ Rapper ជើងថ្មី Goofy មិត្តតែមានសត្ថភាពពូកែខាងរ៉េប ពាក្យជួនរណ្ដំប៉ុណ្ណោះទេ កំលោះរូបនេះក៏ មានសមត្ថភាពធ្វើឱ្យមនុស្សជុំវិញខ្លួនមានតែស្នាមញញឹម និងភាពរីករាយផងដែរ។
អានបន្ត៖ មិនត្រឹមពូកែរ៉េបតែមួយមុខទេ ក្នុងចំណោមក្រុម Goofy ក៏មានភាពប៉ិនប្រសប់មួយផ្សេងទៀត
(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ក្រុមហ៊ុនជិតបញ្ចប់ដំណើរការផលិតទាំងស្រុងហើយទៅលើរថយន្តស្ព័រអគ្គិសនីម៉ូដែល Roadsters ហើយត្រៀមនឹងដាក់បង្ហាញនៅចុងឆ្នាំនេះ ខណៈពេលវេលាចេញលក់ជាផ្លូវការអាចនឹងមកដល់នៅដើមឆ្នាំ២០២៥។
អានបន្ត៖ Elon Musk ប្រាប់ថា Tesla នឹងចាប់ផ្តើមដាក់លក់រថយន្តស្ព័រអគ្គិសនីម៉ូដែល...
ក្រុមហ៊ុន Honda បានបញ្ចេញរថយន្តដ៏មហាល្បីល្បាញរបស់ខ្លួនគឺ CR-V 2025 ដោយផ្លាស់ប្តូររូបរាងផ្នែកខាងមុនបន្តិចត្រង់ប៉ាណា ប៉ុន្តែអ្វីដែលជាការផ្លាស់ប្តូរដ៏ធំនោះ គឺវាមិនមកជាមួយម៉ាស៊ីនសាំង ឬអគ្គិសនីសុទ្ធនោះទេ ពោលគឺវាប្រើចំហេះអ៊ីដ្រូសែន លាយនឹងអាគុយ។ រថយន្ត SUV នេះ ត្រូវបានដាក់ឈ្មោះថា Honda CR-V 2025 e:FCEV គឺជារថយន្តដំបូងដែលផលិតនៅអាមេរិក ដែលដំណើរការរួមគ្នារវាង អ៊ីដ្រូសែន និងការសាកភ្លើង។
អានបន្ត៖ Honda CR-V 2025 ចេញហើយ មិនចាក់សាំង ហើយក៏មិនប្រើអគ្គិសនីសុទ្ធដែរ
(បរទេស)៖ ក្រុមហ៊ុនផលិតស្មាតហ្វូនចិន Xiaomi ត្រូវបានរាយការណ៍មកថា បានដាក់ដំណើរការរោងចក្រថ្មីមួយនៅក្នុងសង្កាត់ Changping ក្នុងទីក្រុងប៉េកាំង នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤នេះ ហើយអ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះ គឺការផលិតស្មាតហ្វូនក្នុងរោងចក្រនេះ ដំណើរការដោយប្រព័ន្ធមនុស្សយន្ត ដើម្បីឲ្យទាន់តម្រូវការទីផ្សារ។
អានបន្ត៖ កាន់តែទំនើប! Xiaomi បើករោងចក្រថ្មី ប្រើមនុស្សយន្តផលិតទូរស័ព្ទ...
(បរទេស)៖ ក្រុមហ៊ុន Sony បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួននឹងបញ្ឈប់បុគ្គលិកចំនួន ៩០០នាក់ដែលធ្វើការនៅក្នុងឧស្សាហកម្មហ្គេម PlayStation ដែលស្មើនឹង ៨ភាគរយនៃចំនួនបុគ្គលិកសរុប។
ក្នុងពេលដំណាលគ្នានេះ Sony បញ្ជាក់ថា ខ្លួននឹងក៏នឹងបិទ London Studio នៅក្នុងចក្រភពអង់គ្លេសផងដែរ។ នេះបើតាមការចេញផ្សាយដោយ TechCrunch នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។
ប្រធានជាន់ខ្ពស់ឧស្សាហកម្មហ្គេម PlayStation លោក Jim Ryan បាននិយាយនៅក្នុងកំណត់ត្រាមួយទៅកាន់និយោជិតថា «បន្ទាប់ពីការពិចារណាយ៉ាងយកចិត្តទុកដាក់ និងការពិភាក្សាអំពីភាពជាអ្នកដឹកនាំជាច្រើនក្នុងរយៈពេលច្រើនខែមកនេះ យើងសម្រេចថា នឹងត្រូវតែកាត់បន្ថយបុគ្គលិកក្នុងអង្គភាពមួយចំនួន នឹងផ្នែកខ្លះទៀតដើម្បីទប់ទល់ចំណាយ ក៏ដូចជាអាចឱ្យអាជីវកម្មយើងអាចឈរជើងទៅមុខបន្ត»។ នៅក្នុងការប្រកាសដាច់ដោយឡែកមួយ ប្រធាន PlayStation មួយរូបទៀតគឺលោក Hermen Hulst បាននិយាយថាផ្នែកហ្គេម Insomniac, Naughty Dog, Guerrilla និង Firesprite របស់ក្រុមហ៊ុនក៏នឹងរងផលប៉ះពាល់ផងដែរ ខណៈផែនការបញ្ឈប់ការងារនេះនឹងប៉ះពាល់ដល់បុគ្គលិកនៅទូទាំងអាមេរិក ជប៉ុន និងតំបន់ EMEA និង APAC ជាដើម។
ការប្រកាសបញ្ឈប់បុគ្គលិកប្រមាណ ៨ភាគរយនេះ កើតឡើងបន្ទាប់ពីក្រុមហ៊ុន Sony កាត់បន្ថយការព្យាករណ៍ការលក់របស់ខ្លួនសម្រាប់ PlayStation 5 បន្ទាប់ពីការព្រមានអំពីការថយចុះតម្រូវការ។ Sony បាននិយាយថា ខ្លួនរំពឹងថានឹងលក់កុងសូលហ្គេមបានត្រឹមតែចំនួន ២១លានគ្រឿងប៉ុណ្ណោះពេញមួយឆ្នាំ២០២៤នេះ ពោលគឺធ្លាក់ចុះពីការព្យាករណ៍ពីមុនដែលមានរហូតដល់ទៅ ២៥លានគ្រឿងឯណោះ។ គិតមកដល់ពេលនេះភាគហ៊ុនរបស់ក្រុមហ៊ុន Sony បានបន្តធ្លាក់ចុះបន្ទាប់ពីចេញផ្សាយព័ត៌មាននេះ។
គួររំលឹកដែរថា Sony មិនមែនជាក្រុមហ៊ុនតែមួយគត់ក្នុងអាជីវកម្មហ្គេមដែលប្រកាសពីការកាត់បន្ថយការងារថ្មីៗនេះទេ។ កាលពីខែមុន ក្រុមហ៊ុន Microsoft បានបញ្ឈប់បុគ្គលិកនៅក្នុងផ្នែក Activision Blizzard និង Xbox ចំនួន ១,៩០០ នាក់ ហើយ Unity បានបញ្ឈប់ ២៥ភាគរយនៃកម្លាំងការងាររបស់ខ្លួន។ ក្រុមហ៊ុនជាច្រើនទៀតរួមមាន Google, Snapchat, eBay, PayPal, DocuSign, Okta, Block, Discord, Twitch និង Duolingo ទាំងអស់បានធ្វើការបញ្ឈប់ការងារយ៉ាងច្រើនក្នុងរយៈពេលត្រឹមតែមួយខែកន្លងទៅនេះ៕
ដកស្រង់ពី៖Fresh New
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ត្រូវបានគេរាយការណ៍មកថា បានសម្រេចលុបចោលការងារនៅលើគម្រោងផលិតរថយន្តអគ្គសនី Apple Car របស់ខ្លួន បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាងមួយទស្សវត្សរ៍។
អានបន្ត៖ Apple សម្រេចលុបចោលការងារនៅលើគម្រោងផលិត Apple Car ហើយប្តូរទៅចាប់ផ្តើម AI ជំនួសវិញ
(បរទែស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD បានប្រកាសថា ខ្លួនមានគម្រោងអភិវឌ្ឍន៍ការផលិតថ្មសម្រាប់ប្រើប្រាស់ក្នុងវិស័យទោចក្រយានយន្តអគ្គិសនី ខណៈកន្លងទៅក្រុមហ៊ុននេះ ត្រូវបានគេស្គាល់ជាចម្បងសម្រាប់ការផលិតថ្មអគ្គិសនី សម្រាប់ប្រើនៅក្នុងរថយន្តអគ្គិសនី និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ ប៉ុណ្ណោះ។
អានបន្ត៖ BYD ប្រកាសគម្រោងវិនិយោគលើការផលិតថ្មអគ្គិសនី សម្រាប់វិស័យទោចក្រយានយន្ត
(បរទេស)៖ ក្រុមហ៊ុនផលិត Memory Chip ឈានមុខគេរបស់អាមេរិក Micron នាពេលថ្មីៗនេះបានប្រកាចេញបន្ទះឈីបជំនាន់ចុងក្រោយម៉ូដែល UFS 4.0 តូចបំផុតដែលមានទំហំត្រឹមតែ ៩ គុណនឹង ១៣មីលីម៉ែត្រ (9 x 13 millimeters) នៅក្នុងព្រឹត្តិការណ៍ MWC 2024 ដែលបានធ្វើឡើងក្នុងសប្តាហ៏នេះ (គិតចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤)។
អានបន្ត៖ Micron សម្រេចបានជោគជ័យផលិតបន្ទះឈីបទំហំតូចជាងគេបំផុត...
TADA ជាក្រុមហ៊ុនផ្ដល់នូវសេវាកម្មកក់ហៅការធ្វើដំណើរដែលគ្មានកម្រៃជេីងសារ និងមានទីស្នាក់ការកណ្តាលនៅប្រទេស សិង្ហបុរី មានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសជាសាធារណៈនូវពិធីសម្ពោធជាផ្លូវការរបស់ខ្លួននៅក្នុងប្រទេសថៃ នៅ ថ្ងៃនេះ។
អានបន្ត៖ បានទៅដល់ថៃភ្លាម TADA ដាក់ប្រូម៉ូសិនពិសេស ឲ្យអ្នកជិះចំណេញលើចំណេញ
នៅក្នុងការបង្ហាញម៉ូដសម្លៀកបំពាក់ និងការប្រគំតន្ត្រីដ៏រីករាយកាលពីពេលថ្មីៗនេះ Tino X Comerci បានរៀបចំកម្មវិធីបង្ហាញម៉ូដ Mega Fashion Show ដែលបានក្លាយជាប្រធានបទដ៏ពេញនិយមបំផុត។
អានបន្ត៖ ការបង្ហាញម៉ូដអស្ចារ្យរបស់ Tino X Comerci អង្រួនវិស័យ Fashion នៅទឹកដីកម្ពុជា
ក្រុមហ៊ុន Toyota ប្រចាំនៅកម្ពុជា បានប្រកាសនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ថា ក្រសួងពាណិជ្ជកម្មបានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើយានយន្ត និងគ្រឿងបន្លាស់ម៉ាក Lexus LM350h, Lexus LX600, Lexus NX350, Lexus RX500h, Lexus NX250, Lexus LS500, Lexus RX350 និង Lexus ES350 ក្នុងប្រទេសកម្ពុជា។
អានបន្ត៖ បន្ទាប់ពីឡានអគ្គិសនី bZ4X! ឥឡូវ Toyota ប្រកាសនាំចូលផ្តាច់មុខរថយន្ត Lexus...
ជាសេដ្ឋីលេខ១នៅជប៉ុន ព្រោះរបរលក់ខោអាវ នេះជាមេរៀន៤ ដែលគួររៀនពីលោក Tadashi Yanai