បណ្តាញសង្គម

(មានវីដេអូ)ពិតជាខ្លាំងមែន! Google One សេវាកម្ម Premium តម្លៃ ១០០ដុល្លារ ទទួលបានអ្នកប្រើប្រាស់ ១០០លាននាក់

 

ពិតជាខ្លាំងមែន! Google One សេវាកម្ម Premium តម្លៃ ១០០ដុល្លារ ទទួលបានអ្នកប្រើប្រាស់ ១០០លាននាក់

https://youtu.be/HCtFG8FGOrA

(មានវីដេអូ)Mark Zuckerberg អះអាងថា Vision Pro របស់ Apple គ្មានអ្វីអស្ចារ្យជាងវ៉ែនតា របស់លោកឡើយ

 

Mark Zuckerberg អះអាងថា Vision Pro របស់ Apple គ្មានអ្វីអស្ចារ្យជាងវ៉ែនតា របស់លោកឡើយ

https://youtu.be/xdqqexl-Qck

ស្ដាប់ហើយជីវិតស៊ីជម្ពូរ! Prince ទើបចេញបទ My Valentines មិនប៉ុន្មានថ្ងៃផ្ទុះខ្លាំងក្នុង Tik Tok

គៀកថ្ងៃបុណ្យនៃក្ដី ស្រឡាញ់ ១៤ កុម្ភៈ តារាសម្ដែង រូបសង្ហា និងជាតារាចម្រៀង Prince បញ្ចេញស្នាដៃបទចម្រៀងថ្មីមួយបទដើម្បីជាការអបអរ ក៏ដូចជាទុកជាកាដូសម្រាប់ខ្លួនឯងក្នុងវ័យ ៣០ឆ្នាំ។

អាន​បន្ត៖ ស្ដាប់ហើយជីវិតស៊ីជម្ពូរ! Prince ទើបចេញបទ My Valentines...

BYD គ្រោងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីថ្មីមួយនៅម៉ិកស៊ិក ដើម្បីងាយស្រួលពង្រីកទីផ្សារនៅអាមេរិក

(បរទេស)៖ របាយការណ៍ពី Nikkie Asia បានឱ្យដឹងថាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD Co Ltd គ្រោងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី (EV) នៅក្នុងប្រទេសម៉ិកស៊ិក ខណៈដែលក្រុមហ៊ុនចិនដ៏ធំនេះមានគោលបំណងបង្កើតមជ្ឈមណ្ឌលនាំចេញទៅកាន់ទីផ្សាសហរដ្ឋអាមេរិក។

អាន​បន្ត៖ BYD គ្រោងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីថ្មីមួយនៅម៉ិកស៊ិក...

Lisa នឹងបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាតារាសម្ដែង តាមរយៈរឿងថ្មីរបស់ HBO

នៅថ្ងៃទី ១២ ខែកុម្ភៈ (ម៉ោងក្នុងតំបន់) សារព័ត៌មានអាមេរិក Variety បានរាយការណ៍ថា Lisa នឹងចូលរួមសម្ដែងរដូវកាលទី ៣ ក្នុងរឿង "The White Lotus" របស់ HBO ក្នុងនាមជាតួសម្តែងថ្មី។

អាន​បន្ត៖ Lisa នឹងបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាតារាសម្ដែង តាមរយៈរឿងថ្មីរបស់ HBO

នាយគ្រឿនប្រកាសឈប់ទទួលផ្សព្វផ្សាយ ល្បែងស៊ីសង និងស្រា អស់មួយជីវិត

ទ្រាំទ្រនិងការជេប្រមាថពីមហាជនច្រើនពេកជុំវិញរឿងផ្សព្វផ្សាយ ល្បែងស៊ីសង នាយគ្រឿន ចេញមុខឡាយបកស្រាយភ្លាមៗ និងសុំការអធ្យាស្រ័យពីពុកម៉ែបងប្អូន។

ដោយមិនអាចទទួលយកបាននូវការជេប្រមាថ មងាយលើខ្លួន និងក្រុមគ្រួសារ នាយគ្រឿន ចេញវីដេអូ ធ្វើការសុំទោះសមហាជន មិនតែប៉ុណ្ណោះ នាយគ្រឿន ប្រកាសចាស់ៗថា ចាប់ពីថ្ងៃនេះតទៅ លោក នឹងមិនទទួលការងារពាក់ព័ន្ធល្បែងស៊ីសង និងស្រាបៀរទៀតទេ។ពោល គឺលោកសម្រេចចិត្តសុំផ្ដាច់កុងត្រាពីភាគីក្រុមហ៊ុនល្បែងស៊ីសង ភ្លាមៗតែម្ដង។

លើសពីនេះ នាយគ្រឿន បញ្ជាក់ថា លោកចោលលុយរាប់ម៉ឺន លើការផ្សាយស្រាបៀរ ដើម្បីមហាជន និងសន្យាថាឈប់ទទួលផ្សព្វផ្សាយ ល្បែងស៊ីសង និងស្រា អស់មួយជីវិត។

រំឮកផងដែរថា រឿងហេតុដែលនាំឱ្យ នាយគ្រឿន ចេញវីដេអូ គឺនៅប៉ុន្មានថ្ងៃមកនេះ តារាកំប្លែងល្បីឈ្មោះរូបនេះ រងការរិះគន់យ៉ាងចាស់ដៃពីមហាជន ជុំវិញរឿងរ៉ាវ នាយគ្រឿន ចូលរួមផ្សព្វផ្សាយល្បែងស៊ីសងតាមអនឡាញ ដែលធ្វើមហាជន មិនពេញចិត្ត និងមានអ្នកមួយចំនួនប្រើពាក្យមិនសមរម្យលើរូបលោក តែក្នុងចំណោមនោះក៏មានមហាជនជាច្រើនដែលតែងតែគាំទ្រស្រឡាញ់ពេញ នាយគ្រឿនសូមឱ្យលោកបញ្ឈប់ការផ្សព្វផ្សាយល្បែងស៊ីសង ជាចុងក្រោយ នាយគ្រឿន ក៏គោរពតាមការសំណូមពរ និងសម្រេចចិត្តឈប់ទទួលតែម្ដង។

យ៉ាងណាមិញ នាយគ្រឿន បញ្ជាក់ថាបើទោះជាលោកឈប់ទទួលការផ្សព្វផ្សាយល្បែងស៊ីសង និងស្រា ហើយក្ដី ប៉ុន្តែលោកសូមសុំឱ្យមហាជនក៏ចូលរួមកុំប្រព្រឹត្តដូចគ្នាដែរ៕

ដកស្រង់ពី៖Sabay

រថយន្តប្រភេទ SUV ខ្នាតតូច3ម៉ូឌែលដែលផ្តល់នូវភាពទាក់ទាញលើតម្លៃ និងមុខងារប្រើប្រាស់

រថយន្តថ្មីប្រភេទ SUV ខ្នាតតូចគឺមានច្រើនជម្រើសសម្រាប់ទីផ្សារប្រទេសកម្ពុជា ដែលខុសគ្នាលើការរចនា ទំហំ ដំណើរការម៉ាស៊ីន មុខងារប្រើប្រាស់ និងតម្លៃ។ ដូច្នេះ ប្រសិនបើលោកអ្នកដែលកំពុងស្វែងរករថយន្តថ្មីទំនើប និងមានតម្លៃសមរម្យ អាចក្រឡេកមើលរថយន្ត 3 ម៉ូឌែលខាងក្រោមដែលផ្តល់នូវជម្រើសល្អ ក៏ប៉ុន្តែពួកគេក៏មានលក្ខណៈខុសគ្នាមួយចំនួនលើកម្លាំងម៉ាស៊ីន តម្លៃ និងជាពិសេសគឺលក្ខណៈពិសេសនៃមុខងារប្រើប្រាស់ ដែលលោកអ្នកត្រូវគិតពិចារណា និងជ្រើសរើសឱ្យបានត្រឹមត្រូវតាមតម្រូវការប្រើប្រាស់។

អាន​បន្ត៖ រថយន្តប្រភេទ SUV ខ្នាតតូច3ម៉ូឌែលដែលផ្តល់នូវភាពទាក់ទាញលើតម្លៃ និងមុខងារប្រើប្រាស់

Google សន្យាផ្តល់ប្រាក់ជាង ២៦លានដុល្លារ ដើម្បីបង្កើនជំនាញទាក់ទងទៅនឹងបញ្ញាសិប្បនិម្មិត្ត AI នៅអឺរ៉ុប

(បរទេស)៖ បន្ទាប់ពីសហភាពអឺរ៉ុបបង្ហាញក្តីកង្វល់ជាខ្លាំង អំពីការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត្ត (AI) ជុំវិញបញ្ហាសន្តិសុខជាតិ។ ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានប្រកាសជាផ្លូវការថា ខ្លួននឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២៥លានអឺរ៉ូ (ប្រហែល ២៦.៩៨លានដុល្លារ) ដើម្បីជួយប្រជាជននៅអឺរ៉ុបឱ្យរៀនប្រើប្រាស់បញ្ញាសិប្បនិម្មិត្ត។

អាន​បន្ត៖ Google សន្យាផ្តល់ប្រាក់ជាង ២៦លានដុល្លារ...

តុលាការរុស្ស៊ីបង្គាប់ឱ្យចាប់ខ្លួនអ្នកនាំពាក្យ Meta ពីបទល្មើសភេរវកម្ម

(បរទេស)៖ នៅថ្ងៃចន្ទសប្តាហ៍នេះ តុលាការស្រុក Basmany នៃទីក្រុងមូស្គូបានបញ្ជាឱ្យចាប់ខ្លួនអ្នកនាំពាក្យក្រុមហ៊ុន Meta Platform លោក Andy Stone ពីបទចោទប្រកាន់ពាក់ព័ន្ធនឹងបទលើ្មសភេរវកម្ម និងញុះញង់ឱ្យមានសកម្មភាពជ្រុលនិយម។

អាន​បន្ត៖ តុលាការរុស្ស៊ីបង្គាប់ឱ្យចាប់ខ្លួនអ្នកនាំពាក្យ Meta ពីបទល្មើសភេរវកម្ម

ជ្រុលតែគេដឹងអស់ហើយ Taylor Swift ដាក់មួយលះ ឱបថើបសង្សារ ក្រោយឈ្នះការប្រកួតក្នុងព្រឹត្តិការណ៍ Super Bowl

កម្មវិធីប្រកួត Super Bowl LVII បានប្រព្រឹត្តិឡើងជាផ្លូវការនៅ Las Vegasកាលពីថ្ងៃទី១២ ខែកុម្ភៈថ្មីៗនេះ ដោយមានអ្នកចូលរួមច្រើនរាប់ពាន់នាក់ ហើយក្នុងនោះក៏មានកំពូលតារាល្បីៗដូចជា Taylor Swift, Beyoncé និងស្វាមី, Justin Bieber និងភរិយា Hailey Baldwin, Kendall Jenner, Lady Gaga, Lana Del Rey, Blake Lively, Ice Spice ជាដើម។

អាន​បន្ត៖ ជ្រុលតែគេដឹងអស់ហើយ Taylor Swift ដាក់មួយលះ ឱបថើបសង្សារ...

Mark Zuckerberg អះអាងថា Vision Pro របស់ Apple គ្មានអ្វីអស្ចារ្យជាងវ៉ែនតា របស់លោកឡើយ

នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បាននិយាយនាពេលថ្មីៗនេះថា វ៉ែនតា VR ដែលផលិតដោយក្រុមហ៊ុនលោក គឺល្អជាងវ៉ែនតា Vision Pro របស់ Apple។ នៅក្នុងគណនី Instagram ផ្លូវការរបស់ខ្លួន CEO ក្រុមហ៊ុន Meta លោក Mark Zuckerberg បាននិយាយចំៗថា វ៉ែនតា VR របស់ខ្លួន Meta Quest 3 មានភាពល្អប្រសើរជាង បើធៀបទៅនឹងវ៉ែនតា Vision Pro របស់ក្រុមហ៊ុន Apple។

អាន​បន្ត៖ Mark Zuckerberg អះអាងថា Vision Pro របស់ Apple គ្មានអ្វីអស្ចារ្យជាងវ៉ែនតា...

ប្រាសាទ ដាវីន ឆ្លើយតបផាំងៗ ក្រោយអ្នកគាំទ្រជំរុញឱ្យចូលរួម Miss Universe

តារាម៉ូដែលរាងខ្ពស់ស្រឡះ ប្រាសាទ ដាវីន ឆ្លើយតបភ្លាមៗដោយមិនស្ទាក់ស្ទើរ បន្ទាប់ពីមានអ្នកគាំទ្រចង់ឱ្យតារាស្រីរូបនេះចូលរួមប្រកួតក្នុងកម្មវិធីប្រកួត Miss Universe Cambodia។

អាន​បន្ត៖ ប្រាសាទ ដាវីន ឆ្លើយតបផាំងៗ ក្រោយអ្នកគាំទ្រជំរុញឱ្យចូលរួម Miss Universe

ក្រោយប្ដីទើបលាចាកលោក ពេលនេះទទួលបានដំណឹងថ្មីពី Jeon Hye Jin សម្រាប់ជីវិតជំហានបន្ទាប់

នៅក្នុងរបាយការណ៍ផ្លូវការកាលពីពេលថ្មីៗដោយ សារព័ត៌មាន Sports Daily បានបង្ហាញពីសកម្មភាពការងារនាពេលខាងមុខរបស់ Jeon Hye Jin ភរិយារបស់តារាសម្តែង Lee Sun Kyun ដែលបានលាចាកលោកកាលពីចុងឆ្នាំ ២០២៣។

អាន​បន្ត៖ ក្រោយប្ដីទើបលាចាកលោក ពេលនេះទទួលបានដំណឹងថ្មីពី Jeon Hye Jin...

ថតភាពយន្តលើកដំបូង ម៉ូដែលកូនកាត់ខ្មែរ-បារាំង មាលា ស្ត្រេសផង សប្បាយចិត្តផង!

«ប្រវត្តិស្នេហ៍នាងនាថ» ជាស្នាដៃភាពយន្តដំបូងបង្អស់ដែលតារាម៉ូដែលកូនកាត់ខ្មែរ-បារាំង មាលា (Melia Constantin) ចូលរួមសម្តែង ដោយនាងក្តោបបានតំណែងតួឯកស្រីក្នុងរឿងស៊េរីបែកចែកជា ៣ វគ្គធំៗរួមមាន៖ វគ្គ១. យុវវ័យក្រោយសម័យអង្គរ , វគ្គ២. ជើងមេឃពណ៌ស្វាយ និងវគ្គ៣. ខ្មោចចញ្ចឹមកូនមនុស្ស។

អាន​បន្ត៖ ថតភាពយន្តលើកដំបូង ម៉ូដែលកូនកាត់ខ្មែរ-បារាំង មាលា ស្ត្រេសផង សប្បាយចិត្តផង!

(មានវីដេអូ)Ford នឹងដកមុខងារចូលចតអូតូអក្សរ P ចេញពីរថយន្តរបស់ខ្លួន

 

Ford នឹងដកមុខងារចូលចតអូតូអក្សរ P ចេញពីរថយន្តរបស់ខ្លួន

https://youtu.be/LHgQvSpkfjA

(មានវីដេអូ)ឱ្យតែចេះច្បាស់ កុំភ័យរឿងចំ.ណូល! ចង់ចេះជំនាញខ្លីៗមានទីផ្សារខ្ពស់ អាចរៀនកន្លែង៣នេះបាន ដោយមិនអស់លុយ

 

ឱ្យតែចេះច្បាស់ កុំភ័យរឿងចំ.ណូល! ចង់ចេះជំនាញខ្លីៗមានទីផ្សារខ្ពស់ អាចរៀនកន្លែង៣នេះបាន ដោយមិនអស់លុយ

https://youtu.be/_5-PxhV3SHI

Google One សេវាកម្ម Premium តម្លៃ ១០០ដុល្លារ ទទួលបានអ្នកប្រើប្រាស់ ១០០លាននាក់

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Google លោក Sundar Pichai បាននិយាយកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនរបស់លោក គឺ Google ទទួលបាន Subscriber ចំនួន ១០០លាននាក់ ដែលបាន log in ចូលប្រើប្រាស់សេវាកម្ម Google One។

អាន​បន្ត៖ Google One សេវាកម្ម Premium តម្លៃ ១០០ដុល្លារ ទទួលបានអ្នកប្រើប្រាស់ ១០០លាននាក់

ពីមុន​ ឡានចាក់សាំងផង សាកភ្លើងផង! តែឆាប់ៗនេះ​ នឹង​មានឡានសាកភ្លើងផង និងអ៊ីដ្រូសែនផង

Honda នឹងបញ្ចេញរថយន្ត SUV ដ៏ល្បីល្បាញរបស់ខ្លួន គឺ CR-V ស៊េរីឆ្នាំ២០២៥ ដែលប្រើចំហេះអ៊ីដ្រូសែន និងអគ្គិសនី។ តាមរយៈវីដេអូខ្លីមួយដែលបង្ហោះដោយក្រុមហ៊ុន Honda នៅប្រទេសជប៉ុន បានបង្ហាញឱ្យឃើញពីរថយន្ត Honda CR-V FCEV កំពុងធ្វើតេស្តបើកបរ។ រថយន្តនេះស្រោបដោយពណ៌ខៀវប៉ារ៉ា មានអក្សរ Hydrogen។

អាន​បន្ត៖ ពីមុន​ ឡានចាក់សាំងផង សាកភ្លើងផង! តែឆាប់ៗនេះ​ នឹង​មានឡានសាកភ្លើងផង...

អនាគត វ៉ែនតាឆ្លាតវៃ អាចដើរតួជំនួសទូរស័ព្ទ! នេះជា Smart Glasses ប្រើបច្ចេកវិទ្យា AI ទំនើបខ្លាំង

នៅក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល និង វិវឌ្ឍន៍ទៅកាន់ AI ឆាប់ៗ ឧបករណ៍ទំនើបៗត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់មនុស្សឱ្យកាន់តែងាយស្រួលជាងមុន។

អាន​បន្ត៖ អនាគត វ៉ែនតាឆ្លាតវៃ អាចដើរតួជំនួសទូរស័ព្ទ! នេះជា Smart Glasses...

មូលហេតុពិតពីក្រោយការនិយមផលិតវីដេអូប្រៀបធៀបតម្លៃរបស់ Content Creator ល្បីឈ្មោះ ពេជ្រ ពិសី

ជឿជាក់ថា អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកនិយមលេងកម្មវិធី Tik Tok ពិតជាស្គាល់ Content Creator កញ្ញា ពេជ្រ ពិសី ដែលនាងជាអ្នកផលិតវីដេអូល្បីឈ្មោះម្នាក់ ក្នុងចំណោម Content Creator ល្បីៗនៅកម្ពុជា។

អាន​បន្ត៖ មូលហេតុពិតពីក្រោយការនិយមផលិតវីដេអូប្រៀបធៀបតម្លៃរបស់ Content Creator ល្បីឈ្មោះ...

Dilireba​ឡើងសម្ដែងអបអរឆ្នាំថ្មី​តែត្រូវភ្លាត់ស្នៀតដួល​និងត្រូវទ្រាំនឹងអាកាសធាតុដ៏ត្រជាក់​​ដល់ទៅដក​២​អង្សារ

កាលពីថ្ងៃចូលឆ្នាំប្រពៃណីជាតិចិនតារាសម្ដែងលំដាប់ជួរមុខDilrabaDilmurat(Dilireba)បានឡើងសម្ដែងទស្សនីយភាពក្បាច់រាំជាពិសេសនៅXuanVanGalaបង្ហាញជាទិដ្ឋភាពអស្ចារ្យបង្កជាការភ្ញាក់ផ្អើលសាទរយ៉ាងគគ្រឹកគគ្រេងមិនថានៅសាលកម្មវិធីផ្ទាល់និងនៅលើបណ្ដាញសង្គម។

ស្ថិតក្រោមអាកាសធាតុដ៏ត្រជាក់(-២អង្សារ)នៅខេត្តXinjiangប្រទេសចិនរាជិនីសម្រស់រូបនេះបានបង្ហាញការសម្ដែងដ៏រស់រវើកប៉ុន្តែជាអកុសលនាងត្រូវភ្លាត់ស្នៀតក្រឡាច់ជើងដួលលើឆាកភ្លាមមួយរំពេច។តាមរយៈវីដេអូបង្ហោះដោយអ្នកដែលទៅមើលការសម្ដែងផ្ទាល់តារាស្រីកើតឆ្នាំ១៩៩២រូបនេះបានរអិលជើងដួលអុកគូទមួយទំហឹង។ប៉ុន្តែការដួលនេះពុំអាចបញ្ឃប់ការសម្ដែងរបស់នាងបានទេដោយនាងប្រញាប់ងើបឡើងភ្លាមៗនិងបន្តការងាររហូតដល់ចប់។

ទោះបីជាយ៉ាងណាទឹកមុខស្រស់ស្រាយភាពមានជំនឿចិត្តខ្ពស់និងការប្រមូលអារម្មណ៍នៅតែរក្សាបានយ៉ាងឥតខ្ចោះនិងកាន់តែធ្វើឲ្យការសម្ដែងDilirebaនៅថ្ងៃនោះពេញទៅដោយការសាទរគួរជាទីចងចាំ។ ជាការពិតនៅលើបណ្ដាញសង្គមអ្នកដែលបានឃើញហេតុការណ៍នេះបានផ្ដល់នូវការសរសើរអស់ពីចិត្តចំពោះDilirebaថាពិតជាតារាដែលមានគុណភាពនិងអាចគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អដូចគ្មានអ្វីកើតឡើង៕

ដកស្រង់ពី៖Sabay