បណ្តាញសង្គម

ពីក្រោយភាពរីករាយ ខ្សែជីវិត កាតុ និងរ៉ូលីន បង្កប់នូវរឿងរ៉ាវស្អិតទ្រូងរាប់មិនអស់

សិល្បករ និងសិល្បការិនីផ្នែកចម្រៀង និងជាតារាកំប្លុកកំប្លែងអ្នកនាង កាតុ និងរ៉ូលីន បង្ហើបប្រាប់ខ្សែ ជីវិតពិតនៅពីក្រោយស្នាមញញឹមស្រស់ស្រាយ លាក់កប់នូវភាពឈឺចាប់ និងការតស៊ូជាច្រើនដើម្បីកែ ប្រែជីវភាពរបស់អ្នកទាំងពីរ ដូចពាក្យចាស់ពោលថា “ជីវិតជាការតស៊ូ”។

ឆ្លៀតក្នុងឱកាសចូលរួមក្នុងកម្មវិធីកម្សាន្ដដ៏ល្បីក្នុងប្រទេសកម្ពុជា 3Fun អ្នកនាងកាតុ និងរ៉ូលីន អួលដើមករបន្ទាប់ពីពិធីករសួរសំនួរយ៉ាងចាក់ដោតអំពីខ្សែជីវិតពិតពីក្រោយស្នាមញញឹម សើចសប្បាយនៅ មុខមហាជន។

មិនអៀនខ្មាស់ច្រើនអ្នកនាង កាតុ ទម្លាយប្រាប់ថាជីវិតមួយនេះ នាងពិតជាខំខ្លាំងណាស់ ខំរហូតភ្លេចមើលថែខ្លួនឯង ប្រឹងធ្វើការអត់បាយអ់ទឹកគ្មានពេលសម្រាក ពោលក្នុងមួយថ្ងៃតារាស្រីរូបនេះសម្រាក បានត្រឹម២ម៉ោងប៉ុណ្ណោះ ក្រៅពីនេះនាងទៅច្រៀងសម្ដែង ធ្វើដំណើរចុះឡើងពីភ្នំពេញទៅខេត្តត្រឡប់ ទៅត្រប់មករហូតអស់កម្លាំងស្ទើរតែបដិសេធឈប់ទទួលការងារទាំងអស់។ អ្នកនាង កាតុ អធិប្បាយ៖ “ព្រោះតែខ្លាចភាពក្រ ខ្ញុំខំណាស់មួយថ្ងៃដេកបានតែ២ម៉ោង ពេលព្រឹកជិះឡានដល់ខេត្ត ពេលយប់មកដល់ភ្នំពេញ ហើយថ្ងៃមួយខ្ញុំហត់ពេកចង់តែស្រែកប្រាប់បងប្អូនថាឈប់ ហៅខ្ញុំច្រៀងទៅ ប៉ុន្តែមិនអាចព្រោះខ្ញុំមិនចង់ក្រ ហើយខ្ញុំមានគ្រួសារមានកូនស្រីត្រូវមើលថែ”។

ចំណែកតារាពហុជំនាញ រ៉ូលីន ក៏មិនខុសគ្នាប្រមាណពីអ្នកនាង កាតុ ដែរគឺលោកបានឆ្លងកាត់ជីវិតតស៊ូ ដើរធ្វើឱ្យគេ។ បច្ចុប្បន្ននេះលោកត្រូវមើលថែម្ដាយជរាម្នាក់ក្នុងបន្ទុក ស្របការងារសិល្បរបស់លោកមានការធ្លាក់ចុះដោយសារបញ្ហាកូវីដ១៩ និងមានរឿងរ៉ាវមួយចំនួនដែលបង្អាក់ការងារលោកដោយ មានអ្នករៀបចំកម្មវិធីម្នាក់ដើរប្រាប់អតិថិជនដែលចង់ជួល រ៉ូលីន ទៅច្រៀងថា រ៉ូលីន បិទមិនទទួលការងារទាំងដែលសាមីខ្លួនមិនបានដឹងរឿងសោះឡើយ។

រ៉ូលីន៖ “សព្វថ្ងៃខ្ញុំមានម្ដាយជរាម្នាក់ត្រូវមើលថែ ចឹងខ្ញុំខំធ្វើការណាស់ ប៉ុន្តែមានអ្នករៀបចំកម្មវិធីម្នាក់ និយាយប្រាប់ទៅកាន់ភ្ញៀវដែលចង់ហៅខ្ញុំទៅច្រៀង ឬសម្ដែងថាខ្ញុំមិនទទួលការងារទេទាំងដែលគាត់មិនបានសួរខ្ញុំមួយមាត់ ជាហេតុធ្វើឱ្យការងារធ្លាក់ចុះ។ ការពិតទៅគាត់ធ្វើបែបនេះដោយសារខ្ញុំធ្លាប់សុំគាត់ឡើងថ្លៃខ្លួនតែគាត់បដិសេធចឹងហើយបានគាត់ធ្វើចឹងដាក់ខ្ញុំ”។

យ៉ាងណាមិញបញ្ហាទាំងអស់នេះសុទ្ធតែបានលាក់បាំងនៅពីក្រោយភាពសប្បាយរីករាយរបស់តារាទាំង ២ដួងនេះ។ ប៉ុន្តែយ៉ាងក្ដីអ្នកទាំងពីរមិនចុះចាញ់នៅតែខំប្រឹងព្យាយាមដើម្បីគ្រួសារ និងជីវភាពដ៏ប្រសើរបស់អ្នកទាំងពីរ៕

ដកស្រង់ពី៖Sabay

Toyota ចេញ​ម៉ូដែល​ឡាន SUV ថ្មី ប្រើម៉ាស៊ីនធំដូច Tundra គ្រោងជំនួសតំណែង Land Cruiser

អស់រយៈពេលជាង ១០ឆ្នាំហើយ នៅទីបំផុតក្រុមហ៊ុន Toyota បានបញ្ចេញគំរូរថយន្ត SUV ថ្មី គឺម៉ូដែល Sequoia ឆ្នាំ២០២៣ ដែលមានការឌីហ្សាញជាថ្មីឡើងវិញ ជាពិសេសវាអាចនឹងបំពាក់ម៉ាស៊ីនខ្លាំងដូចរថយន្តភីកអាប់ Tundra ដែរ ដោយគេជឿជាក់ថា វានឹងអាចចេញមកជំនួសតំណែង Land Cruiser បាន។

អាន​បន្ត៖ Toyota ចេញ​ម៉ូដែល​ឡាន SUV ថ្មី ប្រើម៉ាស៊ីនធំដូច Tundra គ្រោងជំនួសតំណែង Land...

ក្រោយធ្លាយរឿង ផាន់ រ៉ុង លួចស្រឡាញ់ ហេង កូស៊ីន ឥឡូវសង្ស័យលោកស្រឡាញ់នារីម្នាក់ទៀត

ផ្ទុះការចាប់អារម្មណ៍ជាថ្មីទាក់ទងនឹងស្នេហាក្រៅឆាករបស់អ្នកនិពន្ធ និងតួសម្ដែងប្រុសវ័យក្មេង ផាន់ រ៉ុង បន្ទាប់ពីលោកបង្ហាញការលេចសើច និងចំអន់ចំពោះនារីដ៏ស្រស់ស្អាតម្នាក់ដោយមានភ្ជាប់នូវកាយវិកាប្្លែកជាមួយគ្នាទៀតផង។

អាន​បន្ត៖ ក្រោយធ្លាយរឿង ផាន់ រ៉ុង លួចស្រឡាញ់ ហេង កូស៊ីន ឥឡូវសង្ស័យលោកស្រឡាញ់នារីម្នាក់ទៀត

ស្គាល់​តួសំខាន់ៗ ក្នុងMV “ជីវិតក្មេងវត្ត” ស្រង់ពីរឿងពិតរបស់សម្ដេចតេជោ កាលពីកុមារភាព

អ្នកដឹកនាំសម្ដែងចាស់វស្សា ហ្វៃ សំអាង និងតារាសម្ដែងជើងចាស់ ចន ច័ន្ទលក្ខិណា កំពុងសម្រិតសម្រាំងលើការថត MV បទ “ជីវិតក្មេងវត្ដ”ដែលសម្រាយរឿងពិតរបស់សម្ដេចតេជោ ហ៊ុន សែន កាលពីកុមារភាព។

អាន​បន្ត៖ ស្គាល់​តួសំខាន់ៗ ក្នុងMV “ជីវិតក្មេងវត្ត” ស្រង់ពីរឿងពិតរបស់សម្ដេចតេជោ...

ទម្លាយតម្លៃនាំចូលឡាន Tesla Model X មួយគ្រឿង ត្រូវចាយលុយអស់ប៉ុន្មាន?

រថយន្តអគ្គិសនីកំពុងមានទីផ្សារច្រើននៅខ្មែរ តែបើនិយាយពីតម្លៃវិញមួយគ្រឿងៗក៏ច្រើន។ ដោយសារវាជាប្រភេទរថយន្តអគ្គិសនី និងមានតម្លៃថ្លៃគួរសម តែបើយើងក្រឡេកមកមើលតម្លៃនាំចូលឡានវិញក៏មិនណយដែរ។

អាន​បន្ត៖ ទម្លាយតម្លៃនាំចូលឡាន Tesla Model X មួយគ្រឿង ត្រូវចាយលុយអស់ប៉ុន្មាន?

ចុកចាប់រឿងគេធ្វើស៊ីមិនទាន់បាត់ផង ម៉ាដូណា ក្តៅស្លឹកត្រចៀក អ្នកបំផ្លើសរឿងទាំងនេះទៀត

តារាសម្តែងវោហាស័ព្ទចាក់ទឹកមិនលិច លោក ម៉ា ដូណា កំពុងតែក្តៅស្លឹកត្រចៀក ចំពោះអ្នកបំផ្លើសរឿងមិនពិតមួយចំនួនពីលោក រហូតធ្វើឲ្យប្រិយមិត្តភ្ញាក់ផ្អើលគ្រប់គ្នា។

អាន​បន្ត៖ ចុកចាប់រឿងគេធ្វើស៊ីមិនទាន់បាត់ផង ម៉ាដូណា ក្តៅស្លឹកត្រចៀក...

Moonbyul ស្រក់ទឹកភ្នែកម៉ាត់ៗ ពេលជួប Taeyeon ឯហេតុផលពីក្រោយនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើល

នៅពេលដែល Moonbyul (MAMAMOO) អ្នកដែលជាអ្នកគាំទ្រស្មោះស្ម័គ្ររបស់ Girls’ Generation បានជួបនឹង Taeyeon ក្នុងកម្មវិធី Amazing Saturday នាងស្រាប់តែយំភ្លាមមួយរំពេច ហើយហេតុផលពីក្រោយនឹងធ្វើឲ្យអ្នករំជួលចិត្ត។

Moonbyul បានវិលមកវិញជាមួយនឹង អាល់ប៊ុមតូចមួយមានឈ្មោះថា 6sequence ហើយក៏បានចេញព្រមជាមួយនឹងបទមានចំណងជើងថា «Lunatic» ដែរ។ Comeback លើកនេះក៏មិនខុសពីលើកមុនដែរ ដោយនាងត្រូវចូលរួមកម្មវិធីហូរហែ ជាការ Promote អាល់ប៊ុមថ្មីរបស់ខ្លួនផង។

រវល់ពេក សឹងរកពេលសម្រាកគ្មាន ហើយក៏មិនមានពេលយកចិត្តទុកដាក់ពីអារម្មណ៍ខ្លួនឯងដែរ រហូតដល់ពេលនាងបានជួបជាមួយនឹង Idol យូរឆ្នាំ គឺ Taeyeon។ «ខ្ញុំចាំបានថាខ្ញុំតែងសួរខ្លួនឯងថា “ម៉េចបានយំ?” ហើយជូតទឹកភ្នែកខ្លួនឯងរហូត។

វាជាអ្វីដែលខ្ញុំមិនដែលជួបអារម្មណ៍បែបនេះពីមុន។ នៅពេលបងស្រី Taeyeon ហៅឈ្មោះខ្ញុំ ហើយនិយាយថា “Byul-ah” ត្រឹមពាក្យមួយម៉ាត់ហ្នឹងទេ តែពិតជាធ្វើឲ្យខ្ញុំក្ដុកក្ដួលខ្លាំង ហើយមានអារម្មណ៍ថាដូចជាចាក់ដោតបេះដូងខ្ញុំមែនទែន។ គាត់នៅបាននិយាយបន្ថែមទៀតថា “ប្អូនខំប្រឹងខ្លាំងណាស់ ប្អូនពិតជាធ្វើបានល្អ”» នេះជាការបង្ហាញរបស់ Moonbyul៕

ដកស្រង់ពី៖Sabay

បានកូន២មិនទាន់អស់ចិត្ត ឥឡូវ Jay Chou ប្រកាសថាប្រពន្ធកំពុងទម្ងន់កូនទី ៣ហើយ

តារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀងជនជាតិតៃវ៉ាន់ Jay Chou និងភរិយា Hannah Quinlivan កំពុងត្រៀមខ្លួនទទួលស្វាគមន៍កូនទី ៣ របស់ពួកគេនាពេលខាងមុខ។

អាន​បន្ត៖ បានកូន២មិនទាន់អស់ចិត្ត ឥឡូវ Jay Chou ប្រកាសថាប្រពន្ធកំពុងទម្ងន់កូនទី ៣ហើយ

ផ្ទុះការគាំទ្របទ"វាលអស់និស្ស័យ” ឥឡូវ ជា សុភា លេចដំណឹងល្អមួយទៀតហើយ!

ខណៈដែលបទ “វាលអស់និស្ស័យ” កំពុងល្បីខ្លាំងតាមបណ្ដាញសង្គម Tik Tok ស្រាប់តែលេចដំណឹងថាអ្នកគ្រប់គ្រងផលិតកម្ម Share Media ចាត់ទុកម្ចាស់បទនេះ ជាតារាចម្រៀងជួរមុខ ឬតារាចម្រៀងប្រុសសំខាន់ម្នាក់នៅក្នុងផលិតកម្ម។

អាន​បន្ត៖ ផ្ទុះការគាំទ្របទ"វាលអស់និស្ស័យ” ឥឡូវ ជា សុភា លេចដំណឹងល្អមួយទៀតហើយ!

បើថាប្រើ គឺប្រើឲ្យអស់ថ្លៃ! កាបូបច្នៃម៉ូដផ្ទាល់ដោយ V ក៏អាចទុកដាក់សុនខបានដែរ

សម្ភារៈដែល សមាជិក BTS ច្នៃម៉ូដផ្ទាល់ បានបង្ហាញចេញជាបន្តបន្ទាប់ តាំងពីឈុតខោអាវ ខ្សែក ក៏ដូចជាកាបូបជាដើម។ លើកយកតែ ឥវ៉ាន់ របស់ V គឺ កាបូប ពិតជាទទួលបានការគាំទ្រខ្លាំង ព្រោះគ្រាន់តែបង្ហាញភ្លាម ចំនួនកុម្ម៉ង់កើនឡើងយ៉ាងច្រើន ហើយអស់ពីស្តុកមួយពព្រិចភ្នែក។

អាន​បន្ត៖ បើថាប្រើ គឺប្រើឲ្យអស់ថ្លៃ! កាបូបច្នៃម៉ូដផ្ទាល់ដោយ V ក៏អាចទុកដាក់សុនខបានដែរ

អ្នកប្រើiPhone/iPadកុំរំលងកម្មវិធីមួយនេះ ជាជង្រុកចំណេះដឹងថ្មីៗពី ជីវិត ការងារ អាជីវកម្ម ស្នេហា ការសិក្សា...

Podcast ជាកម្មវិធីស្ដាប់សំឡេងដ៏ពេញនិយមមួយលើសពីតន្ត្រី វាផ្ទុកទៅដោយសំឡេងឌីជីថល episodic series ជាច្រើន និងមាតិកាសម្បូរបែប ដែលត្រូវបានបង្កើតឡើងដោយ content creator បរទេស និងជនជាតិខ្មែរយើង។

អាន​បន្ត៖ អ្នកប្រើiPhone/iPadកុំរំលងកម្មវិធីមួយនេះ ជាជង្រុកចំណេះដឹងថ្មីៗពី ជីវិត ការងារ...

វែកមុខមនុស្សដ៏សំខាន់ច្នៃAppleឱ្យក្លាយជាក្រុមហ៊ុនតម្លៃថ្លៃជាងគេលើលោក៣ទ្រីលានដុល្លារ

នៅដើមឆ្នាំ២០២២ Apple បានក្លាយជាក្រុមហ៊ុនដំបូងបំផុត មានតម្លៃមូលធនទីផ្សារដល់ទៅ ៣ទ្រីលានដុល្លារ ដែលមានតម្លៃថ្លៃជាងក្រុមហ៊ុនណាៗទាំងអស់លើលោក។

អាន​បន្ត៖ វែកមុខមនុស្សដ៏សំខាន់ច្នៃAppleឱ្យក្លាយជាក្រុមហ៊ុនតម្លៃថ្លៃជាងគេលើលោក៣ទ្រីលានដុល្ល...

ក្រោយបោះទុនកន្លះ​លាន​វិនិយោគត្រឹម៤ខែជាមួយ ទ្រី ដាណា ពេលនេះ សួស វីហ្សា ទទួលបានប្រាក់ចំណេញមិននឹកស្មាន

សួស វីហ្សា និង ស្វាមី នៅរសៀលនេះ បានមកទទួលយកលុយដែលបានបោះទុនវិនិយោគត្រឹម៤ខែ ជាមួយ ទ្រី ដាណា ដោយទទួលបានប្រាក់ចំណេញយ៉ាងច្រើន ធ្វើឲ្យអ្នកទាំងពីររំភើបចិត្តខ្លាំង។

អាន​បន្ត៖ ក្រោយបោះទុនកន្លះ​លាន​វិនិយោគត្រឹម៤ខែជាមួយ ទ្រី ដាណា ពេលនេះ សួស វីហ្សា...

ម៉ាដូណា ស្រែកយំផុងខ្លួនជំពាក់លុយគេជាង៥០ម៉ឺនដុល្លារ ក្រោយកូនតុងទីនធ្វើស៊ី

មិនលាក់លៀមច្រើនតារាសម្ដែងពូកែវោហាស័ព្ទចាក់ទឹកមិនលិច ម៉ាដូណា ទម្លាយរឿងផ្ទាល់ខ្លួន ស្រែកយំពេញកម្មវិធីថាសព្វថ្ងៃខ្លួនស្ពាយបំណុលដល់ទៅ៥២ម៉ឺនដុល្លារ ក្រោយកូនតុងទីនធ្វើស៊ីរត់មិនព្រមបង់លុយ។

អាន​បន្ត៖ ម៉ាដូណា ស្រែកយំផុងខ្លួនជំពាក់លុយគេជាង៥០ម៉ឺនដុល្លារ ក្រោយកូនតុងទីនធ្វើស៊ី

ទើបដឹង! MGI ២០២១ សុតធីតា ជាFan វណ្ណដា ថែមទាំងសំណូមពររឿងមួយទៀតផង

 

បវរកញ្ញា Miss Grand Cambodia ២០២១ កញ្ញា ប៉ូគីមថេង សុតធីតា គឺជាអ្នកគាំទ្រតារាចម្រៀងដ៏ល្បីគឺលោក វណ្ណដា ព្រោះតែលោកមានចំណុចពិសេសៗជាច្រើន។

អាន​បន្ត៖ ទើបដឹង! MGI ២០២១ សុតធីតា ជាFan វណ្ណដា ថែមទាំងសំណូមពររឿងមួយទៀតផង

ពិតទេ? បុរសមានរូបរាងធាត់ម៉ាប់ៗនេះជា Kris Wu ក្រោយជាប់ពន្ធនាគាររយៈពេល៥ខែ!

ប្រិយមិត្តនិយមប្រើប្រាស់បណ្ដាញសង្គមកំពុងតែឈឺក្បាលបែងចែកមិនត្រូវជាមួយរូបភាពបុរសធាត់មួយសន្លឹក ដែលត្រូវបានគេសង្ស័យថាជាអតីតតារាល្បីឈ្មោះ Kris Wu បន្ទាប់ពីជាប់ពន្ធនាគារ ៥ខែ។

អាន​បន្ត៖ ពិតទេ? បុរសមានរូបរាងធាត់ម៉ាប់ៗនេះជា Kris Wu ក្រោយជាប់ពន្ធនាគាររយៈពេល៥ខែ!

ការបេឡា បង្ហើបទិសដៅថ្មី ក្រោយប្រឡងធ្លាក់បាក់ឌុប

តារាសម្ដែងស្រីវ័យក្មេង កាបេឡា បង្ហាញផែនការសកម្មភាពរបស់ខ្លួនសម្រាប់ឆ្នាំ២០២២ បន្ទាប់ពីប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិធ្លាក់។ កញ្ញា សម្រេចដាក់ឈ្មោះជាសិស្សស្វ័យរិន ដើម្បីមានឱកាសប្រឡងឆ្នាំក្រោយ ហើយឆ្នាំនេះកញ្ញានឹងចូលរឿងថ្នាក់បរិញ្ញាប័ត្ររងហើយ។

អាន​បន្ត៖ ការបេឡា បង្ហើបទិសដៅថ្មី ក្រោយប្រឡងធ្លាក់បាក់ឌុប

អាល់ប៊ុម 'B' របស់ BamBam ឈរលើតារាងកំពូល iTunes ក្នុង ៣០ ប្រទេសក្នុងនោះមានកម្ពុជាដែរ

 

អាល់ប៊ុមតូចទីពីរដែលរំពឹងទុកយ៉ាងខ្ពស់ 'B' របស់ BamBam បានឈរនៅលើកំពូលតារាង iTunes ទូទាំងពិភពលោកបន្ទាប់ពីការចេញផ្សាយនៅថ្ងៃទី ១៨ ខែមករា។

អាន​បន្ត៖ អាល់ប៊ុម 'B' របស់ BamBam ឈរលើតារាងកំពូល iTunes ក្នុង ៣០...

ដំបូងផ្អាកដោយសារ អូមីក្រុង តែពេលនេះ Grammy Awards ប្រកាសថ្ងៃកម្មវិធីច្បាស់ហើយ

កម្មវិធី Grammy Awards លើកទី ៦៤ បានប្រកាសជាផ្លូវការនូវកាលបរិច្ឆេទ្ធ និងទីតាំងកម្មវិធីហើយ។ ព័ត៌មានពី New York Times បានរាយការណ៍ថា កម្មវិធីនឹងធ្វើឡើងនៅ MGM Grand Garden Arena នៅ Las Vegas ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២២។

អាន​បន្ត៖ ដំបូងផ្អាកដោយសារ អូមីក្រុង តែពេលនេះ Grammy Awards ប្រកាសថ្ងៃកម្មវិធីច្បាស់ហើយ

ក្ដៅៗ! កូនទី ២ របស់ Chen និងប្រពន្ធ កើតមកហើយ

មានព័ត៌មានថា Chen (EXO) និងភរិយា ទទួលស្វាគមន៍កូនទី ២ ហើយ។ យោងតាមបណ្ដាញផ្សព្វផ្សាយចេញពី វិបសាយ Xportnews បានឲ្យដឹងថា Chen និងប្រពន្ធ បានស្វាគមន៍កូនទី ២ ហើយ។ ត្រឡប់ទៅកាលពីខែវិច្ឆិកា ឆ្នាំ២០២១ Chen និងគ្រួសារបានបង្ហើបថា ពួកគេក្លាយជាប៉ាម៉ាក់កូនទី ២ហើយ។

អាន​បន្ត៖ ក្ដៅៗ! កូនទី ២ របស់ Chen និងប្រពន្ធ កើតមកហើយ

realmeបញ្ចេញឡេបថបថ្មី BOOK Air ស្ដើងស្រាល នារីៗប្រើត្រូវចិត្តតែម្ដង

realme ទើបបញ្ចេញឡេបថបថ្មីទី៣របស់ខ្លួន នៅទីផ្សារប្រទេសចិន មានឈ្មោះថា Realme Book Enhanced Edition Air ដែលមានតួខ្លួនស្ដើង ១៤,៩មីលីម៉ែត្រ និងមានទម្ងន់ស្រាលត្រឹម ១,៣៩គីឡូក្រាម ប៉ុណ្ណោះ។

អាន​បន្ត៖ realmeបញ្ចេញឡេបថបថ្មី BOOK Air ស្ដើងស្រាល នារីៗប្រើត្រូវចិត្តតែម្ដង