បណ្តាញសង្គម

សំងំៗ! តារាស្រីសិចស៊ី បេនីយ៉ាំង ទម្លាយរូបភាពបញ្ជាក់ថានាងកំពុងពពោះកូនដំបូង

ក្រោយដើរចេញពីសិល្បកម្ពុជាអស់រយៈពេលច្រើនឆ្នាំមកនេះអតីតតារាសម្ដែងសិចស៊ី បេនីយុំាំង កំពុងសំងំមានក្ដីសុខយ៉ាងខ្លាំងជាមួយគូស្នេហ៍ ហើយទើបតែលេចដំណឹងក្ដៅៗនាងកំពុងពពោះកូនក្នុងផ្ទៃទៀតផង។

នៅរសៀលថ្ងៃទី៤ វិច្ឆិការនេះ Instagram ផ្លូវការរបស់អតីតតារាសម្ដែងរាងតូចច្រឡឹង បេនីយុំាំង បានបង្ហោះរូបភាពមួយសន្លឹកដោយភ្ជាប់ជាមួយឃ្លាយ៉ាងមានអត្តន័យបង្ហាញចំៗ មហាជនមិនពិបាកកាន់ន័យច្រើននោះទេថានាងកំពុង ត្រៀមខ្លួនក្លាយជាម្ដាយរបស់គេហើយ ដោយបច្ចុប្បន្ននេះនាងកំពុង តែពពោះកូនដំបូងបានរយៈ ពេល៥សប្ដាហ៍ហើយ ជាមួយគូស្នេហ៍ផ្អែមល្ហែមរបស់នាង។លើសពីនេះ ក្រៅពីពាក្យមួយឃ្លា បេនីយុំាំង ថែមទាំងដាក់ Sicker រូបស្ត្រីមានផ្ទែពោះ។ បេនីយុំាំង ៖” first 5 week ប្រែថា ៥សប្ដាហ៍ដំបូង ភ្ជាប់ជាមួយ Sicker រូបស្ត្រីមានផ្ទែពោះ”




ដកស្រង់ពី៖Sabay

គ្រួសារតារាកំប្លែងតា សង់ ស៊ីស ស្រក់ទឹកភ្នែកលើកដៃសំពះឲ្យជួយទិញផ្ទះ២ល្វែង ដើម្បីសងបំណុល

តារាកំប្លែងដ៏ល្បី លោកតា សង់ស៊ីស រួមទាំងក្រុមគ្រួសារ លើកដៃសំពះអំពាវនាវលក់ផ្ទះ២ល្វែង ដើម្បីសងបំណុលគេជាង១០ម៉ឺនដុល្លារ ។

កាលពីពេលថ្មីៗនេះ បើយោងតាមគណនីហ្វេសប៊ុករបស់លោក សង់ ស៊ីស រួមទាំង អ្នកនាង ស៊ុនស្រីពេជ្រដែលត្រូវជាកូននោះ បានបង្ហាញឲ្យដឹងថា គ្រួសាររបស់លោក បានជំពាក់បំណុលគេជាង១០ម៉ឺនដុល្លារ ដោយលោកទ្រាំលំបាកខំព្យាយាមរកលុយសង់គេដែរ តែរកមិនបានអស់លទ្ធភាពហើយដោយសារ២ឆ្នាំនេះ រាំងស្ទះដោយជំងឺកូវិដ១៩ ការទៅជាដើម អស់ហើយ ទើបលោកនិងគ្រួសារសម្រេចមតិគ្នា សម្រេចលក់ផ្ទះ២ល្វែង ជាប់គ្នាដែលមាន៩បន្ទប់ ដោយលក់ក្នុងតំលៃ ២២ម៉ឺនដុល្លារ ដើម្បីដោះបំណុលគេ ហើយសល់លុយប៉ុន្មានលោកយកទៅធ្វើផ្ទះលើដីដែលសល់មួយកន្លែង ដើម្បីបន្តជីវិតទៀត។

បើយោងតាម សម្តីរបស់អ្នកនាង ស៊ុន ស្រីពេជ្រ ដែលជាកូនរបស់លោក សង់ ស៊ីស បានឲ្យដឹងថា មូលហេតុដែលមានការជំពាក់បំណុលគេច្រើនបែបនេះគឺដោយសារ ខ្ចីលុយគេដើម្បីព្យាបាលប្អូន រហូតកើនបំណុលបែបនេះ រហូតឪពុករបស់នាងមានជំងឺថែមទៀត ដោយលោកមានជំងឺ សំពាធឈាមឡើង វង្វេង ហើយនិយាយមិនបានទៀតផង ។

ដកស្រង់ពី៖Sabay

តិចអត់ដឹងចុះ! តួប៉ូលីសក្នុងបទ​ «XOXO» របស់ Somi គឺជាម្ចាស់ជីវិតរបស់នាងទេតើ

នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២១ Jeon So Mi បានបង្ហោះរូបភាពក្រោយឆាក ចេញពីការសកម្មភាពថតវីដេអូបទចម្រៀង «XOXO» របស់នាង។ So Mi បានសរសេរថា៖ «លោកប៉ូលីស Matthew Douma (ប៉ាខ្ញុំ!!!!) អរគុណសម្រាប់ការបង្ហាញវត្តមាន វាពិតជាបទពិសោធដ៏រីករាយពេលបានថត MV ជាមួយប៉ា!ប៉ាឡូយណាស! ស្រឡាញ់ប៉ា! អរគុណប៉ាដែលនៅក្បែរកូនរហូតដល់ចប់! កូនស្រឡាញ់ប៉ា»។

ងាកមកអាល់ប៊ុមរបស់ So Mi វិញ ក៏បាននាំរឿងល្អៗដល់នាងដែរ ដោយវាបានឡើងដល់ចំណាត់ថ្នាក់លេខ ៣ លើតារាង "Top 10 Global Album Debut” របស់ Spotify និងជាអាល់ប៊ុមជោគជ័ួមួយសម្រាប់នាងក្នុងអាជីពជាតារាទោល៕

 

ដកស្រង់ពី៖Sabay

ម្ចាស់បទ “វ៉ាក់សាំងមនុស្សក្បត់” ទម្លាយរឿងពិតក្តុកក្តួលអួលដើមក ទម្រាំមានថ្ងៃនេះមិនមែនចៃដន្យទេ

តារាស្រីកំពុងរះថ្មីនិងល្បីល្បាញនាពេលថ្មីៗនេះនៅក្នុងផលិតកម្ម Davitra Media កញ្ញា វឿន ជីវ៉ា បានទម្លាយរឿងពិតរបស់ខ្លួនយ៉ាងជូរចត់ វេទនា គេស្តីឲ្យដូចឆ្កែដូចឆ្មា ខំតស៊ូទម្រាំមានគេស្គាល់នាងដល់ថ្ងៃនេះ ។

បទ “វាក់សាំងមនុស្សក្បត់” ដែលជាប្រភេទបទបែបមនោសញ្ចេតនាពិរោះរណ្តំលន្លង់លន្លោច ត្អូញត្អែ ឈឺចាប់ រួមទាំងបទល្បីៗជាច្រើនទៀតរបស់នាង ដែលប្រិយមិត្តមានការគាំទ្រច្រើន រហូតមានគេស្គាល់នាងដល់ថ្ងៃនេះ វាមិនមែនជារឿងចៃដន្យនោះទេ គឺបានពីការខិតខំប្រឹងប្រែងតស៊ូរបស់នាង ។

ម្ចាស់បទ “វាក់សាំងមនុស្សក្បត់” បានឲ្យ Sabay ដឹងថា ដំបូងៗពេលនាងចេញច្រៀង គេឲ្យនាងតែ៧ដុល្លា ប៉ុណ្ណោះ តែត្រូវបានគេបដិសេធមិនយកនាង ចំណែកលុយបានមកពីការច្រៀងត្រូវចំណាយជិះម៉ូតូឌុបអស់ទៀត ព្រោះនាងមកភ្នំពេញដំបូងជិះតែកង់ទេ ពេល ជីវ៉ា ចេញច្រៀងដំបូងៗនាងគ្មានបទពិសោធន៏ទេ នាងច្រៀងមិនបានល្អ ត្រូវបានគេត្មះដៀលដូចឆ្កែឆ្មា គ្រប់សព្វបែបយ៉ាង រហូតនាងដេកស្រក់ទឹកភ្នែក សង្កត់ចិត្ត ស៊ូទ្រាំ ដើរទៅមុខបន្តទៀត ។

ជីវ៉ា និយាយដោយអួលដើមក ៖ (កាលដំបូងៗពេលច្រៀងបាន៧ដុល្លា ១អាទិត្យ ហើយគេអត់យក ពេលនោះម៉ាក់មកតាមយកទៅវិញ ដោយជិះម៉ូតូឌុបជាមួយគាត់ ម៉ាក់សំឡឹងមកខ្ញុំ អូយ!ពេលនោះកម្សត់ណាស់បង) វឿន ជីវ៉ា បន្តទៀតថា នាងឈានជើងចូលមកទឹកដីភ្នំពេញនេះ ៦ឆ្នាំមកហើយ ហើយ២ឆ្នាំដំបូងនាងមិនទាន់មានការងារអ្វីធ្វើច្បាស់លាស់នោះទេ រយៈពេលចេះតែដើរទៅមុខមកក៏មានមិត្តភក្ក័ហៅឲ្យជំនួសគេម្តងម្កាលដែរ រហូតមានចំណូលតិចតួចហើយគេស្គាល់ខ្លះៗជាហូរហែរមក ក៏បានចុះកុងត្រាជាមួយផលិតកម្ម Davitra Media មកដល់សព្វថ្ងៃនេះ ។

ជីវ៉ា បានបន្ថែមទៀតថា នាងបានឈានជើងចូលប្រឡូកក្នុងផលិតនេះបានកន្លះឆ្នាំហើយ ចំពោះបទចំរៀងដែលនាងបានច្រៀងវិញសរុបមានចំនួន១៥បទ ហើយបច្ចុប្បន្ននេះខាងផលិតកម្មកំពុងត្រៀមចេញបទចំរៀងឲ្យនាងបន្តជាហូរហែរទៀតផងដែរ ។ ជីវ៉ា បានផ្តាំផ្ញើរដល់អ្នកដែលស្រលាញ់ខាងសិល្បៈ ក៏ដូចជាបងៗចូលសិល្បៈយូរហើយតែមិនទាន់ល្បី សូមកុំបោះបង់ក្តីស្រមៃអី ថ្ងៃណាមួយគង់តែជោគជ័យមិនខាន ដូចពេលនេះទោះបីជានាងមិនទាន់បានជោគជ័យខ្លាំងមែន តែនាងនិងខំព្យាយាមបន្ថែមទៀត ។

ដកស្រង់ពី៖Sabay

ឆ្លង​ផុត​ជ្រោះជ្រៅ ឥឡូវ​បទ ''Are you ok'' ក្រសួងអនុញ្ញាតឲ្យចេញ MV ហើយ!

បទចម្រៀងមួយបទរបស់ Galaxy Navatra ដែលមុននេះរងការរិះគន់យ៉ាងខ្លាំងពីមហាជន រហូតដល់ផលិតកម្មសម្រេចលុបចេញពីបណ្ដាញសង្គមរបស់ខ្លួនវិញនោះ ឥឡូវនេះមានដំណឹងថា ផលិតកម្មបានទទួលការអនុញ្ញាតិពីក្រសួងសាមីឲ្យផលិតវីដេអូចម្រៀងផ្លូវការហើយ។

បទ ''Are you ok'' គឺជាបទចម្រៀងរបស់កម្ពុជាដំបូងគេ ដែលត្រូវបានអ្នកលេង Tik Tok យកទៅរាំលេងជាច្រើនលានវីដេអូ ល្បីល្បាញផ្អើលពេញពិភពលោកក្នុងរយៈពេលដ៏ខ្លី ហើយដោយមើលឃើញពីសន្ទុះនេះ ផលិតកម្ម Galaxy Navatra ចរចាទិញសិទ្ធិពាក្យ “Are you ok” ពីអ្នកលេងTik Tok ម្នាក់នៅខេត្តកំពតក្នុងតម្លៃព្រមព្រៀងជាង ១ម៉ឺនដុល្លារ។ ក្រោយឈានដល់កិច្ចព្រមព្រៀង បទ ''Are you ok'' ក៏ត្រូវបានផលិតឡើង ដែលច្រៀងដោយកញ្ញា តន់ ចន្ទសីម៉ា តារាចម្រៀងវ័យក្មេងនៅក្នុងប្រទេសកម្ពុជា ដែលកំពុងតែមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន។

តាមដំណឹងបទចម្រៀងមួយនេះ បានប្រើពេលផលិតជាច្រើនថ្ងៃ ហើយចំណាយទឹកប្រាក់រាប់ម៉ឺនដុល្លារថែមទៀត។ នេះបើតាមលោក យឹម តាស្រង់បញ្ចេញនៅលើបណ្ដាញសង្គម។ តាស្រង់ បានពោលចេញនូវការសោកស្ដាយយ៉ាងខ្លាំង ក្រោយពីទទួលបានការចង្អុលបង្ហាញពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឲ្យលុបចេញពីលើបណ្ដាញសង្គមរបស់ផលិតកម្ម។

យ៉ាងណា អំឡុងពេលជាមួយគ្នា ថ្នាក់ដឹកនាំផលិតកម្ម ក៏ព្យាយាមធ្វើកិច្ចការមួយចំនួនបន្ថែមទៀត ដើម្បីបទនេះមានការទទួលស្គាល់ឡើងវិញ។ ខណៈមកដល់ម៉ោងនេះ MV បទ''Are you ok'' បានផលិតសម្រេចជាស្ថាពរ ព្រមទាំងក្រសួងក៏បានផ្ដល់ទិដ្ឋាការអនុញ្ញាតិឲ្យចេញផ្សាយជាផ្លូវការផងដែរ។ តាមសន្ទុះដ៏ខ្លាំងក្លាអំឡុងពេលចេញដំបូង គេរំពឹងខ្ពស់ថា បទ''Are you ok'' អាចនឹងក្លាយជាបទចម្រៀងទីមួយរបស់កម្ពុជា ដែលមានអ្នកចូលទស្សនាច្រើនជាងគេ។

 

ចង់ដឹងថា បទ ''Are you ok'' ដ៏ពេញនិយមមួយនេះ មានអ្វីប្លែកនៅក្នុងវីដេអូចម្រៀងផ្លូវការនេះ តោះ ទស្សនាទាំងអស់គ្នា៖

ដកស្រង់ពី៖Sabay

មុនទាក់ទងជាមួយមេម៉ាយសាច់ខ្ចី នាយចឺម ធ្លាប់បរាជ័យស្នេហាដល់ទៅ៣ដងជាមួយតារាស្រីទាំងនេះ

កាលពីថ្មីៗនេះតារាចម្រៀងល្បីឈ្មោះ និងជាតារាកំប្លែងនាយ ចឺម ទើបតែបង្ហាញមុខគូស្នេហ៍សាច់សខ្ចី មេម៉ាយរូបស្រស់ សេង សុខឃីម ដែលជាចំណងស្នេហ៍ទី៤របស់នាយ ចឺម ក្រោយធ្លាប់ធ្លុះធ្លាយបេះ ដូងជាមួយតារាស្រីល្បីឈ្មោះ៣ដួង។

ជាការពិតណាស់ មួយរយៈចុងក្រោយនេះមហាជនហាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំងលើរឿងរ៉ាវស្នេហាតារា ចម្រៀងប្រចាំផលិតកម្ម សាន់ដេ ចឺម ដោយរូបគេទើបតែទាក់ទងជាមួយសង្សារថ្មីជាមេម៉ាយកូន១ សេង សុខឃីម ដែលមានរូបសម្រស់ស្រស់ស្អាតមិនធម្មតាទេទាំងទម្រង់មុខ សាច់ឈាម រាងរូវ គឺបានមួយចប់តែម្ដង ពោលគឺមិនចាញ់សង្សាចាស់នាយ ចឺម ប៉ុន្មានទេ។ ជាក់ស្ដែងមុនពេលនាយ ចឺម ដាក់ចិត្តស្រលាញ់ស្វែងយល់ចិត្តគ្នាជាមួយមេម៉ាយរូបនេះ លោកធ្លាប់មានប្រវត្តិបរាជ័យលើស្នេហាដល់ ទៅ៣ដងរួចទៅហើយ។

ទន្ទឹមនឹងនេះអតីតមិត្តស្រីទាំង៣សុទ្ធសឹងតែជាតារាសម្ដែងល្បីឈ្មោះមានរូបសម្រស់ស្អាត និងមាន ទេពកោសល្យមិនចាញ់គ្នាប៉ុន្មានទេ ហើយកំពុងមានប្រជាប្រិយភាពខ្លាំងទៀតផងក្នុង សិល្បកម្ពុជានា ពេលបច្ចុប្បន្ននេះ។ ក្នុងនោះតារាស្រីធ្លាប់ទាក់ទង ជាមួយនាយ ចឺម រួមមាន៖

អតីតសង្សាទី១ គឺកញ្ញា ពុធ ស្រីខួច ដែលបច្ចុប្បន្ននាងជាតារាសម្ដែងមមាញឹមម្នាក់លេចមុខក្នុងខ្សែភាពយន្ដខ្មែរមិនតិចរឿងនោះទេ លើសពីនេះ ស្រីខួចជាម្ចាស់ជយលាភីលឹខ១ Freshie Gril ២០១៥។

អតីតសង្សាទី២ គឺកញ្ញា អៀ ម៉េងលិ នាងក៏ជាតារាស្រីលេចធ្លោម្នាក់ផងដែរ។ ស្រីលិ ធ្លាប់បង្ហាញភាពផ្អែមល្ហែមជាមួយ ចឺម ហូរហែប៉ុន្តែមិនប៉ុន្មានអ្នកទាំងពីរដើរដល់ផ្លូវបំបែកសល់ត្រឹមពាក្យសង្សាចាស់។

អតីតសង្សាទី៣ គឺកញ្ញា ហ្វា ហ្វា តារាស្រីដែលលេចមុខច្រើនទាំងក្នុងរឿងភាគ ស្បតពាណិជ្ជកម្ម ហើយជាពិសេសនាងក៏ធ្លាប់លេចមុខញឹកក្នុង MV របស់នាយ ចឺម ផងដែរ៕

ដកស្រង់ពី៖Sabay

 

 

 

ព្រោះ iPhone 13! Apple សុខចិត្ត​កាត់​បន្ថយ​ការ​ផលិត iPad ពាក់កណ្តាល

ក្រុមហ៊ុន Apple បានកាត់បន្ថយការផលិត iPad ៥០ភាគរយនៃផែនការ នៅឆ្នាំ២០២១នេះ ដោយសារតែកង្វះខាតឈីប ព្រោះក្រុមហ៊ុនត្រូវតែប្រើប្រាស់ឈីបដែលខ្លួនមាន យកទៅសម្រុកផលិត iPhone 13។

អាន​បន្ត៖ ព្រោះ iPhone 13! Apple សុខចិត្ត​កាត់​បន្ថយ​ការ​ផលិត iPad ពាក់កណ្តាល

សាកមើលបាន Logo Apple របស់ iPhone អាចគោះឱ្យបើកមុខងារផ្សេងៗ

ចាប់ពី iPhone X ឬ iOS 14 ឡើងទៅ logo Apple នៅពីក្រោយខ្នង iPhone គឺអាចប្រើបញ្ជារឱ្យដំណើរការមុខងារជាច្រើន គ្រាន់តែគោះខ្នងវា ពីរដង និងបីដង តែប៉ុណ្ណោះ។

អាន​បន្ត៖ សាកមើលបាន Logo Apple របស់ iPhone អាចគោះឱ្យបើកមុខងារផ្សេងៗ

ចូល​តួ​ខ្លាំង​! ស្រី​ស្អាត គី​ម ស៊ីវ​ឡា​ម សម្តែង​ការ​ហួសចិត្ត​នឹង​រឿង​មួយ

អមរ៉ា គឺជាឈ្មោះតួអង្គ ដែលតារារូបនេះសម្តែងនៅរឿងភាគ «សត្រូវកំពូលស្នេហ៍» ដែលបានផ្សាយតាមទូរទស្សន៍ និងផេកហ្វេសប៊ុករបស់ទូរទស្សន៍បាយ័ន។ ដោយសារតួអង្គដែលនាងសម្តែងនោះ គឺជាតួកាចឆ្នាស់ តាមយាយី និងបំបែកបំបាក់គ្រូតួអង្គឯក ទើបធ្វើអោយទស្សនិកខ្លះដាក់អារម្មណ៍ទៅតាមសាច់រឿង រហូតហ៊ានជេរដល់តួដែល គីម ស៊ីវឡាម បានសម្តែង។

ទោះជាយ៉ាងណា តារារូបនេះហាក់បង្ហាញអារម្មណ៍ និងមិនមានចិត្តខឹងដល់ទស្សនិកជនដែលបានធ្វើការជេរប្រទេចនាងនាពេលនេះឡើយ។ នាងបានចាត់ទុកទាំងអស់នេះ គឺគ្រាន់តែជាការខឹងស្អប់របស់ទស្សនិកជនដែលឃើញតួនាងមានអត្តចរិកកាចឆ្នាស់ តាមការចង់បានពីអ្នកដឹកនាំប៉ុណ្ណោះ។ បើតាមអ្វីដែល គីម ស៊ីវឡាម បានបង្ហោះសារតាមហ្វេសប៊ុកបានអោយដឹងថា តាំងពីចូលសិល្បៈ6/7ឆ្នាំមកនេះ អត្រាការជេរកើនឡើងជាទំងន់ ជេរតាំងពីដើមមកធ្វើអោយខ្ញុំរំភើបណាស់។

នាងថា អ្នកខ្លះក៏គ្រឺតរកវៃ អ្នកខ្លះក៏ថាខ្ញុំនៅក្រៅស្លូតមិនថា mv ឬក៏រឿង ជំនាញខ្ញុំ អ្នកដឹកអោយដើរតួក្បត់ដណ្តើរប្រុស ទះតប់និង ហើយអរគុណបងអ្នកដឹកគ្រប់រូបដែលធ្វើអោយគេជេរខ្ញុំគ្រប់ពេល។ នាងបញ្ជាក់ថា ខ្ញុំមិនដែលខឹងនឹងអ្នកដែលជេរខ្ញុំនោះទេ ខ្ញុំសប្បាយចិត្តពេលឃើញគេជេរ តែបើជួបក្រៅកុំវៃអូនអីណា ហើយបងប្អូនដែលចង់អោយខ្ញុំដើរតួស្លូតម្តងនោះ ខ្ញុំក៏មិនទាន់ដឹងដែរ ចាំមើលបងៗអ្នកដឹកនាំសិន ok ណា។ នាងថា ខ្ញុំក៏ចង់អោយគេអាណិតម្តងដែរ ចង់ប្រាប់ថាស្រលាញ់អ្នកគ្រប់គ្នា ហើយក៏អរគុណសំរាប់ការស្រលាញ់ចូលចិត្តការសំដែងនាងខ្ញុំ។

ជាការកត់សម្គាល់ រយៈពេលប្រមាណជា២ឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា តារាសម្តែងស្រីសាច់សខ្ចី គីម ស៊ីវឡាម កាន់តែមានសន្ទុះខ្លាំងឡើងៗតាមរយៈការថតរឿងភាគជាបន្តបន្ទាប់។ ចំណុចនេះអាចបញ្ជាក់បានថា ទីផ្សារការងារសម្តែងរបស់ស្រីស្អាតរូបនេះ ពិតជាឡើងកូដលឿនខ្លាំងមិនធម្មតាឡើយ។

បើនិយាយពីការចូលសម្តែងក្នុងផលិតកម្មហង្សមាសដំបូងវិញ ស៊ីវឡាម មិនបានប្រកាន់ខ្លួនទៅនឹងប្រភេទតួអង្គដែលនាងសម្តែងនោះទេ ពោលគឺនាងដើរតួត្រឹមតែជាអ្នកបម្រើជំនិតរបស់តួអង្គក្នុងរឿង «រាជិនីភូមិគ្រឹះ» ប៉ុណ្ណោះ។ ប៉ុន្តែតាមរយៈសមត្ថភាពសម្តែងដ៏ប៉ិនប្រសប់ បូករួមផ្សំនឹងអត្តចរិតរួសរាយរាក់ទាក់ និងការគោរពពេលវេលាថតបានល្អទៀតផងនោះ ជាកត្តាដែលញ៉ាំងឱ្យបណ្តាអ្នកដឹកនាំតាមផលិតកម្មធំៗនានា តែងតែជ្រើសរើស គីម ស៊ីវឡាម ទៅសម្តែងជាបន្តបន្ទាប់ មិនថាការសម្តែងជាខ្សែភាពយន្ត និងការថត MV នោះឡើយ ហើយការសម្តែងមួយចំនួនក្នុងនោះ ស៊ីវឡាម ក៏បានវិវត្តន៍ខ្លួនទៅជាតួឯក និងតួរងបានយ៉ាងច្រើនផងដែរ។ ទាំងនេះហើយ សុទ្ធសឹងតែជាឱកាសដែលផ្តល់ឱ្យនាងសាងយកភាពល្បីល្បាញ ដើម្បីអាជីពដែលនាងស្រលាញ់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕


ដកស្រង់ពី៖កោះសន្តិភាព

រឿងរ៉ាវបំណុលដែលកើតលើតារាស្រីល្បី២រូប ធ្វើឲ្យផ្អើលពេញបណ្តាញសង្គមនាចុងឆ្នាំនេះ​

នាអំឡុងចុងឆ្នាំ២០២១នេះ គេឃើញមានតារាកំប្លែង និងសម្តែងស្រីល្បីៗ២ដួងបានផ្ទុះនូវរឿងរ៉ាវដ៏រសើបនិងភ្ញាក់ផ្អើលខ្លាំងនៅក្នុងសង្គមខ្មែរដូចគ្នាជុំវិញការផុងខ្លួនជំពាក់បំណុលគេអស់រាប់ម៉ឺនដុល្លារ។

ដំណោះស្រាយ ខ្ញុង ដំបូងឡើយបានសម្រេចទៅឡាយវីដេអូយំខ្សឹបខ្សួលនៅមុខតុលាការដើម្បីទម្លាយនិងសារភាពរឿងនេះព្រមទាំងសុំសប្បុរសជនម្នាក់១ដុល្លារឲ្យបាញ់លុយឲ្យនាងតាមកុងABAដើម្បីបានយកទៅចិញ្ចឹមកូនៗបើសិនជានាងត្រូវចូលពន្ធធាគារ។ បន្ទាប់ពីមានការអំពាវនាវពីសំណាក់អតីតតារាកំប្លែង ខ្ញុង ភ្លាមៗនោះមានសប្បុរសជនជាច្រើនបាញ់លុយឲ្យនាងព្រោះធ្លាប់គាំទ្រ និងសេចក្ដីអាណិតអាសូរ។

ប៉ុន្តែក្រោយមកទៀតអ្នកនាង ខ្ញុង ក៏ត្រូវបានផ្ទុះការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន ដោយគេយល់ថា នេះជាការរៀនចំគម្រោងរបស់នាងដើម្បីសុំលុយមហាជនយកទៅដោះបំណុល។ បន្ទាប់ពីមានការរិះគន់ ខ្ញុង ក៏ចេញមុខបកស្រាយថា ពុំមែនជាផែនការទេ គឺនាងជំពាក់បំណុលគេពិតមែន ខណ:បច្ចុប្បន្ននាងបានប្រកាសលក់ទ្រព្យសម្បត្តិដែលមានទាំងប៉ុន្មានអស់ខ្ទិចអស់ខ្ទី និងកំពុងសាងជីវិតជាថ្មីដោយការឡាយលក់ប្រហុក ផ្អក ត្រីងៀតពីរនាក់ស្វាមីដើម្បីយកលុយដោះបំណុលគេ។

ទី២.តារាសម្តែងអ្នកនាង សឿ សុធារ៉ា ត្រូវបានគេកត់សម្គាល់ថា មួយរយ:នេះនាងក៏បានផ្ទុះនូវរឿងរ៉ាវអាស្រូវជំពាក់លុយគេជាបន្តបន្ទាប់ផងដែរ។ ប៉ុន្តែអ្នកនាង សឿ សុធារ៉ា ខុសពី ខ្ញុង បន្តិចត្រង់ថា នាងគ្មានភាពក្លាហានទម្លាយការពិតរឿងជំពាក់បំណុលគេឡើយ។ យ៉ាងណាមិញជុំវិញរឿងរ៉ាវដ៏រសើបរបស់អ្នកនាង សឿ សុធារ៉ា នេះទើបតែត្រូវបានបែកធ្លាយក្រោយពេលម្ចាស់បំណុលទម្លាយ និងប្រកាសឲ្យនាងចូលខ្លួនដោះស្រាយបំណុលជាបន្តបន្ទាប់។ តួយ៉ាងថ្មីៗនេះអ្នកនាង សូ ដានីតា បានប្រកាសធម៌ក្តៅដោយឲ្យ សឿ សុធារ៉ា ចេញមុខដោះស្រាយជាមួយខ្លួនជាបន្ទាន់មុននឹងមានដីការកោះហៅ ឬឲ្យគេទៅអញ្ជើញដល់កន្លែងថតចូលប៉ុស្តិ៍ប៉ូលីស។

តារាស្រី សូ ដានីតា បានទម្លាយការពិតថា សឿ សុ ធារ៉ា ជំពាក់លុយខ្លួនជិត៤ម៉ឺនដុល្លារ តែសាមីខ្លួន (សុធារ៉ា) មិនព្រមចេញមុខដោះស្រាយបំណុលនេះឡើយ ពោលផ្ទុយទៅវិញបែជាយកលេសថា កើតរោគចិត្ត។ ប៉ុន្តែរហូតមកទល់ពេលនេះ មិនទាន់មានប្រតិកម្មណាមួយពីអ្នកនាង សឿ សុធារ៉ា ទេ ខណ:កម្ពុជាថ្មីក៏មិនទាន់អាចទាក់ទងដើម្បីស្វែងរកការបកស្រាយពីអ្នកនាងសឿ សុធារ៉ា បានដែរ៕

ដកស្រង់ពី៖កម្ពុជាថ្មី

តោះទៅដឹងមុខតំណែងចំនួនទី៣ ទាំងនៅក្នុងការងាររដ្ឋ និងសិល្បៈរបស់ អេង ឬទ្ធី ទទួលបានក្នុងខែវិច្ឆិកា!

អតីតតារាសម្ដែង និងជាពិធីកររបស់ស្ថានីយទូរទស្សន៍បាយ័ន អេង ឬទ្ធី ដែលមានឈ្មោះពិតថា ម៉ែន អេង ទើបទទួលបានការចាប់អារម្មណ៍ជាថ្មី ពិមហាជន ក្រោយពីលោកត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងផ្នែកពិធីករ-ពិធីការិនីរបស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន។

តាមការសង្កេតលោក អេង ឬទ្ធី យីអ៊ុនឡើងខ្លាំងតែនៅក្នុងខែវិច្ឆិកា នៃឆ្នាំនីមួយៗ ដោយផ្នែកលើការត្រាស់បង្គាប់តំឡើងឋានន្ដរសក្ដិក្នុងជួរកងទ័ព និងការងារសិល្បៈចំនួនបីលើក ឬបីមុខតំណែង គឺសុទ្ធតែធ្វើឡើងនៅក្នុងខែវិច្ឆិកា ទាំងអស់។

 

១/ ថ្មីៗនេះ ពោលគឺនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ម៉ែន អេង ហៅអេង ឬទ្ធី ត្រូវបានអគ្គនាយិកាក្រុមហ៊ុនបាយ័នព័ត៌មាន លោកជំទាវ ហ៊ុន ម៉ាណា តែងតាំងជាប្រធានក្រុមពិធីករ-ពិធីការិនីផ្នែកសិល្បៈរបស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន នៃក្រុមហ៊ុនបាយ័នព័ត៌មាន។

២/ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក អេង ឬទ្ធី ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តំឡើងឋាន្ដរសក្ដិពីនាយទាហានថ្នាក់វរសេនីយ៍ ទៅជាឧត្ដមសេនីយ៍ត្រី នៃកងយោទពលខេមរភូមិន្ទ។

៣/កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក អេង ឬទ្ធី ត្រូវបានសម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា គឺសម្ដេចព្រះអគ្គមហាសង្ឃរាជធិបតី កិត្ដិឧទ្ទេសបណ្ឌិត ទេព វង្ស ចេញសេចក្ដីសម្រេចតែងទាំងលោក ជាទីព្រឹក្សាផ្ទាល់របស់សម្ដេច។

ពិធីករ អេង ឬទ្ធី ត្រូវបានគេដឹងថាមានការតែងតាំង និងផ្ដល់មុខតំណែងផ្សេងទៀតពីសំណាក់រាជរដ្ឋាភិបាល តាមរយៈក្រសួង ឬស្ថាប័នជំនាញពាក់ព័ន្ធ។ ប៉ុន្ដែការតែងនោះមានថ្ងៃខុសៗគ្នា ហើយបើគិតមកដល់ពេលនេះលោក អេង ឬទ្ធី និងភរិយាដែលជាតារាសម្ដែង ស៊ឹម សូលីកា កំពុងមានមុខមានមាត់ខ្លាំងទាំងនៅក្នុងសង្គមសិល្បៈ និងជួររាជរដ្ឋាភិបាល៕

ដកស្រង់ពី៖Sabay

 

គ្រប់គ្នាឆ្ងល់ហេតុអ្វី​ Jisoo តែងខ្លួនដូច Lisa នៅថ្ងៃ Halloween? ដល់ម្ចាស់ខ្លួនតប Fan គាំងប្រដាប់គិតស្ដូក

ទោះបីជាទិវា Halloween បានកន្លងហួសទៅច្រើនថ្ងៃទៅហើយក្ដី ក៏អារម្មណ៍អ្នកគាំទ្រនៅដិតដាមជាប់នូវការតុបតែងខ្លួនដែលតារា K-Pop បានបង្ហាញក្នុងថ្ងៃនោះដែរ។

សម្បូរណាស់អ្នកដែលតែងខ្លួនប្លែកៗ ដូចជាតួអង្គគួរឲ្យភ័យខ្លាចក្នុងរឿងល្បី រួមមានតាំងពីតួតុក្កតាក្នុងរឿង «Squid Game» ជាដើម។ ដោយឡែកមាន Jisoo ក៏ជាមនុស្សម្នាក់ដែលធ្វើឲ្យគេចាប់អារម្មណ៍ច្រើនដែរ ពេលតែងខ្លួនដូចគ្នាបេះដាក់នឹង Lisa ក្នុងបទ "LALISA”។

តើមានមូលហេតុអ្វីទៅដែលបណ្ដាលចិត្ត Jisoo ជ្រើសតែងខ្លួនដូចសមាជិកពៅគេរបស់ខ្លួន? ជាក់ស្ដែងនៅថ្ងៃទី០៣ ខែវិច្ឆិកា Jisoo បានតបនឹង Comment របស់អ្នកគាំទ្រមួយចំនួននូវចម្លើយជាច្រើន ដោយក្នុងនោះក៏មានអ្នកចឹងដឹងពីមូលហេតុដែលនាងតែងតួដូច Lisa ក្នុងថ្ងៃ Halloween ដែរ។

 

តបនឹងសំណួរថា «ហេតុអ្វីអ្នកតែងខ្លួនដូច Lisa?» Jisoo បែរជានិយាយថា៖ «ខ្ញុំបានសន្យាជាមួយនឹង Lisa ថានឹងញ៉ាំអាហារពេលល្ងាចជាមួយនាង ហាហាហា»។ អ្នកគាំទ្រខ្លះក៏បាន Comment ថាពួកគេដូចជាមិនសូវយល់ពីចម្លើយរបស់ Jisoo ទេ ប៉ុន្តែមិនអីទេ បើពួកគេញ៉ាំអាហារពេលល្ងាចរួមគ្នាក៏តាមហ្នឹងចុះ៕

ដកស្រង់ពី៖Sabay

 

ឈ្មោះបេក្ខភាពប្រកួត​ដណ្ដើម​ពាន MAMA ២០២១​ ចេញហើយ! ឆែកមើល៍មាន Idol របស់អ្នកទេ?

មិនយូរទេខែធ្នូនឹងមកដល់ ដែលមានន័យថា កម្មវិធីធំមួយរបស់ K-Pop គឺ Mnet Asian Music Awards (MAMA) ក៏នឹងបង្ហាញខ្លួនដែរ។ តារាល្បីៗប្រចាំវិស័យជាច្រើននាក់មកពីក្រុមហ៊ុនទាំងអស់ ត្រូវបានអញ្ជើញឲ្យមកចូលរួមជាពិសេស ដើម្បីប្រគល់ពានរង្វាន់ជូន តបតាមការប្រឹងប្រែងបង្ហាញស្នាដៃថ្មីរយៈពេលពេញមួយឆ្នាំ។

ដូច្នេះមុនការចាប់ផ្ដើមបោះឆ្នោត សូមមកដឹងពីបេក្ខភាពឈរឈ្មោះប្រចាំពានរង្វាន់នីមួយៗដូចខាងក្រោម៖

១. ពាន «Best Female Artist»

  • IU

  • Lisa (BLACKPINK)

  • Rosé (BLACKPINK)

  • Taeyeon

  • Heize

២. ពាន «Best Male Artist»

  • Baekhyun (EXO)

  • D.O (EXO)

  • Kai (EXO)

  • Kang Daniel

  • Lee Mu Jin

៣. ពាន «Best New Male Artist»

  • DRIPPIN

  • ENHYPEN

  • EPEX

  • MIRAE

  • P1Harmony

៤. ពាន «Best New Female Artist»

  • aespa

  • Jo Yuri

  • Kwon Eunbi

  • LIGHTSUM

  • STAYC

៥. ពាន «Best Female Group»

  • (G)I-DLE

  • Brave Girls

  • ITZY

  • OH MY GIRL

  • Red Velvet

  • TWICE

៦. ពាន «Best Male Group»

  • BTS

  • NCT 127

  • NCT DREAM

  • SEVENTEEN

  • Stray Kids

  • TXT

៧. ពាន «Best Band Performance»

  • 10cm – “Sleepless In Seoul”

  • CNBlue – “Then, Now, and Forever”

  • DAY6 – “You Make Me”

  • Jannabi – “A Thought On An Autumn Night”

  • N.Flying – “Moonshot”

៨. ពាន «Best Vocal Performance»

  • AKMU – “NAKKA”

  • Davichi – “Just Hug Me”

  • Heize – “HAPPEN”

  • IU – “Celebrity”

  • Lee Mu Jin – “Traffic Light”

៩. ពាន «Best OST (Original Soundtrack)»

  • 10cm – “Borrow Your Night” ពី Romance 101

  • Cho Jung Seok – “I Like You” ពី Hospital Playlist (Season 2)

  • Choi Yu Ree – “Wish” ពី Hometown Cha-Cha-Cha

  • Lee Mu Jin – “Rain and You” ពី Hospital Playlist (Season 2)

  • Yang Yo Seop – “Only You”  ពី Romance 101

១០. ពាន «Best Collaboration»

  • AKMU និង IU – “Celebrity”

  • BTS និង Coldplay – “My Universe”

  • Gaeko និង Kwon Jin Ah – “I Feel Like”

  • Hyolyn និង Dasom – “Summer or Summer”

  • Rain និង JYP – “Switch to Me”

១១. ពាន «Best Hip Hop & Urban Music Nominee»

  • Ash Island – “MELODY”

  • CHANGMO – “GJD”

  • Jessi – “What Type Of X”

  • Mino – “Runaway”

  • YUMDDA – “9uuci”

១២. ពាន «Best Dance Performance Female Group»

  • aespa – “Next Level”

  • ITZY – “Mafia In The Morning”

  • OH MY GIRL – “DUN DUN DANCE”

  • Red Velvet – “Queendom”

  • STAYC – “ASAP”

  • TWICE – “Alcohol-Free”

១៣. ពាន «Best Dance Performance Male Group»

  • BTS – “Butter”

  • NCT 127 – “Sticker”

  • NCT DREAM – “Hot Sauce”

  • SEVENTEEN – “Ready To Love”

  • SHINee – “Don’t Call Me”

  • Stray Kids – “Thunderous

១៤. ពាន «Best Dance Performance Solo»

  • Baekyhun (EXO) – “Bambi”

  • HyunA – “I’m Not Cool”

  • Lisa (BLACKPINK) – “LALISA”

  • Rosé (BLACKPINK)– “On The Ground”

  • Somi – “DUMB DUMB”

  • Taeyeon – “Weekend”

១៥. ពាន «Worldwide Fans’ Choice TOP 10 Pre Vote» ក្រុម និងតារាទោល ចំនួន ៥០ ក្រុម/នាក់ មានឈ្មោះដណ្ដើមពាននេះទាំងអស់គ្នា ហើយលទ្ធផលចុងក្រោយនឹងមានតែអ្នកឈ្នះចំនួន ១០ប៉ុណ្ណោះ ដែលត្រូវបង្ហាញមុខនៅថ្ងៃបញ្ចប់៕

ដកស្រង៉ពី៖Sabay

 

លោក យ៉ែម សំអូន ៖សិល្បៈអាចនឹងបាត់បង់ប្រសិនបើអ្នកសិល្បៈមួយចំនួនគ្មានឳកាសបញ្ចេញសមត្ថភាពខ្លួនឯង

តារាចម្រៀងនិងសម្តែងលោក យ៉ែម សំអូន មានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចសិល្បៈមានការបាត់បង់ ក្រោយឃើញថាបច្ចុប្បន្ននេះមហាជនរឺជនសាមញ្ញធម្មតាអាចបន្សាត់ខ្លួនទៅជាសិល្បៈទាំងដែលខ្លួនឯងមិនមានជំនាញពិតប្រាកដទាល់តែសោះ ។

នៅព្រឹកនេះ លោក យ៉ែម សំអូន បានប្រាប់Sabay ឲ្យដឹងថា លោក ព្រួយបារម្ភខ្លាំងណាស់ ដោយបច្ចុប្បន្ននេះមានបច្ចេកវិទ្យាជឿនលឿន ដែលអាចប្រើប្រាស់Social Media ដើម្បីទាក់ទាញភាពល្បីល្បាញបាន ជាពិសេសជនសាមញ្ញដែលគ្មានជំនាញសិល្បៈក្នុងខ្លួន គ្រាន់តែចេះកំប្លែង ចេះនិយាយលេងតាមTik Tok រឺក៏ចេះនិយាយគ្នាពីនេះពីនោះ រឺក៏បង្កើតសេណារីយូ ក៏ធ្វើឲ្យខ្លួនឯងល្បីបានយ៉ាងងាយដែរ រហូតដល់ថ្នាក់មានFan យ៉ាងច្រើនទៀតផង ។កត្តាទាំងនេះ ខុសកាលពីជិត៣០ឆ្នាំមុន ដោយអ្នកគ្មានសមត្ថភាព គ្មានសំឡេង គ្មានភាពទាក់ទាញ គ្មានកាយវិគាររស់រវើកនៅលើវេទិការ គឺមិនអាចក្លាយជាទីចាប់អារម្មណ៏នឹងមិនអាចក្លាយទៅជាអ្នកសិល្បៈបានទេ ។

លោក សំអូន បានបន្ថែមទៀថា តារាប្រុសស្រីជំនាន់មុន មួយចំនួននៅបន្តអាជីពសិល្បៈរហូតដល់បច្ចុប្បន្ននេះ ។ លោក យ៉ែម សំអូន និយាយថា ៖ តារាដែលជាអ្នកសិល្បៈជំនាន់មុនខ្លះនៅបន្តអាជិពនេះ ប៉ុន្តែតារាមួយចំនួនទៀតមិនសូវមានសកម្មភាពការងារសិល្បៈនោះទេ ដែលកត្តាទាំងនេះហើយមិនមែនថាគាត់មិនចង់បង្ហាញសមត្ថភាពរបស់គាត់នោះទេ តែគាត់គ្មានឳកាសបង្ហាញសមត្ថភាពចាស់របស់គាត់ ដែលជាសមត្ថភាពដែលបងប្អូនមានការគាំទ្ររួចមកហើយ ដោយសារតែសង្គមបច្ចុប្បន្ននេះទស្សនាតែរឿងក្លែងក្លាយរបស់បុគ្គលនោះ ។

ទាំងអស់នេះហើយទើបលោកអាចនិយាយបានថា (សិល្បៈអាចនឹងបាត់បង់ប្រសិនបើអ្នកសិល្បៈមួយចំនួនគ្មានឳកាសបញ្ចេញសមត្ថភាពខ្លួនឯង)។កត្តាទាំងអស់នេះហើយ បានជាលោកនៅតែក្រាញននាលប្រឹងបន្តទៀត បើទោះបីជាលោកទទួលបានកម្រៃតិចតួចក៏ដោយ ក៏លោកនៅតែធ្វើ ហើយចំពោះសមិទ្ធិផលសិល្បៈក៏លោកមានជាហូរហែរផងដែរ ។

រំលឹកផងដែរថា លោក យ៉ែម សំអូន បានចាប់ផ្តើមអាជីពសិល្បៈដំបូងនៅឆ្នាំ១៩៩៥ រហូតមកដល់ពេលនេះមានរយៈពេលជិត២៧ឆ្នាំមកហើយ ដោយលោកធ្លាប់បានដើរជាតួសម្តែងបានជិត២០រឿង បូកទាំងខ្សែភាពយន្តខ្នាតធំ រឿងភាគ នឹងរឿងអប់រំ ជាដើម ថែមទាំងបានឆ្លងកាត់ការបង្ហាញម៉ូត ការប្រគុំតន្រ្តីក្រៅប្រទេសក្នុងនាមជាអ្នកតំណាងប្រទេស រួមទាំងបានសម្តែងឲ្យប្រជាជនខ្មែរនៅទូទាំងពិភពលោកផងដែរ ៕

ដក់ស្រង់ពី៖Sabay

ឆែកតម្លៃ Apple Watch ៣ ស៊េរីចុងក្រោយនេះ ចង់ទិញមួយណាប្រើ?

បន្ទាប់បានពីប្រកាសចេញផលិតផលថ្មីជាច្រើនក្រៅពីទូរសព្ទក្រុមហ៊ុន Apple ក៏បានបញ្ចេញនាឡិកាឆ្លាតវៃជំនាន់ថ្មីគឺ Apple Watch series 7 និងកំពុងមានលក់តាមហាងជាច្រើនផងដែរ។Apple Watch ដែលជានាឡិកាឆ្លាតវៃនេះកំពុងមានអ្នកពេញនិយមប្រើជាច្រើននៅខ្មែរ។

អាន​បន្ត៖ ឆែកតម្លៃ Apple Watch ៣ ស៊េរីចុងក្រោយនេះ ចង់ទិញមួយណាប្រើ?

ស្អាតៗណាស់! បង្ហាញវត្តមានបវរកញ្ញាទាំង៦ដួងតំណាងកម្ពុជា ត្រៀមខ្លួនចូលប្រកួតលើឆាកអន្តរជាតិ

ដំណើរការកម្មវិធីប្រកួតបវរកញ្ញាកម្ពុជា៣កម្មវិធីបានបញ្ចប់ទៅយ៉ាងរលូន និងស្វែងរកម្ចាស់មកុដដល់ទៅ៦រូបដែលត្រូវទទួលភារកិច្ចត្រៀមខ្លួនចូលប្រកួតទៅតាម Miss ដែលខ្លួនបានឈ្នះលើឆាកអន្តរជាតិឆាប់ៗខាងមុខនេះ។

ត្រឹមឆ្នាំ២០២១ ក្នុងរយៈពេល២ខែកន្លងទៅនេះកម្ពុជាបានបញ្ចប់កម្មវិធីប្រកួត Miss ដល់ទៅ៤កម្មវិធីផ្សេងគ្នារួមមាន Miss Universe Cambodia ២០២១, Miss Grand Cambodia ២០២១,Miss Wisdom ២០២១ និងកម្ម វិធីចុងក្រោយ Miss Cambodia ២០២១ ដែលបានរកឃើញម្ចាស់មកុដ៤ដួងដ៏អស្ចារ្យទាំងស្អាត ទាំងមានចំណេះដឹងទូលំទូលាយ សត្ថភាពទេពកោសល្យល្អ។ ហើយក្នុងនោះកម្មវិធី Miss Cambodia បានបន្ថែមពីលើម្ចាស់មកុដបន្ថែមជយលាភី២រូបផ្សេងទៀតតំណាងឱ្យ Miss Tourism Cambodia និង Miss Earth Cambodia សរុបបរវកញ្ញាត្រៀមទៅប្រកួតលំដាប់អន្តរជាតិមានចំនួន៦ដួង ។

ចង់ដឹងថាបវរកញ្ញារូបណាខ្លះតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិមើលរូបខាងក្រោម៖

១.បវរកញ្ញា ងិន ម៉ារ៉ាឌី Miss Universe Cambodia ២០២១


២.បវរកញ្ញា ប៉ូ គឹមថេងសុតធីតា Miss Grand Cambodia ២០២១.


 

៣.បវរកញ្ញា ជា ចារ៉ានី Miss International ២០២១


៤.បវរកញ្ញា មៅ រស្មី Miss Tourism Cambodia ២០២១


៥.បវរកញ្ញា ដៀម សុភក្រ្ត័ស៊ីនី Miss Earth Cambodia ២០២១


៦.បវរកញ្ញា ហុក សិរីតុលា Miss Wisdom ២០២១


ដកស្រង់ពី៖Sabay

 

 

ឡានអគ្គិសនីចិនជាង ២ម៉ឺនដុល្លារវៃចូលស្រុកថៃរួច គ្រោងចូលទីផ្សារម៉ាឡេនិងអឺរ៉ុប

រថយន្តចិនម៉ូឌែល Ora Good Cat បានក្លាយជា រថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុន Ora ដែលលក់ចេញ មកក្រៅប្រទេស ថែមទាំងមានតម្លៃសមរម្យជាងរថយន្តអគ្គិសនីក្នងស្រុកទៀតផង។តាមរយៈក្រុមហ៊ុនថៃ GWM ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ Great Wall Motors ទើបនឹងប្រកាសដំណឹងផ្លូវការ នាំចូលរថយន្តនេះមកកាន់ទីផ្សារប្រទេសថៃកាលពីចុងខែតុលាឆ្នាំ ២០២១ ។

អាន​បន្ត៖ ឡានអគ្គិសនីចិនជាង ២ម៉ឺនដុល្លារវៃចូលស្រុកថៃរួច គ្រោងចូលទីផ្សារម៉ាឡេនិងអឺរ៉ុប

អេមបាត់! Tesla ចេញលក់ដុំសាកនៅផ្ទះ អាចសាកបានគ្រប់ឡានអគ្គិសនីទាំងអស់

ក្រុមហ៊ុន Tesla ទើបតែបានប្រកាសចេញនូវដុំសាកភ្លើងនៅផ្ទះ ដែលនឹងអាចប្រើប្រាស់បានជាមួយនឹងរថយន្តអគ្គិសនីទាំងអស់ ដែលលក់នៅលើទីផ្សារអាមេរិកខាងជើង។

អាន​បន្ត៖ អេមបាត់! Tesla ចេញលក់ដុំសាកនៅផ្ទះ អាចសាកបានគ្រប់ឡានអគ្គិសនីទាំងអស់

សូ ដានីតា ស៊ូបោះលុយចោលជិត៤ម៉ឺនដុល្លារចូលបុណ្យថែម១ពាន់ដុល្លារបើ សឿ សុធារ៉ា សម្លាប់ខ្លួនដោយសារបំណុល

រឿងរ៉ាវបំណុលក្ដៅគគុកក្នុងរង្វង់សិល្បរវាងតារាសម្ដែង សូ ដានីតា និងសឿ សុធារ៉ា កាន់តែញាប់ញ័រក្រោយ សូ ដានីតា បន្តបង្ហោះសារបកអាក្រាត សុធារ៉ា ជំពាក់លុយនាងដល់ទៅជិត៤ម៉ឺនដុល្លារឯណោះ។

នៅរសៀលថ្ងៃទី២ វិចិ្ឆការម្សិលមិញនេះ មហាជនហាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយតារាសម្ដែងស្រីស្រស់ សូ ដានីតា ព្រមានអ្នកនាង សឿ សុធារ៉ា ថានឹងមានប៉ូលិសហៅចូលប៉ុស្ដិ៍ ឬមានដីកាពីតុលាការទៅនាំខ្លួន សឿ សុធារ៉ា ដល់កន្លែងថតតែម្ដង។ ដោយឡែកនៅប៉ុន្មានម៉ោងមុននេះ សូ ដានីតា មិននៅ ស្ងៀម បន្តបកអាក្រាត សុធារ៉ា ហើយនាងសង្កត់ថាបើនាងនៅតែមិនសងយកកើតរោគចិត្ត ឬគិតចង់សម្លាប់ខ្លួនយ៉ាងនោះនាងសុខចិត្តចូលបុណ្យថែម ១០០០$ បើសុធារ៉ាគ្មានដំណោះស្រាយគិតចង់សម្លាប់ខ្លួន។

សូ ដានីតា៖”សឿ សុធារ៉ា បើប្អូនដល់ថ្នាក់ឆ្កួតមែន ហើយប្អូនដើរស្រាតតែ១ដង បងនឹងចោលលុយជិត៤ម៉ឺន$ ហ្នឹងហើយបើប្អូនសម្លាប់ខ្លួនព្រោះបំណុលមែន ខ្ញុំអហោសិកម្មអោយ ហើយថែមលុយចូលបុណ្យប្អូន 1000$ ថែមទៀត (បើចង់សម្លាប់ខ្លួនព្រោះបំណុល)”។

ទន្ទឹមនឹងនេះ សូ ដានីតា រៀបដំណើររឿង សឿ សុធារ៉ា ខ្ចីលុយនាងយ៉ាងដូច្នេះថា សុធារ៉ា បានហៅ ទូរស័ព្ទខ្ចីលុយនាង ៤ម៉ឺនដុល្លារដើម្បីបង់ឱ្យទៅកូនតុងទីនច្រើននាក់ដែលព្យាយាមបង្ហោះសារទាលុយបំណុល ហើយបន្ទាប់ពីដោះស្រាយជាមួយកូនតុងទីនរួចមួយគ្រា សឿ សុធារ៉ា ហាក់ស្ងាត់ឆឹងមិនខ្ចីតប តសាររបស់ សូ ដានីតា អស់រយៈពេលជាយូ លុះពេលតបនាងថាលុយជំពាក់ទាំងអស់បំភ្លេចចោលទៅ ព្រោះនាងគ្មានលទ្ធភាពសង់នោះទេដែលជាហេតុកើតផ្កាភ្លើង សូ ដានីតា ប្រលះផ្អើលអស់មហាជន។

យ៉ាងណាមិញរហូតមកដល់ពេលនេះអ្នកនាង សឿ សុធារ៉ា មិនទាន់ចេញមុខបកស្រាយជុំវិញរឿងនេះនៅឡើយទេខណៈ សូ ដានីតា នៅព្យាយាមបកអាក្រាតនាង។ 

ដកស្រង់ពី៖Sabay

ល្បីថា Wanna One គ្រោង​វិលវិញជាក្រុម មកទាំងអាល់ប៊ុម និងការសម្ដែងពិសេសឆាប់ៗ

មានព័ត៌មានមកថា Wanna One កំពុងពិភាក្សាគ្នាក្នុងការវិលជុំគ្នាវិញទាំងអាល់ប៊ុម និងការបង្ហាញការសម្ដែងលើការប្រគំតន្ត្រី។

បើយោងតាមសេចក្ដីរាយការណ៍ពី JTBC បានឲ្យដឹងថា Wanna One ពេលនេះកំពុងពិភាក្សាគ្នា ទៅលើការដែលអាចរកឱកាសណាមួយក្នុងការវិលជុំសមាជិកទាំងអស់ចេញអាល់ប៊ុមមួយ។

ប្រភពជិតស្និទ្ធបានបង្ហើបថា៖ «នេះគឺជាកិច្ចពិភាក្សាដែលត្រូវបានលើកមកជារៀងរាល់ឆ្នាំ មុនរដូវកាលនៃកម្មវិធីប្រគល់ពានរង្វាន់មកដល់ ប៉ុន្តែលើកនេះ ទំនងជាមានការជួបជុំគ្នាកើតឡើង»។ ការពិភាក្សាគ្នាពេលនេះ ក៏មានការសហការជាមួយនឹង CJ ENM ដែរ ដោយគិតគូរទៅលើមិនត្រឹមតែរៀបចំការសម្ដែងជុំគ្នាលើឆាកទេ ប៉ុន្តែក៏អាចនឹងមានចេញជាអាល់ប៊ុមរួមសម្រាប់ក្រុម Wanna One ដែរ។

កត្តាសំខាន់មួយទៀតក្នុងការដែលអាចវិលជុំគ្នាវិញ គឺផ្អែកលើឆន្ទៈរបស់សមាជិករួមក្រុមទាំងអស់ផង។ I.O.I អាចធ្វើបាន ដោយជុំគ្នាបង្ហាញការសម្ដែងកាលពីខែឧសភា ឆ្នាំ២០២១ ដូច្នេះពេលនេះក៏គួរដល់វេនរបស់ Wanna One ដែរ៕

ដកស្រង់ពី៖Sabay

 

 

មួយក្បាច់នេះស្ទើរបាក់ចង្កេះ! អៀង ចេនឡា បង្ហាញបំណងថ្មីក្រោយធ្លាយជម្លោះជាមួយកញ្ញា ពី យ៉ាពិន

តារាកំប្លែងប្រុស អៀង ចេនឡា បានប្រើវិធីសាស្ដ្រថ្មីក្នុងការស្ទង់មើលទឹកចិត្ដរាប់អានរបស់មិត្ដភក្ដិខ្លួនដែលកន្លងទៅនៅក្នុងរង្វង់អ្នកសិល្បៈខ្មែរមិនធ្លាប់បានឮ ឬបានប្រើឡើយ។ នោះ គឺល្បិចឈ្លោះគ្នា ដើម្បីទទួលបានពាក្យពិតទាំងល្អ និងអាក្រក់ចេញពីមាត់មិត្ដម្នាក់ៗ។

នៅលើបណ្ដាញសង្គមTik Tok កាលពីថ្ងៃទី២ ខែវិច្ឆិកា នាយចេនឡា និយាយថា រូបលោក និងតារាចម្រៀងកញ្ញា ពី យ៉ាពីន បញ្ចេញកាយវិការ និងពាក្យសម្ដីឈ្លោះប្រកែកគ្នា តែតាមការពិត នោះគឺជាការសម្ដែងឡើងប៉ុណ្ណោះ ហើយលោក និងកញ្ញាពិន ទើបតែចាប់ដៃគ្នាជាគូចម្រៀងនៅក្នុងកម្មវិធីមួយរបស់ស្ថានីយទូរទស្សន៍ CTN ទៀតផង។

អៀង ចេនឡា៖”មនុស្សខ្លះល្អជាមួយយើងតែពីមុខ គ្រាន់តែខ្ញុំ ហើយអាពិន ធ្វើឈ្លោះគ្នាភ្លាម មានអ្នកខ្លះតេ(ទូរស័ព្ទ)ទៅអាពិន ហើយខ្លះឆាតមកខ្ញុំនិយាយអីចេះអីចុះ…ខ្ញុំហើយនិងអាពិនយកវា(សម្ដី)មកផ្គុំគ្នា យើងដឹងពីចរិតរបស់មនុស្ស។

អីចឹងខ្ញុំសូមអធ្យាស្រ័យពីបងប្អូនទាំងអស់គ្នា ហើយចង់បញ្ជាក់ថាយើងពីរនាក់អត់មានរឿងអីជាមួយគ្នាទេ"។ ជារឿយៗ គេសង្កេតឃើញ តារាចម្រៀង និងសម្ដែងបែបកំប្លែងវ័យជ្រេនាយ ចេនឡា និយាយរិះគន់ពីអត្ដចរិត និងសម្ដីក្រអើតក្រទមរបស់តារាជំនាន់ក្រោយៗមួយចំនួនដែលចូលចិត្ដវាយរឹក និងមិនចេះគោរពរៀមច្បងៗសិល្បៈ។ លោកថា តារាក្មេងៗ និងមិត្ដរួមអាជីពខ្លះ និយាយល្អតែនៅនឹងមុខ តែនៅពីខាងក្រោយនិយាយហែកហួរពីរឿងគេមិនចេះចប់៕

ដកស្រង់ពី៖Sabay