Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បងប្អូនខ្មែរអ៊ីស្លាមក្រីក្រ និងកុមារកំព្រាជាង១.០០០នាក់ នៅខេត្តត្បូងឃ្មុំ ទទួលបានស្បៀងអាហារពីអង្គការមូលនិធិពិភពកុមារកំព្រាកម្ពុជា ដើម្បីត្រៀមចូលខែបួសតមអាហារនាពេលខាងមុខ

  • បោះពុម្ព

 ស្របពេលដែល ពិធីបុណ្យតមអាហារ របស់បងប្អូន ដែលកាន់សាសនាអ៊ីស្លាម ខិតជិតមកដល់អង្គការ មូលនិធិពិភពកុមារ កំព្រាកម្ពុជា ប្រទេសអូស្ត្រាលី បានចំណាយ ប្រាក់ជាច្រើន ដើម្បីទិញអំណោយ ជាស្បៀងអាហារ ចែកជូនដល់ប្រជាជន កាន់សាសនាអ៊ីស្លាមខ្សត់ខ្សោយ ផងដែរ ។

ដោយឡែក ប្រជាជនខ្មែរ អ៊ីស្លាម នៅក្នុងខេត្តត្បូងឃ្មុំ ប្រមាណជាង ១.០០០នាក់ ក៏ទទួលបានការ ឧបត្ថម្ភស្បៀងអាហារ ជាច្រើនពីអង្គការមូល និធិពិភព កុមារកំព្រាកម្ពុជា របស់ប្រទេសអូស្ត្រាលី សម្រាប់បុណ្យរាំម៉ាដន ឬពិធីបុណ្យតមអាហារ ដែលពិធីប្រគល់ ស្បៀងអាហារទាំងនេះ បានធ្វើឡើង កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ នៅទីលានបាល់ ទាត់ភូមិថ្មី ស្ថិតនៅ ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

បើតាមលោកស្រី ជីប នោស្នី ប្រធានអង្គការមូល និធិពិភព កុមាកំព្រា កម្ពុជា ប្រចាំនៅកម្ពុជា បានឲ្យដឹងថា ៖ នេះគឺជាកំណែ ទម្រង់ថ្មីមួយ នៃកិច្ចទំនួលខុស ត្រូវសង្គមរបស់ អង្គការមូលនិធិពិភព កុមាកំព្រាកម្ពុជា អោយស្របទៅនឹង បេសកកម្មរបស់ រាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយ ដើម្បីជួយដល់ ប្រជាជនអ៊ីស្លាម ដែលកំពុង តែជួបប្រទះ នឹងភាពខ្វះខាត ។

លោកស្រី ជីប នោស្នី បន្តថា «លោកស្រី ពិតជារីករាយ យ៉ាងខ្លាំង ដែលពិធីរាំម៉ាដន ឬពិធីបុណ្យតម អាហារនេះ មិនត្រឹមតែបានជួយដល់ ប្រជាជននៅ ខេត្តត្បូងឃ្មុំ ដែលមានការខ្វះខាត ប៉ុណ្ណោះទេ តែក៏បានជួយដល់ ប្រជាជនផ្សេងទៀត នៅទូទាំងប្រទេស ផងដែរ ។

គួរបញ្ជាក់ថា ៖ អំណោយដែលចែកជូន ដល់បងប្អូនខ្មែរអ៊ីស្លាមក្រីក្រ និងកុមារកំព្រា ជានាពេលនេះ ១ម្នាក់ៗទទួលបាន ៖ អង្ករ ៤០គីឡូក្រាម ស្ករស ២គីឡូក្រាម តែ២កញ្ជប់ សាប៊ូលាងចាន ១កញ្ជប់ធំ ច្រាសដុសធ្មេញ ៤ដើម ថ្នាំដុសធ្មេញ ១ដងធំ ត្រីខកំប៉ុង ១យួរ អំបិល១គីឡូក្រាម ទឹកដោះគោខាប់ ២កំប៉ុង ម្រេច១កញ្ចប់ធំ ប្រេងឆា២ដប សាប៊ូដុសខ្លួន២ដុំ ។