បណ្តាញសង្គម

សម្តេច ហេង សំរិន ប្រគេនទានវស្សាជូន វត្តអារាមនានា ក្នុងខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ថ្ងៃទី០៥ ខែកក្ដដា ឆ្នាំ ២០១៤នេះ សម្ដេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សៅ ទី ហេង សំរិន បានអញ្ជើងចូលរួម ក្នុងពិធីដង្ហែទានវស្សា នៅវត្តគិរីសុវណ្ណរាម ហៅវត្តថ្កូវ។ សម្តេច ក៍បានប្រគេនទានវស្សា ដល់វត្តអារាមចំនួន ៨១វត្ត និង ចែកអំណោយជូន វិហារឥសា្លម មួយចំនួនទៀត។