Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមគ្រួសារសពជនរងគ្រោះនៅខេត្តត្បូងឃ្មុំ ដោយសារបាក់អគារនៅខេត្តព្រះសីហនុ បានទទួលព្រះរាជរូបត្ថម្ភពីសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ

  • បោះពុម្ព

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋាន គ្រប់គ្រងគ្រោះ មហន្តរាយ កាកបាទក្រហមកម្ពុជា បាននាំយក ព្រះរាជ រូបត្ថម្ភ របស់ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ចំនួ២៥០ដុល្លារ

ចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារសព យុវជន ញ៉ ចានថន ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិ៦ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ដែលបានរងគ្រោះ បណ្តាលឲ្យស្លាប់ បាត់បង់ជីវិត នៅក្នុងគ្រោះ រលំបាក់អគារ នៅឯក្រុងព្រះសីហនុ កាលពីព្រឹក ថ្ងៃទី២២ ខែមិថុនា កន្លងទៅ ។

នៅក្នុងឱកាសនោះ ឯកត្តម បាននាំយកព្រះបន្ទូល របស់សម្ដេចព្រះមហាក្សត្រី ដែលជាកូន ចៅ ចៅទូត ពិតជាមានព្រះរាជហឫទ័យ ក្ដុកក្ដាលជាទីបំផុត ក្រោយពីទទួល ដំណឹងដ៏សោកសៅ អំពីការបាក់រលំអគារ ស្ថិតនៅក្នុងក្រុមទី១១ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលបានបណ្តាល ឱ្យអ្នកស្លាប់ និងរបួស ជាច្រើននាក់ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ ។

សូមបញ្ជាក់ថា នៅខេត្តត្បូងឃ្មុំ មានជនរងគ្រោះ ដោយសារការបាក់ រលំអគារ នៅខេត្តព្រះសីហនុ ចំនួន០៣នាក់ ក្នុងនោះ ឈ្មោះ ញ៉ ចាន់ថន ភេទ ប្រុស អាយុ ១៨ឆ្នាំ បាទទួលមរណភាព និង ០២នាក់ ប្តីប្រពន្ធ ឈ្មោះ ញ៉ ចាន់ណេត ភេទ ប្រុស អាយុ ២៨ឆ្នាំ និងឈ្មោះ គ្រៀល សំអឿន ភេទ ស្រី អាយុ ២៦ឆ្នាំ ដែលរងរបួសធ្ងន់ កំពុងសម្រាក ព្យាបាលនៅ មន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ ។

គួររំលឹកថា ឧបទ្ទវហេតុ រលំបាក់អគារ កម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ បន្ទាប់ពីបើក ប្រតិបត្តិការរុករក និងសង្រ្គោះអស់ រយៈពេល២ថ្ងៃកន្លះ ជនរងគ្រោះដែល ក្រុមការងារ បានជួយសង្រ្គោះ យកចេញពីគំនរ អគារបាក់បែក មានចំនួនសរុប ចំនួន ៥៤នាក់ ក្នុងនោះស្លាប់ចំនួន ២៨នាក់ (ស្រី០៤នាក់) និងរងរបួសចំនួន ២៦នាក់ (ស្រី០២នាក់) ៕ \