Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រយ:ពេល៣ឆ្នាំ ប្រជាពលរដ្ឋជាង២០០០គ្រួសារ ក្នុងខេត្តត្បូងឃ្មុំ​ ទទួលការផ្គត់ផ្គង់ទាំងសម្ភារ: និងចំណេះដឹងបញ្ហាសុខភាព ពីគម្រោងកសាងភាពធន់ ក្នុងសហគមន៍ ក្រោមជំនួួយកាកបាទក្រហមហ្វាំងឡង់ ក្រោយគម្រោងត្រូវបានបញ្ចប់ ផ្ទេរការគ្រប់គ្រង ដល់សាខាកាកបាទក្រហមខេត្តវិញ

  • បោះពុម្ព

(ត្បូងឃ្មុំ)៖ បន្ទាប់ពីរយ: ពេល៣ឆ្នាំ ពីឆ្នាំ២០១៦ដល់២០១៩ នៃគម្រោងកសាង ភាពធន់ក្នុងសហគមន៍ ក្រោមជំនួយឧបត្ថម្ភ គាំទ្របច្ចេកទេស និងហិរញ្ញវត្ថុ ពីកាកបាទក្រហមហ្វាំងឡង់ បានអនុវត្តជួយ លើផ្នែកសុខភាព និងការរស់នៅ របស់ប្រជាពលរដ្ឋ ក្នុងសហគមន៍ គោលដៅ នៃស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ ត្រូវបានបិទបញ្ចប់ ។

ដោយឡែកនា ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅសាលា ស្រុកត្បូងឃ្មុំ បានធ្វើពិធីផ្ទេរអនុវត្ត បន្តគម្រាងនេះ ជូនសាខាកាក បាទក្រហមខេត្តត្បូងឃ្មុំវិញ ។ ដែលពិធីនេះ ប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម សុខ ឡុង ប្រធាននាយក នាយកដ្ឋាន សុខភាព កាកបាទក្រហមកម្ពុជា និងមានការចូលរួម ពីសំណាក់ លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ លោក រស់ សុខន នាយកសាខា កាកបាទក្រហមខេត្ត លោក ហង្សចាន់សាណា ប្រធានគម្រោង ព្រមទាំង សមាជិក សមាជិកា អនុវត្ត គម្រោងទាំងអស់ ។

លោក រស់ សុខន និងលោក ហង្សចាន់សាណា ឲ្យដឹងថា ដោយមានការ គាំទ្របច្ចេកទេស និងហិរញ្ញវត្ថុ ពីកាកបាទក្រហមហ្វាំងឡង់ តាមរយៈ នាយកដ្ឋានសុខភាព នៃកាកបាទក្រហមកម្ពុជា គម្រោងកសាងភាព ធន់ក្នុងសហគមន៍ បានអនុវត្តរយៈពេល ៣ឆ្នាំ ចាប់ពីខែកក្កដាឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០១៩ ក្នុងសហគមន៍ គោលដៅចំនួន ១២ភូមិ និង ១សាលារៀន ស្ថិតក្នុងឃុំចំនួន ៤ នៃស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្នុងគោលដៅ របស់ខ្លួនគឺ រួមចំណែកកសាងសហគមន៍ ឱ្យមានភាពធន់ តាមរយៈការលើក កម្ពស់សុខុមាលភាពរស់នៅ របស់ប្រជាពលរដ្ឋ ងាយរងគ្រោះ ដោយផ្តោតលើស កម្មភាពការងារចម្បងៗ ចំនួន ៣ផ្នែក គឺ ១, ផ្នែកសុខភាព ២. ផ្នែកគ្រោះមហន្តរាយ និង ៣. ផ្នែកអភិវឌ្ឍស្ថាប័ន ។

លោកទាំង២ បន្តថា ដើម្បីសម្រេចបាន នូវគោលដៅនេះ អ្នកស្ម័គ្រចិត្ត កាកបាទក្រហមចំនួន ១៥០នាក់ និងយុវជន កាកបាទក្រហមចំនួន ៥០ ត្រូវបានជ្រើសរើស និងពង្រឹងសមត្ថភាព សម្រាប់បម្រើការងារ ជូនប្រជាពលរដ្ឋចំនួន ១៣,៣៦២នាក់ ស្មើ ២,៩៤៧គ្រួសារ ២,៦០០ខ្នងផ្ទះ លើការងារអប់រំផ្សព្វផ្សាយ ការសង្គ្រោះបឋម យុទ្ធនាកាសម្អាតភូមិ ដែលពាក់ព័ន្ធនឹង សុខភាពពលរដ្ឋ ព្រមទាំងការងារ ពាក់ព័ន្ធនឹងការបង្ការ និងសង្គ្រោះពេលមាន គ្រោះមហន្តរាយនានា ការពង្រឹងសមត្ថភាព ដល់អ្នកស្មគ្រចិត្ត ដោយមានជា ទស្សនកិច្ចសិក្សា ការប្រារព្ធទិវារ និងយុទ្ធនាការនានា ធ្វើយ៉ាងណាលើក កម្ពស់អនាម័យសុខភាព និងការរស់នៅ របស់ប្រជាពលរដ្ឋ អោយបានល្អប្រសើរ ។

លើសពីនេះទៅទៀត គម្រោងកសាងភាព ធន់ក្នុងសហគមន៍ បានសាងសង់ បង្គន់គ្រួសារបានជាង ១១៤០បង្គន់ សាងសង់អណ្តូងទឹក កន្លែងលាងដៃ ឡដុតសម្រាម ផ្តល់ផើងចម្រោះទឹក ទូកសហគមន៍ និងផ្តល់សម្ភារ: ជាច្រើនទៀត ដើម្បីជាប្រយោជន៍ ជូនប្រជាពលរដ្ឋ ក្នុងភូមិគោលដៅ នៃស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ។

ថ្លែងនាឳកាសនោះ ឯកឧត្តម សុខ ឡុង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុម ការងារទាំងអស់ ដែលខិតខំបំពេញ ការងារមនុស្សធម៍ ដោយទទួលបានលទ្ធផលការងារ ជាច្រើនយ៉ាងល្អប្រសើរ ដែលគម្រោងអនុវត្ត សម្រចបាននារយ: កាល៣ឆ្នាំកន្លងទៅនេះ ។

ឯកឧត្តម ក៍បានថ្លែងអំណរគុណ ដល់កាកបាទ ក្រហមហ្វាំងឡង់ ដែលបានផ្តល់ជំនួយ នាពេលកន្លងមក ។

ឯកឧត្តម បញ្ជាក់ផងដែរថា កាកបាទក្រហមហ្វាំងឡង់ ក្រោយបញ្ចប់បេសកម្ម គាំទ្រលើគម្រោងនេះ បន្ទាប់ពីផ្ទេរការ គ្រប់គ្រងគម្រោង សាខាកាកបាទ ក្រហមខេត្តត្បូងឃ្មុំ ត្រូវបន្តអនុវត្តលើ ការងារនេះ អោយបានល្អ ក្នុងគោលដៅជាប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ ។

ឯកឧត្តម សុខ ឡុង ក៍បានជំរុញ បង្កើតឲ្យមានជាសិក្ខាសាលា ដើម្បីផ្តល់ជាបទពិសោធន៏នានា ជូនដល់ប្រជាពលរដ្ឋ ក្នុងស្រុកគោលដៅ នៃគម្រោងកសាងភាព ធន់ក្នុងសហគមន៏ទូទាំងខេត្តត្បូងឃ្មុំ ក្នុងគោលដៅ ជាខេត្តគំរូទី២ បន្ទាប់ខេត្តក្រចេះ ផងដែរ ៕