Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អនុញ្ញាតឲ្យ ប្រតិភូខេត្តប៊ិញភឿក ចូលជួបសម្តែងការគួរសម​ អបអរសាទរ ដល់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំថ្មី អាណត្តិទី៣

  • បោះពុម្ព

នៅសាលាខេត្តត្បូងឃ្មុំ កាលពីចុងសប្តាហ៍ កន្លងទៅ នាថ្ងៃសុក្រ ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំ ខេត្តត្បូងឃ្មុំ បានអនុញាតអោយ ប្រតិភូខេត្តប៊ិញភឿក ដឹកនាំដោយ ឯកឧត្តម ង្វៀន វ៉ាន់ត្រាំ ប្រធានគណ:កម្មាធិការ ប្រជាជនខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គម និយមវៀតណាម ចូលជួបសម្តែងការគួរសម និង អបអរសាទរ ដល់ក្រុមប្រឹក្ សាខេត្តត្បូងឃ្មុំថ្មី អាណត្តិទី៣ ក្នុងន័យដើម្បីបង្កើន ចំណងសាមគ្គីភាព និងកិច្ ចសហប្រតិបត្តិការល្អ រវាងខេត្តសម្ព័ន្ធមិត្ត អោយកាន់តែជិតស្និទ្ធថែមទៀត ។

ក្នុងឪកាសនៃការ អញ្ជើញមកដល់នោះ ស្ថិតក្រោមការទទួលស្វាគមន៍ យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណ:អភិបាល ខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ នៃសាលាខេត្ត និងតាមបណ្តាមន្ទីរ អង្គភាពជុំវិញ ខេត្តត្បូងឃ្មុំ ។

ក្នុងជំនួបជូនពរ រវៀងខេត្តទាំងពីនេះ ឯកឧត្តម ង្វៀន វ៉ាន់ត្រាំ ប្រធានគណ: កម្មាធិការប្រជាជន ខេត្តប៊ិញភឿក បានសំដែងនូវ ក្តីសោមន្នស្សរីករាយ ចូលរួមអបអរសាទរ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំថ្មី អាណត្តិទី៣ ដោយឯកឧត្តម បានប្រសិទ្ធពរជ័យ បវរមហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ និងប្រជាជន ខេត្តត្បូងឃ្មុំ ទាំងអស់ សូមអោយ មានសុខភាពល្អ ប្រាជ្ញាវៀងវៃ ជួបតែ សេចក្តីសុខរីចចម្រើន ដើម្បីដឹកនាំ និងអភិវឌ្ឍន៍ ខេត្តត្បងឃ្មុំ អោយកាន់តែរីកចម្រើន តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។

មានប្រសាសន៍ នាឱកាសនោះ ឯកឧត្តម ស៊ាក ឡេង និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណ យ៉ាងជ្រៀវជ្រៅ ព្រមទាំងសម្តែង ភាពរីករាយ និង ស្វាគមន៍យ៉ាងកក់ ក្តៅបំផុត ចំពោះការអញ្ជើញ មកដល់នៃប្រតិភូ ខេត្តប៊ិញភឿក នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ដើម្បីចូលរួម អបអរសាទរ ជ័យជម្នះ នៃការបោះឆ្នោត ជ្រើសតាំងក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ ។

ថ្នាក់ដឹកនាំ ខេត្តត្បូងឃ្មុំទាំង២ មានប្រសាសន៍ បញ្ជាក់ថា នេះបានបង្ហាញ ឲ្យពីការខិតខំប្រឹងប្រែង ក្នុងការអនុវត្តការងារ កិច្ចសហប្រតិបតិ្ត ការយ៉ាងល្អ រវាង ព្រះរាជាណាចក្រកម្ពុជា និង សាធារណៈរដ្ឋ សង្គមនិយមវៀតណាម និយាយជារួម និង និយាយដោយឡែក រវាងខេត្តត្បូងឃ្មុំ និង ខេត្តប៊ិញភឿក តែងតែមានកិច្ ចសហប្រតិបត្តិការល្អ ក្នុងនាមជា មិត្តភាព សាមគ្គីភាព និង អ្នកជិតខាងល្អ ក្នុងការអនុវត្តការងារ កិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច សង្គម ការងារសន្តិសុខសណ្តាប់ធ្នាប់ តាមព្រំដែន និង សហការអភិវឌ្ឍន៍ គ្រប់វិស័យ រវាងខេត្ត ទាំងពីរ ។

តាមរយ:ជំនួបនេះ ថ្នាក់ដឹកនាំខេត្តទាំងពីរ ប្តេជ្ញាថា បន្តរក្សានូវ ចំណងមិត្តិភាព កិច្ចសហការដ៍ល្អ ជាបន្តទៀត ពិសេសគឺជម្រុញការ អភិវឌ្ឍសេដ្ឋកិច្ច តំបន់ច្រកទ្វាព្រំដែន ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋ រស់នៅជាប់ ព្រំដែនទាំងសងខាង អាចធ្វើដំណើរទៅវិញទៅមក ការធ្វើវិនិយោគ ផ្លោះប្តូរទំនិញ ការពិនិត្យជំងឺ សួរសុខទុកសាច់ញាតិ្តផងដែរ។ បន្ទាប់ពីសំណេះសំណាល និងពិភាក្សា ការងាររួចមក គណប្រតិភូបុិញភឿក បានប្រគល់បាច់ផ្កា និងជូនការដូរ វត្ថុអនុសាវរីយ៍ ដល់ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ បញ្ជាក់ពីការរឹត ចំណង់មិត្តភាព សាមគ្គីភាព និងកិច្ចសហការល្អវៀង ខេត្តទាំងពីរផងដែរ ៕