Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

៦ខែដើមឆ្នាំ២០១៩នៅខេត្តត្បូងឃ្មុំ៖ ជំងឺគ្រុនឈាមហក់ឡើងដល់២៦៧ករណី ស្លាប់២នាក់ ខណៈឆ្នាំមុនមានត្រឹមតែ៥៩ករណី តែគ្មានមនុស្សស្លាប់ទេ!!

  • បោះពុម្ព

(ត្បូងឃ្មុំ)៖ លោកវេជ្ជបណ្ឌិត កែវ វណ្ណ: ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា ដោយយោងតាមរបាយការណ៍នៃការអង្កេត គិតត្រឹមខែមិថុនា ឆ្នាំ២០១៩នេះ ខេត្តត្បូងឃ្មុំ មានជំងឺគ្រុនឈាម បានកើនឡើងដល់២៦៧ករណី ស្លាប់២ករណី ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ មានត្រឹមតែ៥៩ករណីប៉ុណ្ណោះ តែមិនមានមនុស្សស្លាប់ទេ។ ដូច្នេះគឺមានការកើនឡើង ជាង៤ដង បើប្រៀបធៀបរយ:ពេល៦ខែដើមឆ្នាំ កាលពីឆ្នាំ២០១៨។

លោក កែវ វណ្ណ: បានបញ្ជាក់បែបនេះ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងឪកាសលោកដឹកនាំ មន្ត្រីសុខាភិបាល លោកគ្រូអ្នកគ្រូពេទ្យ និងមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ចុះធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម ដោយលុបបំបាត់ជម្រកមូសខ្លា ដាក់ថ្នាំអាបែតតាមអាងទឹក ពាងទឹក និងប្រភពដក់ទឹកនានា និងចុះពន្យល់ណែនាំប្រជាពលរដ្ឋពាក់ព័ន្ធនឹង ប្រភព និងផលប៉ះពាល់ នៃជំងឺគ្រុនឈាម ក្នុងភូមិសាស្ត្រស្រុកត្បូងឃ្មុំ ។

លោក ប្រធានមន្ទីរសុខាភិបាលរូបនេះ បានលើកឡើងថា សត្វមូសខ្លាញីដែលបង្កើតកូនក្នុងទឹកដក់ ក្នុងសំបកកង់ឡាន និងកង់ម៉ូតូចាស់ៗ វាមានកំណើនខ្ពស់ជាង១១ដង ច្រើនជាងវត្ថុដក់ទឹកផ្សេងៗទៀត។ ហើយបើសិន កំដៅថយចុះត្រឹម១ដឺក្រេ ស្មើនឹងជំងឺគ្រុនឈាម កើនឡើង៣០%។

ដោយឡែក បើសិនទឹកភ្លឿងធ្លាក់ក្នុង១មីលីម៉ែត្រ ស្មើនឹងកើតជំងឺគ្រុនឈាម១១% ក្នុងករណីកំណើនធ្លាក់ទឹកភ្លៀង១ថ្ងៃ កើនជំងឺគ្រុនឈាម ៨% នេះជាចំនុចមួយដែលត្រូវព្រួយបារម្ភបំផុតក្នុងរដូវវស្សា ហើយដឺក្រេ និងកំដៅថ្ងៃចុះទាប បានន័យថា កម្រិតធម្មជាតិបានផ្តល់ភាពអំណោយផល ដល់មូលខ្លា បង្កកើតកូនចៅ ជាដង្កូវទឹក ដង្កូវទឹកកើតជាមូលខ្លា ហើយមូលខ្លា បង្កជាជំងឺគ្រុនឈាម ដែលវាកើមានកំណើនខ្ពស់ជាង២ដង នៃរដូវប្រាំង។ទាំងនេះយើងមិនគិត នូវរដូវកាលនៃការរីករាលដាល នៃជំងឺគ្រុនឈាម នៅឡើយទេ។

ដោយឡែកបើសិនកើតនូវរដូវដែលផ្ទូះជំងឺគ្រុនឈាម គឺវាកើនរហូតទៅ១០ដង ក្នុង១រដូវកាល នៃការវិវត្តន៍ជំងឺគ្រុនឈាម។ នេះជាការគូសបញ្ជាក់ របស់ លោក កែវ វណ្ណ:។

ដើម្បីការពារសុខភាព ជៀសផុតពីការឆ្លងជំងឺគ្រុនឈាម ដោយសារមូសខ្លាញីខាំ និងការខាំរបស់សត្វមូសខ្លា ពិសេសដើម្បីបង្ការ ការឈឺនិងស្លាប់ ដោយសារជំងឺគ្រុនឈាមឲ្យកាន់តែមានប្រសិទ្ធភាពនោះ លោក ប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានធ្វើការអំពាវនាវ ដល់ពលរដ្ឋទូទៅ នាំគ្នាស្វែងយល់អំពីវិធានការការពារ ពាក់ព័ន្ធជុំវិញជំងឺគ្រុនឈាមនេះ ដោយរួមគ្នាលុបបំបាត់ជម្រកមូស ទីតាំងនៅជុំវិញផ្ទះរបស់ពួកគាត់ ឲ្យមានអនាម័យស្អាត កុំឲ្យមានទឹកដក់ ពីព្រោះមូសខ្លា ជាប្រភពចម្លងដ៏សំខាន់នៃជំងឺគ្រុនឈាម។ មួយវិញទៀត ត្រូវស្លៀកសំលៀកបំពាក់ដៃវែងជើងវែង នាពេលថ្ងៃ និងសម្រាន្តក្នុងមុង ជាប់ជាប្រចាំ។

ជាពិសេសលោក បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ឲ្យជួយសហការ អប់រំ ទៅដល់អ្នកធ្វើអជីកម្ម ដែលពាកព័ន្ធ ជុំវិញការផ្ទុកសំបកកង់រថយន្ត កង់ម៉ូតូ ដែលជាប្រភពចម្លងយ៉ាងចម្បងបំផុត ជាភ្នាក់ងារចម្លងធំ ដែលបង្កើតជម្រកមូសខ្លា ហើយបង្កើតជាបញ្ហានៃជំងឺគ្រុនឈាមនេះ៕ ដោយ៖ វ៉ាន់ វីរ: