បណ្តាញសង្គម

លោកគ្រូអ្នកគ្រូ និងពលរដ្ឋ ថ្លែងអំណរគុណ អភិបាលខេត្តត្បូងឃ្មុំ ដែលចុះសំណេះសំណាលសួរសុខទុក្ខ និងអោយជំនាញសាងសង់ថ្នាក់រៀន ក្នុងសាលាបឋមសិក្សារំចេកឡើងវិញ បន្ទាប់ពីខ្យល់កន្ត្រាក់បោកបក់ រងការខូចខាត!!

(ត្បូងឃ្មុំ)៖ ការលើកឡើងដោយ ក្តីរំភើបត្រេកអរ និងលើកម្រាមដៃ ១០អរគុណ របស់លោកគ្រូអ្នកគ្រូ និងពលរដ្ឋ នៅឃុំរំចេក ស្រុកមេមត់ ធ្វើឡើងនាឳកាស ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងកូនៗ រួមដំណើរដោយ មន្ត្រីក្រោមឳវាទ នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ បន្តចុះសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យការខូចខាត ថ្នាក់រៀន ដោយផ្ទាល់ ក្នុងសាលាបឋមសិក្សារំចេក បន្ទាប់ពីខ្យល់កន្ត្រាក់ បោកបក់ ក្នុងឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ប្រជាពលរដ្ឋ នៅទីនោះ បានលើកឡើង យ៉ាងដូច្នេះថា <<នាងខ្ញុំ មានតែម្រាម ដៃដប់ សូមគោរពអរគុណ ដល់លោកជំទាវ និងឯកឧត្តមបណ្ឌិត ដែលបានចុះមកមូលដ្ឋាន ឃុំនាងខ្ញុំផ្ទាល់ ជាពិសេសបងប្អូន និងលោកយាយលោកតា នៅភូមិរំចេកផ្ទាល់ ដែលគាត់បាននិយាយថា គាត់ចាស់ចំណាស់នេះ ហើយមិនដែលបានស្គាល់ និងឃើញមាន អភិបាលខេត្ តណាចុះមកដល់ភូមិនេះទេ ជាលើកទី១ហើយ សូមអរគុណ និងសូមគោរពជូនពរ ឯកឧត្តម និងលោកជំទាវ និងថ្នាក់ដឹកនាំទាំងអស់ អោយជួបតែសុខភាពល្អ សេចក្តីសុខគ្រប់ ពេលវេលាដើម្បីបន្តការដឹកនាំ ដល់ពួកយើងខ្ញុំតទៅ មុខទៀត >> ឆ្លើយតបភ្លាមៗ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានចាត់អោយអាជ្ញាធរ និងមន្ទីរជំនាញ ធ្វើការជួយជុលឡើងវិញ ដើម្បីឲ្យក្មួយៗ សិស្សានុសិស្សតូចៗ មានថ្នាក់រៀន បន្តការសិក្សា ក្រេបយកចំណេះវិជ្ជា ជាស្ពានឆ្លងទៅកាន់ អនាគតដ៍ភ្លឺស្វាង ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ បានជួយឧបត្ថម្ភជាក្តារខៀន ព្រមទាំងថវិកា មួយចំនួនដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សផងដែរ ៕