បណ្តាញសង្គម

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ចំណាយថវិការ ផ្ទាល់ខ្លួនធ្វើការសាងសងផ្ទះ ៦x៨ម៉ែត្រឡើងវិញ ជូនដល់គ្រួសារក្រីក្រ ដើម្បីសម្រួលដល់ជីវភាព នឹងការរស់នៅរបស់កូនៗ អោយមានទីជម្រក កក់ក្ដៅ និងសុវត្តិភាព

នារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃ គណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ បានអញ្ជើញ ពិនិត្យផ្ទះ ប្រជាពលរដ្ឋក្រីក្រ០ ១គ្រួសារ ឈ្មោះ សឹម វិន ពោះម៉ាយ ក្នុងបន្ទុកមានកូន ចំនួន០៤នាក់ (ស្រី០៣នាក់) ដោយប្រពន្ធស្លាប់ រយៈពេល ៧ឆ្នាំមកហើយ ស្ថិតនៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ដោយពិនិត្យឃើញ ទុកលំបាក់របស់គ្រួសាក្រីក្រ ផ្ទះមានសភាពចាស ទ្រុឌទ្រោម គ្មានជញ្ជាំង គ្មានរនាប នឹងតំបូលធ្លុះធ្លាយ នាពេលនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ បានប្រើប្រាស់ថវិការ ផ្ទាល់ខ្លួនធ្វើការសាងសងផ្ទះ ៦x៨ម៉ែត្រឡើងវិញ ដើម្បីសម្រួលដល់ជីវភាព នឹងការរស់នៅរបស់កូនៗ អោយមានទីជម្រក កក់ក្ដៅ និងសុវត្តិភាពជ ជូនដល់ពួកគាត់ ។

ចំណែកឯ កូនស្រី០៣នាក់ ត្រូវបាន ឯកឧត្តមបណ្ឌិត និងលោកជំទាវ សន្យាជួយផ្គត់ផ្គង់ ឲ្យបានរៀនសូត្រ រហូតចប់ថ្នាក់ទី១២ ។