បណ្តាញសង្គម

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវរួមគ្នាទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ មិនត្រូវឲ្យកើតមាននៅលើទឹកដីខេត្តត្បូងឃ្មុំឡើយ

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី បើកកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាល ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលា ខេត្តត្បូងឃ្មុំ ។

បន្ទាប់ពីការ លើកឡើងរបស់ ប្រធានមន្ទីរ/ អង្គភាព អភិបាលស្រុក ស្ដីពីបញ្ហាប្រឈមនានា រួចមក ថ្លែងក្នុងកិច្ចប្រជុំ គណៈបញ្ជាកាភាព នាឱកាសនោះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត មានប្រសាសន៍ លើកឡើងថា ៖ ការប្រជុំប្រចាំខែ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តនេះ គឺដើម្បីថែរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សាធារណៈ ការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើស ព្រៃឈើ ជលផល និងបទល្មើស គ្រប់ប្រភេទ ផ្សេងៗទៀត ដែលកើតមានឡើង នៅក្នុងដែន សមត្ថកិច្ចរបស់ខ្លួន ធ្វើយ៉ាងរួមគ្នា ដោះស្រាយបញ្ហាពីរឿងធំ មករឿងតូច ពីរឿងតូច មកគ្មានរឿង ហើយរាល់ការ ដោះស្រាយបញ្ហានេះ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ពិសេសទប់ស្កាត់ អោយបាន នៅជំងឺ ប៉េស្តជ្រូកអាហ្រិច ដែលបានផ្ទះឡើង នៅស្រុកអូរាំងឪ ។

ឯកឧត្ដមបណ្ឌិត បន្តថា ៖ (គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវរួមគ្នាទប់ស្កាត់រាល់ បទល្មើសគ្រប់ប្រភេទ មិនត្រូវឲ្យកើតមាន នៅលើទឹកដីខេត្តត្បូងឃ្មុំឡើយ ) ។

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត បានជំរុញដល់ ប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង -ស្រុកទំាងអស់ ត្រូវខិតខំបំពេញ កាត្វកិច្ចរបស់ខ្លួន បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ទាំងសេវាសំណូមពរ និងសេវាតម្រូវការ ជាពិសេសត្រូវ ចុះមូលដ្ឋានសួរសុខទុក្ខបង ប្អូនប្រជាពលរដ្ឋ ឲ្យបានកើនឡើងទ្វេរដង ។

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ក៏បានធ្វើការផ្ដាំផ្ញើ ដល់មន្ទីរ-អង្គភាពរដ្ឋបាល ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធ ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់នូវ កិច្ចការសំខាន់ៗ មួយចំនួនដូចជា ៖ ត្រូវបន្តយកចិត្តទុកដាក់ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាព នៅក្នុងខេត្ត ឲ្យបានល្អប្រសើរ បន្តពង្រឹងការអនុវត្ត គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទប់ស្កាត់រាល់បទល្មើស គ្រប់ប្រភេទ គណៈបញ្ជាការ ឯកភាពរដ្ឋបាល គ្រប់ថ្នាក់ក៏ត្រូវ បង្កើនការក្ដាប់ សភាពការណ៍ និងត្រូវអន្តរាគមន៍ ស្រាវជ្រាវបង្ក្រាប ឲ្យបាននូវរាល់បទល្មើស ដែលបានកើតឡើង ក្នុងភូមិសាស្ត្ររបស់ខ្លួន ៕