បណ្តាញសង្គម

សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងសាកលវិទ្យាល័យ Henan Normal University របស់ប្រទេសចិន ចុះMoUជាមួយគ្នា ដើម្បីបង្កើតឱកាស ឲ្យសាស្ត្រាចារ្យ និងនិស្សិត បានទៅសិក្សានៅ ប្រទេសចិន

សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងសាកលវិទ្យាល័យ Henan Normal University របស់ប្រទេសចិន ចុះMoUជាមួយគ្នា ដើម្បីបង្កើតឱកាស ឲ្យសាស្ត្រាចារ្យ និងនិស្សិត បានទៅសិក្សានៅ ប្រទេសចិន ។

លោក ពិន វណ្ណារ៉ូ សាកលវិទ្យាធិការ សកលវិទ្យាល័យ ហេងសំរិន ត្បូងឃ្មុ ថ្លែងឲ្យដឹង បែបនេះ នៅក្នុងពិធីចុះ អនុសារណ: យោគយល់គ្នា (MoU) រវាងសាកលវិទ្យាល័យ ទាំងពីរ ដែលត្រូវបានធ្វើឡើង នារសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ។

សូមបញ្ជាក់ថា៖ ការចុះអនុស្សរណៈ យោគយល់គ្នា MoU រវាងសកលវិទ្យាល័យទាំង២ កម្ពុជា-ចិននេះ ក្នុងគោលបំណង ធ្វើអោយវិស័យអប់រំ នៃប្រទេសទាំងពីរ មានការរីកចម្រើន ជាពិសេសពង្រឹង សម្ព័ន្ធភាព រវាងកម្ពុជា ចិន ជាយូអង្វែង រហូតទៅ ៕