បណ្តាញសង្គម

អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវដល់ពលរដ្ឋ បើសង្ស័យថា មានជម្ងឺគ្រុនឈាម ត្រូវនាំទៅមណ្ឌលសុខភាពដែលជិតផ្ទះ ជៀសវាងពិនិត្យនិងព្យាបាលពេទ្យឯកជន តាមភូមិដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវ!!

នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ និងលោកជំទាវ រួមដំណើ់រដោយ លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងអាជ្ញាធរ ស្រុកក្រូចឆ្មារ និងកាកបាទក្រហមខេត្ត ចុះសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលកំពុងសម្រាក ព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែក ក្រូចឆ្មារ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បាននាំយកសេរ៉ូម ចំនួន១៥០០កំប្លោក ដែលឧបត្ថម្ភ ដោយសាខាកកាបាទក្រហមខេត្ត ទៅផ្តល់ជូនដល់ មន្ទីរពេទ្យបង្អែកផងដែរ ។

លោក កែវ វណ្ណៈ ប្រធានមន្ទីរ សុខាភិបាលខេត្តត្បូងឃ្មុំ ឲ្យដឹងថា អ្នកជំងឺកំពុង សំរាកព្យបាល នៅក្នុងមន្ទីរ ពេទ្យបង្អែកក្រូចឆ្មារ សរុបចំនួន ៤៥នាក់ ក្នុងនោះអ្នកជំងឺ គ្រុនឈាម ២៤នាក់ ចំណែកបុគ្គលិកមាន ៣៧នាក់ សរុបចំនួន៨២នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិការចំនួន ៥ម៉ឺនរៀល ជាការលើកទឹកចិត្ត ទាំងអ្នកជំងឺ និងអ្នកព្យាបាលថែទាំអ្នកជំងឺ ។