បណ្តាញសង្គម

ឯកឧត្តម ពាង ណារិទ្ធ ជួបជុំមិត្តអ្នក ដាំទុរេនលើកទី៣ ក្រោមប្រធានបទ #រួមគ្នាបំផ្លាញអាថ៌ កំបាំងទុរេន #

ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរង ខេត្តត្បូងឃ្មុំ បានអញ្ជេីញជាអធិបតី ជួបជុំមិត្តអ្នក ដាំទុរេនលើកទី៣ ក្រោមប្រធានបទ #រួមគ្នាបំផ្លាញអាថ៌ កំបាំងទុរេន #

នៅចម្ការលោក ឈុន កាំង អគ្គនាយកក្រុម ហ៊ុនជីធម្មជាតិ Ex-M ស្ថិតនៅភូមិក្រូច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ! ដែលមានកសិករចូលរួម ប្រមាណ ៣០០នាក់ មកពីគ្រប់ខេត្តដែលមាន ដាំដុះដំណាំទុរេន គោលបំណង ដើម្បីស្វែងយល់ និងផ្លាស់ប្ដូរបទពិសោធន៍ លើការជោគជ័យ លើផលិតកម្ម ដំណាំធុរេន លើបច្ចេកទេសការ រៀបចំដី ការដាំដុះ ការជ្រើសរើស ពូជ ថែទាំ និងការប្រមូលផល ។