Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កិច្ចប្រជុំស្ដីពី ការរៀបចំ សមាសភាពជាក់ស្ដែង នៅក្នុងគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ត្បូងឃ្មុំ៖ ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៤ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ មានកិច្ចប្រជុំមួយ ស្ដីពី ការរៀបចំ សមាសភាពជាក់ស្ដែង នៅក្នុង គណៈបញ្ជាការឯកភាព រដ្ឋបាល ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្ដម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងមាន ការអញ្ជើញចូលរួម ពី ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំ កងកំលាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំវិញខេត្ត និងមន្ទ្រីរាជការ ជាច្រើនរូបទៀត ។

បានឃើញ ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០១៤ ដែលប្រកាស ឲ្យប្រើច្បាប់ស្ដីពីការ គ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។

លោក ពាង ណារិទ្ធ នាយករដ្ឋបាល សាលាខេត្ត បានអានអំណាន ដីការស្ដីពី ការរៀបចំសមាសភាព ជាក់ស្ដែងនៅក្នុង គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តត្បូងឃ្មុំ ទាំង ៦ប្រការ រួចមក។ ឯកឧត្តម ប្រាជ្ញ ចន្ទ បានប្រសាសន៍ថា ខេត្តត្បូងឃ្មុំ គឺជាខេត្ត ដែលទើបនឹង បំបែកចេញ ពីខេត្តកំពង់ចាម គឺមានគោលបំណង ដើម្បីបង្ខិតរដ្ឋបាល ឲ្យកាន់តែកៀក ជិតប្រជាពលរដ្ឋ សំដៅបង្កលក្ខណៈសម្បត្តិងាយស្រួល ដល់ប្រជាពលរដ្ឋ ក្នុងការទទួលបាន សេវាសាធារណៈ និងបង្កើតនូវមជ្ឈមណ្ឌល សេដ្ឋកិច្ចថ្មីៗ នៅតំបន់ជនបទ ដើម្បីធានាបែងចែក ផ្លែផ្កា នៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម ព្រមទាំងគោរពតាម គោលនយោបាយ ភូមិ ឃុំមានសុវត្តិភាពទាំង៩ ចំនុច និងការចូលរួម កាត់បន្ថយភាពក្រីក្រ និង របស់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ ។

ឯកឧត្តម ប្រាជ្ញ ចន្ទ ក៏បានផ្ដាំផ្ញើថា ដក្រសួង ស្ថាប័នានា របស់រាជរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់ លើភារៈកិច្ច ក្រសួង ស្ថាប័ន ត្រូវខិតខំបង្ក លក្ខណៈសម្បត្តិ ចាត់បញ្ជូនមន្ត្រី បុគ្គលិក ដែលមានសមត្ថភាព ឲ្យមកបំរើការងារនៅក្នុង មន្ទីរ អង្គភាព ស្ថាប័បនានា ក្នុងខេត្តត្បូងឃ្មុំ ឲ្យបានសមស្រប នឹងទាន់ពេលវេលា៕