Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រកាសលោក សយ ទូច ចូលកាន់តំណែងអភិបាលស្រុកក្រូចឆ្មារថ្មី,ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំណែនាំឲ្យបង្ការបង្ក្រាបរាល់បទល្មើសជលផល និងការកាប់ទន្ទ្រានរុករានដីព្រៃលិចទឹក ឲ្យខានតែបាន

  • បោះពុម្ព

(ត្បូងឃ្មុំ)៖ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ ដោយមានការចូលរួមពី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ទីរជុំវិញខេត្ត មន្ត្រីរាជការ ស្ថាប័នឯកជន

និងប្រជាពលរដ្ឋប្រមាណជាង៣០០នាក់។

ក្នុងឳកាសនោះ លោក ស្រេង លី បានធ្វើរបាយការណ៍លទ្ធផលការងារដែលស្រុកសម្រេចបានកន្លងមក, លោក បួន សេងសុវិទ្យា នាយកទីចាត់ការសាលាខេត្តត្បូងឃ្មុំ ឡើង អាន សេចក្តី សម្រេច ប្រកាស តែង តាំង អភិបាល ស្រុកក្រូចឆ្មារថ្មី ក៍ដូចជា លោក សយ ទូច ឡើងធ្វើប្តេជ្ញាចិត្តក្នុងការដឹកនាំរដ្ឋបាលស្រុក ឲ្យកាន់តែមានការអភិវឌ្ឍន៍កាន់តែប្រសើរឡើងថែមទៀត។

មានប្រសាសន៍នាឪកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ការប្រកាសចូលកាន់មុខតំណែងជា អភិបាលស្រុក នាពេលនេះ គឺជាដំណើរការធម្មតា នៃការ រៀបចំមុខតំណែងមន្ត្រីរាជការក្នុងមុខងារសាធារណៈរបស់រដ្ឋ ដើម្បីបន្តនិរន្តរភាពការងារ និងការចូលរួមបង្កើនសមត្ថភាព លើការដឹកនាំគ្រប់គ្រងរដ្ឋបាលស្រុក។

ឯកឧត្តមបណ្ឌិ ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់គណៈបញ្ជាការឯកភាពខេត្ត ស្រុក លោកអភិបាលស្រុកក្រូចឆ្មារថ្មី កងកម្លាំងទាំង៣ ដាច់ខាតត្រូវបង្ក្រាបរាល់បទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទ និងទប់ស្កាត់ការការរុករានកាប់ទន្រ្ទានដី និងព្រៃលិចទឹកឲ្យខានតែបាន ដោយឡែកនឹងមានការដាំកូនឈើជាច្រើនបន្ថែមទៀត គឺនៅពេលទឹកស្រកវិញ នឹងដាំដើមសណ្តាន់លក្ខណៈទ្រង់ទ្រាយធំ នៅតំបន់នេះ ដោយសង្ឃឹមថាព្រៃលិចទឹក និងហ្វូងមច្ឆា នឹងនូវគង់វង្ស ទុកសម្រាប់ជាប្រយោជន៍សម្រាប់ពលរដ្ឋតកូនចៅ រៀងរហូតទៅ។

ត្រង់ចំនុចនេះ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណដល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុ ផារ៉ា ដែលតែងតែយកចិត្តទុកដាក់ក្នុងរឿងនេះ ដោយបានផ្តល់ជាបង្គោលកំណត់តំបន់ព្រៃលិចទឹកក្នុងស្រុកក្រូចឆ្មារ។

មួយវិញទៀតស្រុកក្រូចឆ្មារ ជាស្រុកជាប់ដងទន្លេ ដែលលិចស្ទើររៀងរាល់ឆ្នាំ ដូចនេះលោក ណែនាំឲ្យលោកអភិបាលស្រុកថ្មី ត្រៀមបង្ការគ្រោះមហន្តរាយទឹកជំនន់ ពិសេសត្រៀមរៀបចំទីទួលសុវត្ថិភាព សម្រាប់ពលរដ្ឋ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានធ្វើការណែនាំឲ្យលោកអភិបាលស្រុកថ្មី ត្រូវសហការគ្នា សាមគ្គីគ្នាដើម្បីដឹកនាំការងារក្នុងស្រុកឲ្យទទួលបានជោគជយ័ ជាពិសេសត្រូវយកចិត្តទុកដាក់អនុវត្តន៍គោលនយោបាយ ភូមិ-ឃុំសុវត្ថិភាព បញ្ឈប់ឲ្យបាននូវបញ្ហាល្បែងស៊ីសង និងបទល្មើសគ្រប់ប្រភេទ ឲ្យមានប្រសិទ្ធិភាព និងយកចិត្តទុកដាក់ទប់ស្កាត់ការរំលោភយកដីរដ្ឋ និងដីចំណីផ្លូវសាធារណៈ បញ្ហាគ្រោះថ្នាក់ចរាចរ និងទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាមផងដែរ។

សូមបញ្ជាក់ថា អភិបាលស្រុកក្រូចឆ្មារថ្មី ដែលត្រូវប្រកាសតែងតាំងឲ្យចូលកាន់តំណែងនៅថ្ងៃនេះគឺលោក សយ ទូច អតីតនាយករងទីចាត់ការផែនការ និងវិនិយោគខេត្តត្បូងឃ្មុំ ជំនួសលោក ស្រេង លី ត្រូវផ្លាស់ប្តូរទៅកាន់តំណែងអភិបាលស្រុកមេមត់៕