បណ្តាញសង្គម

នគរបាលខេត្ដត្បូងឃ្មុំ ហ្វឹកហាត់ ត្រៀមរក្សាសន្ដិសុខ និងសណ្ដាប់

ត្បូងឃ្មុំ៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាល ខេត្ដត្បូងឃ្មុំ ជិត៣០០នាក់ កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ បានប្រមូលផ្ដុំ ហ្វឹកហាត់ ដើម្បីត្រៀមរក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម ក៏ដូចជាទប់ស្កាត់ រាល់បទល្មើសនានា ដែលកើតមានឡើង តាមមូលដ្ឋាន ។

ការប្រមូលផ្ដុំ កម្លាំងហ្វឹកហាត់ បង្ហាញពីសកម្មភាពត្រៀម អន្ដរាគមន៍ រក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់ខាងលើនេះ បានធ្វើឡើង ក្រោមការដឹកនាំ បញ្ជាផ្ទាល់ពីសំណាក់ ស្នងការនគរបាលខេត្ដ លោកឧត្ដមសេនីយ៍ ម៉ៅ ពៅ និងថ្នាក់ស្នងការរង នាយការិយាល័យ មួយចំនួនទៀត ។

មន្ដ្រីនគរបាល ខេត្ដត្បូងឃ្មុំ បានឱ្យដឹងថា កម្លាំងនគរបាលចំនួន២៩០នាក់ មកពីតាមការិយាល័យនានា បានមកប្រមូលផ្ដុំគ្នា ហ្វឹកហាត់សមត្ថភាព ត្រៀមរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ពង្រឹងស្ថេរភាពសង្គម ក៏ដូចជា ការចូលរួមទប់ស្កាត់ បទល្មើសនានា ដែលអាចកើតមានឡើង ។