Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខេត្តត្បូងឃ្មុំ ប្រាប់ឲ្យសិស្សានុសិស្សសម្រួលអារម្មណ៍ឲ្យល្អ ត្រៀមខ្លួនឲ្យរួចរាល់ ប្រលងឲ្យអស់ពីសមត្ថភាព កុំព្រូទ័រយួរដៃ រង់ចាំសិស្សជាប់និទ្ទេសA មកទទួល!!

  • បោះពុម្ព

សូមសិស្សានុសិស្សសម្រួលអារម្មណ៍ឲ្យល្អ ត្រៀមខ្លួនឲ្យរួចរាល់ ប្រលងឲ្យអស់ពីសមត្ថភាព កុំព្រូទ័រយួរដៃ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រកាសផ្តល់ជូនសិស្សជាប់និទ្ទេសAទូទាំងខេត្ត។

ដោយឡែកអាហារូបករណ៍ បន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រ នៅតាមសាកលវិទ្យាល័យ និងមហាវិទ្យាល័យនានា ចំណែកសិស្សក្រីក្រពិតប្រាកដ នឹងទទួលបានអាហារូបករណ៍ដូចគ្នាពី ស.ស.យ.ក ពីសម្តេចតេជោ គឺលោកតាហ៊ុនសែន។

ថ្លែងលើកទឹកចិត្ត ផ្តល់កាដូឲ្យជាកុំព្យូទ័រ ចំនាយដោយថវិការផ្ទាល់ខ្លួនបែបនេះ ក្នុងឳកាសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយអភិបាលរងខេត្ត អភិបាល អភិបាលរងក្រុងសួង ប្រធាននិងសមាជិក ស.ស.យ.កខេត្ត រួមទាំងមន្ត្រីក្រោមឳវាទ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ បន្តចុះសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប្រមាណ៤៥០នាក់ ក្នុងវគ្គបំប៉នត្រៀមប្រលងបាក់ឌុប នៅវិទ្យាល័យសម្តេចតេជោ ហ៊ុនសែនសួង ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ។

ស្ថិតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំឲ្យក្មួយៗត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ ប្រឹងប្រែងសង្វាតក្រេបយកចំណេះដឹង ដើម្បីអនាគតខ្លួន និងសង្គមជាតិទាំងមូល ពិសេសទឹកចិត្តឳពុកម្តាយ ដែលលោកខិតខំទំនុកបំរុងឲ្យយើងមកសិក្សា ព្រោះចង់ឃើញកូនមានអនាគតល្អ ដោយវិនិយោគលើការសិក្សារបស់កូន។

ដូច្នេះកុំឲ្យឳពុកម្តាយអស់សង្ឃឹម ត្រូវខំប្រលងឲ្យជាប់ ឯកឧត្តមជឿជាក់ថាក្មួយៗអាចធ្វើបាន ដោយឡែកបន្ទាប់ពីជាប់ទី១២ ត្រូវបន្តការសិក្សាចាប់យកជំនាញ ដែលខ្លួនពេញចិត្តពិតប្រាកដ កុំរៀនតាមគ្នា ដែលមិនមែនជាអ្វីដែលយើងចូលចិត្ត នឹងត្រូវមាន៣ចំនុច ជាសំខាន់ នោះគឺចំណេះជំនាញ កុំព្យូទ័រ និងភាសា។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ជំរុញឲ្យសិស្សានុសិស្សទាំងអស់កុំបោះបង់ចោលការសិក្សា ព្រោះថាក្មួយៗទាំងនេះហើយ ជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេនពីឯកឧត្តម ក៍ដូចជាជាអ្នកដឹកនាំប្រទេស នៅថ្ងៃអនាគត។

ឯកឧត្តមបណ្ឌិត គូសបញ្ជាក់ថា ឲ្យតែក្មួយៗជាសិស្សក្រីក្រនឹងស្រលាញ់ការសិក្សាពិតប្រាកដ ឯកឧត្តមនឹងជួយទំនុកបំរ៉ុង ទោះបីត្រូវលក់ឡានក៍ដោយ ព្រោះឯកឧត្តមក៍ជាអ្នកស្រលាញ់ការសិក្សា និងជាបញ្ញវ័នមួយរូបផងដែរ ពិសេសជូនពរឲ្យប្រលងជាប់គ្រប់ៗគ្នា។

បន្ថែមលើសពីនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៍បានថ្លែងអំណរគុណ ដល់លោកគ្រូអ្នកគ្រូដែលជាមាតាបិតាទី២ របស់សិស្ស ដែលមានមនះសិកាជាតិខ្ពស់ មានឆន្ទៈម៉ុះម៉ុត ជាអ្នកបណ្តុះទំពាំងដ៍មានគុណភាព ដែលចំណាយពេលវេលា មកបង្រៀន ពិសេសបង្រៀនបន្ថែមក្នុងវគ្គបំប៉ននេះ ។

ក្នុងឳកាសនោះដែរ ឯកឧត្តមបណ្ឌិត ក៍បាននាំយកថវិការមួយចំនួន របស់ឯកឧត្តមឧបនាយរដ្ឋមន្ត្រី ជា សុផារ៉ា ផ្តល់ជូនដល់លោកគ្រូអ្នកគ្រូ ដើម្បីជាការលើកទឹកចិត្តផងដែរ៕