បណ្តាញសង្គម

ឯកឧត្តម ប្រាជ្ញ ចន្ទ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរភូមិ ឃុំ ដើម្បីស្តាប់បញ្ហាប្រឈម សំណូមពរ និងដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ តំណាងរាស្ត្រ មណ្ឌលខេត្តត្បូងឃ្មុំ និងជាប្រធាន គណៈកម្មការទី១ នៃរដ្ឋសភា អញ្ជើញជួបសំណេះសំណាល ជាមួយសមាជិក ក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ នាយកសាលា និងប្រជាពលរដ្ឋ ប្រមាណជាង១២០នាក់ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដើម្បីស្តាប់ បញ្ហាប្រឈម សំណូមពរ និងដោះស្រាយកង្វល់ របស់ប្រជាពលរដ្ឋ តាមមូលដ្ឋាន ។