Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខេត្តត្បូងឃ្មុំ ឧបត្ថម្ភថវិការ៥លានរៀលរាល់ខែ ដល់ស.ស.យ.កខេត្ត ដើម្បីជំរុញឲ្យសកម្មភាពការងារ សង្គមកាន់ខេត្តកាន់តែផុសផុល តាមរយៈកម្លាំងយុវជន

  • បោះពុម្ព

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំឲ្យ លោក ប្រធានស.ស.យ.ខេត្ត និងលោកប្រធានមន្ទីរអបរំខេត្ត ត្រូវរួមគ្នាធ្វើយ៉ាងណា បញ្ចូលក្រុមយុវជនសិស្សានុសិស្សតាមសាលាទូទាំងខេត្ត ចូលជាសមាជិកស.ស.យ.ក ឲ្យបានទ្វេរឡើងបន្ថែមទៀត ដើម្បីបញ្ជ្រាបការយល់ដឹងដល់យុវជនជំនាន់ក្រោយ ដឹងពីតម្លៃនៃអរិយធម៍ដ៍មហាសាលរបស់កម្ពុជា និងគោលនយោបាយនានា ដែលរារដ្ឋាភិបាលខិតខំដើម្បីយុវជន និងប្រជាពលរដ្ឋ។

ថ្លែងបែបនេះ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅសាលាខេត្តត្បូងឃ្មុំ ក្នុងឪកាស ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលត្បូងឃ្មុំ និងជាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ទទួលបន្ទុក ស.ស.យ.ក ខេត្តត្បូងឃ្មុំ តំណាង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងភរិយា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅឆមាសទី២ និងផ្សព្វផ្សាយលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក កាលពីថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០១៩ ដល់សមាជិក សមាជិកា សសយក ចំនួន ៤៨០ នាក់ នៅសាលប្រជុំធំ រដ្ឋបាលសាលាខេត្តត្បូងឃ្មុំ។

ក្នុងនោះសមាជិកចូលរួមទាំងអស់ ទទួលបានម្នាក់២មុឺនរៀល ពីឯកឧត្តម ហ៊ុន ម៉ានី តាមរយៈ ឯកឧត្តមបណ្ឌិត អភិបាលខេត្តផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារដែលបានអនុវត្តន៍កន្លងមក និងបានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ សសយក ខេត្តក្រុង ស្រុក ពង្រឹងសកម្មភាពការងារឱកាន់ខ្លាំងក្លាបន្ថែមទៀត។

ពិសេសការរៀបចំរចនាសម្ព័ន្ធចាត់តាំង ផែនការសកម្មភាព និងស្វែងរកកិច្ចសហការគាំទ្រពីអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ព្រមទាំងលើកទឹកចិត្តដល់សមាជិក សមាជិក និងយុវជនបន្តចូលរួមរាល់សកម្មភាពដ៏ប្រពៃរបស់សសយក ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សង្គមជាតិយើងឱ្យកាន់តែរីកចម្រើនថែមទៀត ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណបានឧបត្ថម្ភថវិការចំនួន៥លានរៀល ក្នុង១ខែដល់ស.ស.យ.កខេត្ត ជួយជំរុញបន្តបេសកកម្មការងារសង្គមក្នុងខេត្ត ឲ្យកាន់តែផុសផុលបន្ថែមទៀត៕