Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានក្រុមការងារចុះជួយស្រុកពញាក្រែក ជម្រុញដល់ មន្រ្តីទាំងអស់ ត្រូវបន្តចុះមូលដ្ឋានបម្រើប្រជាពលរដ្ឋឲ្យបាន ច្រើនថែមទៀត

  • បោះពុម្ព

ត្បូងឃ្មុំ ៖ រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុវជន និងនិតិសប្បទា និងប្រធានក្រុម ការងារចុះជួយមូលដ្ឋាន ស្រុកពញាក្រែក ឯកឧត្តម វង សូត បានជម្រុញ និងក្រើន រំដល់ថ្នាក់មន្រ្តីពាក់ ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹង ការងារបម្រើ ប្រជាពលរដ្ឋ បន្ថែមទៀត ទាំងការងារចុះជួបប្រជាពលរដ្ឋ ប្រមូលយកព័ត៏មាន ផ្សេងមកដោះស្រាយ និងការងារបម្រើ សេវាសាធារណៈ ដើម្បី ធ្វើយ៉ាងផ្តល់ជំនឿ ទុកចិត្តដល់ពួកគាត់ ដូចអ្វីដែល ប្រជាពលរដ្ឋ បានផ្តល់សេចក្តីទុកចិត្ត តាមរយៈការ បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា បន្តការដឹកប្រទេស ជាតិរហូតមក ។

ការលើកឡើងបែបនេះ របស់ឯកឧត្តម វង សូត គឺបានធ្វើ ឡើងក្នុងកម្មវិធី ប្រជុំក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកពញាក្រែក ដើម្បីត្រូតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់ រាជរដ្ឋាភិបាល នៅស្រុកពញាក្រែក កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៩ ។

ឯកឧត្តម មានប្រសាសន៍ លើកឡើងថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយដោយ គណបក្សប្រជាជនកម្ពុជា គឺបានការ គាំទ្រ និងជឿជាក់របស់ប្រជាជន ដែលបោះឆ្នោតគាំទ្រ ឲ្យដឹក នាំប្រទេសជាតិមានសុខសន្តិភាព និងរីកចម្រើនលើគ្រប់ វិស័យ ដូច្នេះក្នុងនាមជាមន្រ្តី ដែលទទួលបានការគាំទ្រត្រូវបន្ត ពង្រឹងការយកចិត្តទុកដាក់បម្រើ ប្រជាពលរដ្ឋឲ្យបានល្អបំផុត ធ្វើយ៉ាងឲ្យពួកគាត់ បន្តការជឿជាក់ គាំទ្រ គណបក្សប្រជាជន បន្តទៀត ។ អ្វីដែលយើងត្រូវពង្រឹង និងធ្វើគឺការងារបម្រើ សេវាសាធារណៈ និងចុះដោយផ្ទាល់ ជាមួយពួកគាត់ដើម្បីប្រ មូលព័ត៌មាន និងបញ្ហាប្រឈមនានា មកដោះស្រាយឲ្យបាន ទាន់ពេលវេលា ។

ឯកឧត្តមបន្តថា បើទោះបីគណបក្ស ប្រជាជនកម្ពុជាទទួល បានការជឿជាក់ និងគាំទ្រយ៉ាងពេញទំហឹង ពីប្រជាជានយ៉ាង ណាក្តី ក៏យើងត្រូវតែបន្តព្រឹង ការងារចុះមូលដ្ឋាន បម្រើពួកគាត់ ឲ្យបានច្រើនថែមទៀត ពោលគឺមិនត្រូវ ជិៈសេះលែងដៃនោះទេ ។ 

បើតាមរបាយការណ៍ របស់លោក លី សុភាលីន អភិបាល ស្រុកពញាក្រែង បានឲ្យដឹងថា ក្នុងរយៈពេលចុងក្រោយនេះ ទាំងរដ្ឋបាលស្រុក អាជ្ញាធរឃុំ គឺបានយកចិត្តទុកដាក់យ៉ាង ខ្លាំងពិសេសការងារ បម្រើសេវាសាធារណៈ និងការចុះប្រមូល គ្រប់បញ្ហាប្រឈម មកដៅស្រាយជួនប្រជាពលរដ្ឋ ។ ជាងនេះ ទៅទៀតក្រុមការងារ ថ្នាក់ជាតិចុះជួយ ស្រុកពញាក្រែក ក៏បាន ចុះជាប្រចាំ និងបានរៀបចំ វេទិការសាធារណៈ ជាបន្តបន្ទាប់ ដើម្បីស្វែងយល់ពីតម្រូវការ និងសំណូមពរនានា របស់ពួកគាត់ យកដោះស្រាយជូនភ្លាមៗ ៕