Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តំណាងលោក ជា សុផារ៉ា ចុះសំណេះសំណាល និងនាំយកថវិកា ១០លានរៀល ប្រគេនវត្តនាគវន្ត ឧបត្ថម្ភដល់សាលារៀន ជួសជុលផ្លូវ និងដឹកនាំសិស្សដាំកូនឈើ

  • បោះពុម្ព

លោក ម៉ឹង សុខលាត តំណាងលោក ជា សុផារ៉ា អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ រួមជាមួយអភិបាលស្រុក ព្រះសង្ឃ អាចារ្យ ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានធ្វើការដាំកូនឈើនៅតាមសាលារៀន និងក្នុងវត្ត ក្នុងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ដើម្បីលើកកម្ពស់បរិស្ថានបៃតង និងផ្តល់សោភ័ណភាព ពិសេសជាប្រភពខ្យល់បរិសុទ្ធ។

សកម្មភាពនេះ បានធ្វើឡើងនាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញនេះ។

ក្នុងឱកាសនោះ លោក ម៉ឹង សុខលាត អនុប្រធានក្រុមការងារចុះជួយស្រុកក្រូចឆ្មារ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំរកាខ្នុរ បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងលោក ជា សុផារ៉ា បានណែនាំឲ្យក្រុមការងារ ចុះគៀកជាប់ពលរដ្ឋក្នុងមូលដ្ឋាន ទទួលសំណូមពរ បំពេញតម្រូវការភ្លាមៗ និងចូលរួមបំផុសសកម្មភាពនានា ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋ ជាក់ស្តែងដូចសកម្មភាព ពេញ១ថ្ងៃនេះស្រាប់។

បន្ទាប់ពីសំណេះសំណាលរួចមក លោក ម៉ឹង សុលាត ក៏បាននាំយកបច្ច័យលោក ជា សុផារ៉ា ចំនួន១០លានរៀល ប្រគេនព្រះសង្ឃវត្តនាគវន្ត ភូមិទី៥ បន្តកសាងកុដ្ឋ ដើម្បីបម្រើឲ្យវិស័យសាសនា។

លោកក៏បានផ្តល់ជូនថវិកា ៤០០,០០០រៀល ដល់នាយិកាសាលាបឋម និងនាយិកាអនុវិទ្យាល័យ ជា ចក សម្រាប់ចំណាយផ្សេងៗ និងផ្តល់ថវិកា ១,២៥០,០០០រៀល ជូនប្រជាពលរដ្ឋភូមិទី៦ ជួសជុលផ្លូវក្នុងភូមិ និងចែកជូនថវិកាអាចារ្យ យាយតា ក្រុមប្រឹក្សាឃុំ ភូមិ នគរបាល ចាត់ទុកជាការលើកទឹកចិត្តផងដែរ៕