បណ្តាញសង្គម

លោកជំទាវ អភិបាលរងខេត្ត ណែនាំដល់បេក្ខជនប្រឡងចំរៀងថ្នាក់ខេត្តដែលបានទទួលចំណាត់ថ្នាក់លេខ១ នាពេលនេះ ត្រូវខិតខំហ្វឹកហាត់ព័ទ្ធសំលេងឱ្យបានល្អបន្ថែមទៀត ដើម្បីត្រៀមខ្លួនប្រឡងនៅថ្នាក់ជាតិ

លោកជំទាវ នី ចាន់ធីតា អភិបាលរង ខេត្តត្បូងឃ្មុំ បានថ្លែងទៅកាន់បេក្ខជន ប្រឡងចម្រៀង សកលថ្នាក់ខេត្ត ដោយបានធ្វើណែនាំ ដល់បេក្ខជនប្រឡង ដែលបានទទួល ចំណាត់ថ្នាក់នាពេលនេះ ត្រូវខិតខំហ្វឹកហាត់ព័ទ្ធ សំលេងឱ្យបានល្អបន្ថែមទៀត ដើម្បីត្រៀមខ្លួន ប្រឡងនៅថ្នាក់ជាតិ ជាពិសេសត្រូវ ជ្រើសរើសចម្រៀង ណាដែលជាវប្បធម៌សិល្បះ ជាអត្តសញ្ញាណ របស់ជាតិ កុំចម្លង វប្បធម៌បរទេស ដែលមិន មែនវប្បធម៌របស់ខ្លួន ។

លើកឡើងបែបនេះ របស់លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត បានធ្វើឡើង ក្នុងពេលដែលលោកជំទាវ អញ្ជើញជាអធីបតី ក្នុងពិធីប្រឡងផ្ដាច់ព្រ័ត្ រមហោស្រពចម្រៀង ខ្មែរជាសកលលើកទី៥ ឆ្នាំ២០១៩ នៅខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ។

លោកជំទាវ នី ចាន់ធីតា បានបន្តថា ការប្រឡងចម្រៀងនេះ គឺគោលបំណង ដើម្បីជួយលើកស្ទួយ នូវសិល្បះវប្បធម៌ ខ្មែររបស់យើង ដែលកំពុងតែត្រូវ ទទួលរងនូវការ គំរាមកំហែង ពីវប្បធម៌បរទេស ពិសេស ស្រទាប់យុវ័យ ដើម្បីលើកតម្កើង ឱ្យចេះស្រឡាញ់ និងជួយថែរក្សា អភិរក្សសិល្បះ វប្បធម៌ខ្មែរ ឱ្យបានគង់វង្ស។

លោកជំទាវ បានបញ្ជាក់ថា ៖ យើងទាំងអស់គ្នា រស់រានមានជីវិត និងជួបជុំសប្បាយរីករាយ នៅពេលនេះ គឺដោយសារតែ ក្រោមការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា បានរំដោះអាយុជីវិត ប្រជាជនកម្ពុជា ពីរបបប្រល័យ ពូជសាសន៍ ប៉ុល ពត និងបានខិតខំស្ដារ និងកសាងប្រទេស ឱ្យមានការរីកចម្រើន ដូចសព្វថ្ងៃនេះ ។ ម្យ៉ាងទៀត សូមបងប្អូនៗ និងក្មួយៗទាំងអស់ ពិតជាខិតខំប្រឹងប្រែង បញ្ចេញនូវទេពកោសល្យ ដើម្បីដណ្ដើម យកជ័យលាភីរៀងៗខ្លួន ប៉ុន្តែចំពោះការផ្ដល់ពិន្ទុ ត្រូវតែផ្ដល់នឹងជឿជាក់ ថាគណៈកម្មការ នឹងរក្សានូវសេចក្ដីថ្លៃថ្នូរផ្ដល់ ភាពយុត្តិធម៌ ដល់បេក្ខភាព ទាំងអស់ផងដែរ ។

បើតាមការបញ្ចាក់ពី លោក កង ចន្ធីរិទ្ធ ប្រធាន មន្ទីរវប្បធម៌ និងវិចិត្រ សល្បៈខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ ការប្រឡងជម្រុះ បេក្ខជនបេក្ខនារី នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ដោយប្រឡងផ្ដាច់ ព្រ័ត្រនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ មន្ទីរបានរៀបចំ ការប្រឡងផ្ដាច់ព្រ័ត្រ ជ្រើសរើស យកអ្នកមានសមត្ថភាព ទទួលជយ លាភីលេខ១ ខាងសម័យចំនួន ២នាក់ ប្រុសមួយស្រីមួយលេខ ១ ខាងភ្លេងបុរាណចំនួន ២នាក់ ប្រុស ១នាក់ ស្រី ១នាក់ ដោយមន្ទីរៀបចំ គណៈកម្មការ ឱ្យពិន្ទុដោយសុក្រិតបំផុត ហើយមន្ទីវប្បធម៌ និងវិចិត្រ សិល្បះខេត្ត បានរៀបចំប្រឡង ចម្រៀងខ្មែរ ជាសកលមាន ពីផ្នែកចម្រៀង ១. សម្រៀងសម័យ ( ទសវត្សទី៥០ ដល់៧០ ) និង២. ចម្រៀងបុរាណខ្មែរ ( ភ្លេងការមហោរី បាសាក់ និងយីកេ) ៕