Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្នុងឆ្នាំ២០១៨កន្លងទៅ នៅកម្ពុជាមាសត្វចិញ្ចឹមសរុបមាន ជាង៤៣លានក្បាល, មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម៖ ការចិញ្ចឹមសត្វលក្ខណៈពាណិជ្ជកម្ម គឺតម្រូវឱ្យម្ចាស់កសិដ្ឋានសុំច្បាប់ពីសមត្ថកិច្ចជំនាញ!

  • បោះពុម្ព

នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានរៀបចំសិក្ខាសាលាស្ដីពី ការពង្រឹងការគ្រប់គ្រងកសិដ្ឋានចិញ្ចឹមសត្វ ដើម្បីផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងបន្ថែម

ទៀតដល់ មន្ត្រីជំនាញ ក្រុមហ៊ុន ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ និងអ្នកពាក់ព័ន្ធក្នុងខេត្តត្បងឃ្មុំ ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងអង្គសិក្ខាសាលាខាងលើនេះ ឯកឧត្តម ស៊ាង សុខលីម ប្រធាននាយកដ្ឋានផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងឲ្យដឹងថា ការចិញ្ចឹមសត្វនៅកម្ពុជាមានពីបែបផែនផលិតកម្ម គឺការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ និងការចិញ្ចឹមជាលក្ខណៈពាណិជ្ជកម្ម។

ហើយការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្ម មាន៣ខ្នាតគឺ ខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំ។

ឯកឧត្តម បញ្ជាក់ថា ការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្ម គឺតម្រូវឱ្យម្ចាស់កសិដ្ឋានត្រូវសុំច្បាប់ពីសមត្ថកិច្ចជំនាញស្របតាមខ្លឹមសារនៃប្រកាសលេខ ៤៤៩ ផ្ទុយទៅវិញ ការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ លក្ខណៈប្រពៃណី ដើម្បីបម្រើជីវភាពប្រចាំថ្ងៃ មិនមិនតម្រូវឲ្យសុំច្បាប់នោះឡើយ ប៉ុន្តែត្រូវស្ថិតក្រោមការគ្រប់គ្រងបច្ចេកទេសពីសមត្ថកិច្ចជំនាញ។

ឯកឧត្តម ស៊ាង សុខលីម ឲ្យដឹងបន្តថា ការចិញ្ចឹមសត្វនៅកម្ពុជាបានរួមចំណែកយ៉ាងសំខាន់នៅក្នុងកំណើនសេដ្ឋកិច្ចជាតិ ដែលបានចូលរួមចំណែកប្រមាណ ១១% ក្នុងសមាសភាគនៃអនុវិស័យកសិកម្មឆ្នាំ២០១៨។

ដោយក្នុងនោះសត្វសរុបមាន៤៤,៣លានក្បាល គឺកើនឡើង៣,៦% បើធៀបនឹងឆ្នាំ២០១៧។

ជាមួយគ្នានោះ ប្រធាននាយកដ្ឋានផលិតកម្មសត្វរូបនេះ ក៍បានណែនាំដល់សិក្ខាកាមចូលរួមទាំងអស់ បង្ហាញគោលដៅក្នុងការចិញ្ចឹមសត្វដើម្បីទទួលបានជោគជ័យ ត្រូវមាន២ចំណុចសំខាន់គឺ ទី១. ដើម្បីឲ្យការចិញ្ចឹមសត្វទទួលបានជោគជ័យ ត្រូវអនុវត្តតាមគោលការណ៍បច្ចេកទេស ៣គឺ ពូជ ចំណី និងការថែទាំ (ទ្រុង ជីវៈសុវត្ថិភាព វ៉ាក់សាំង បង្កាត់ពូជ...) ទី២. ដើម្បីឲ្យមុខរបរចិញ្ចឹមសត្វទទួលបានជោគជ័យ គឺត្រូវថែមកត្តាសំខាន់បីទៀតគឺ ត្រូវមានផែនការចិញ្ចឹមច្បាស់លាស់ ស្វែងយល់ពីតម្រូវការទីផ្សារ នឹងត្រូវសិក្សាពីប្រសិទ្ធភាពសេដ្ឋកិច្ច ។

បើតាមលោក ស៊ឹម ធី អនុប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំឲ្យដឹងថា សិក្ខាសាលាដែលរៀបចំឡើងនេះក្នុងគោលបំណង ផ្សព្វផ្សាយនិងជំរុញការអនុវត្តប្រកាសលេខ ៥៤៩ ប្រក.កសក, កំណត់អំពីការបង្កើត ការគ្រប់គ្រង ចំណាត់ថ្នាក់ខ្នាត បទដ្ឋានបច្ចេកទេស, ណែនាំពីនីតិវិធីនៃការផ្ដល់លិខិតអនុញ្ញាតការចិញ្ចឹមសត្វ និងការបង្កាត់ពូជសត្វ ដល់មន្ត្រីជំនាញ ក្រុមហ៊ុន ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ និងអ្នកពាក់ព័ន្ធដទៃទៀតក្នុងខេត្តត្បូងឃ្មុំ៕