Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលរងខេត្តត្បូងឃ្មុំ៖ អក្ខរកម្មជាគន្លឹះ នៃការអភិវឌ្ឍ និងរួមចំណែកកាត់បន្ថយភាពក្រីក្រ ដល់ប្រជាពលរដ្

  • បោះពុម្ព

នៅព្រឹកថ្ងៃសុក្រ ទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៩ នេះ នៅបរិវេណវិទ្យាល័យ ចារថ្មី ស្រុកតំបែរ ខេត្ត ត្បូងឃ្មុំ បានប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់

លោកជំទាវ នី ចាន់ធីតា អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងមានការអញ្ជើញចូលរួម ពី លោក-លោកស្រី នាយក នាយករង រដ្ឋបាលសាលាខេត្ត លោក-លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោកប្រធានពន្ធនាគារ លោកប្រធានសាខាគយ និង រដ្ឋាករខេត្ត លោកនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមន្រ្តីពាក់ព័ន្ធ យ៉ាងច្រើនកុះករ។ ។

ក្នុងឪាកាសនោះ លោកជំទាវ អភិបាលរងខេត្ត បានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងទិវាអក្ខរកម្មជាតិ អន្តរជាតិ០៨ កញ្ញា លើកទី១៦ ដោយបញ្ជាក់ថា អក្ខរកម្មជាគន្លឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គមជាតិ ឱ្យមានការរីកចម្រើនគ្រប់ផ្នែក គ្រប់វិស័យ ហើយវាក៏ជាគន្លឹះដ៏សំខាន់ ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ ដល់ប្រជាពលរដ្ឋយើងផងដែរ។

លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ បានថ្លែងថា អក្ខរកម្មជាគន្លឹះនៃការអភិវឌ្ឍ និងរួមចំណែកកាត់បន្ថយភាពក្រីក្រ ដល់ប្រជាពលរដ្ឋ ដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងជំរុញឱ្យមានអត្រាអក្ខរកម្មខ្ពស់ ក្នុងស្រទាប់ប្រជាពលរដ្ឋប្រទេសយើង។

ហើយការប្រារព្ធទិវានេះឡើង គឺជាការក្រើនរម្លឹក និងជំរុញឱ្យអក្ខរកម្មខ្ពស់ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាយើង ស្ថិតក្នុងស្មារតី ដើម្បីបន្តចូលរួមលើកកម្ពស់ ការងារអក្ខរកម្មនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ជាមួយការអំពាវនាវ ៨ចំណុច របស់សម្តេចតេជោហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា ។

លោកជំទាវ ក៏បានឱ្យដឹងថា ដើម្បីឈានទៅសម្រេចបានក្នុងគោលដៅអភិវឌ្ឍន៍សហសវត្ស ប្រកបដោយចីរភាពឆ្នាំ២០៣០ផ្សាភ្ជាប់ការងារអក្ខរកម្ម ទៅនឹងការសិក្សាពេញមួយជីវិត និងប្រែក្លាយពលករ ប្រើកម្លាំងសុទ្ធសាធ ទៅជាការប្រើប្រាស់ជំនាញតាមយុទ្ធសាស្ត្រកំណើនថ្មី សូមគ្រប់ស្ថាប័នជាតិ និងអន្តជាតិ សហគមន៍ និងប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់ការងារអក្ខរកម្មក៏ដូចជាការងារអប់រំ ទាំងក្នុង និងក្រៅប្រទេស និងការងារអប់រំក្នុង និងក្រៅប្រព័ន្ធ ឆ្ពោះទៅរកគុណភាពអប់រំទាំងអស់គ្នា។

លោកជំទាវ នី ចាន់ធីតា គូសបញ្ជាក់ថា ការជំរុញឱ្យមានអត្រាខ្ពស់នៃអក្ខរកម្ម គឺជាការសម្រេចគោលដៅដោយជោគជ័យ នៃការអភិវឌ្ឍសហសវត្សរបស់ខ្លួន ក្នុងឆ្នាំ២០១៦ដល់២០៣០ដោយផ្តោតសំខាន់ៗ ដូចជាសមធម៌ គុណធម៌អប់រំ និងទស្សនទាន ក្នុងការរៀនសូត្រអស់មួយជីវិត។ ទិវាអក្ខរកម្មត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំជាស្នូរជួងនៃការជំរុញ ឱ្យប្រជាពលរដ្ឋបានឆ្លងផុតពីអនក្ខរកម្មនៅកម្ពុជាយើង។

បន្ថែមពីនេះ លោកជំទាវអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័ន អង្គភាព អង្គការជាតិ អន្ដរជាតិ ដៃគូអភិវឌ្ឍ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សប្បុរសជននានា ចាស់ព្រឹទ្ធចារ្យ បុព្វជិតសាសនា និងប្រជាពលរដ្ឋទាំងអស់ ដែលបាននិងកំពុងជួយឧបត្ថម្ភគាំទ្រយ៉ាងសកម្ម ដល់ការងារអក្ខរកម្មនាពេលកន្លងមក។

លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានបញ្ជាក់ផងដែរថា ឆ្នាំនេះការប្រារព្ធទិវាអក្ខរកម្មក្រោមប្រធានបទ «អក្ខរកម្មជួយបង្កើនសេដ្ឋកិច្ចគ្រួសារ» វាឆ្លុះបញ្ចាំងឱ្យឃើញអក្ខរជន ចេះជំនាញងាយៗ តាមសមត្ថភាពស្វែងយល់ និងចេះវិភាគព័ត៌មាន និងធ្វើឱ្យជីវិតកាន់តែប្រសើរ តាមរយៈបង្កើនមុខរបរបង្កើនការច្នៃប្រឌិត បង្កើតនូវសម្ភារប្រើប្រាស់ក្នុងគ្រួសារ ក្នុងស្រុក និងក្នុងសង្គម អាចបានប្រាក់ចំណូលដល់គ្រួសារទៀតផង។

ក្រោយបញ្ចប់នៅក្នុងឱកាសនោះ ក៏មានកម្មវិធីប្រគល់រង្វាន់ ដល់សិស្សកម្មវិធីអប់រំក្រៅប្រព័ន្ធ សិស្សអក្ខរកម្មរៀនពូកែ ជាប់ចំណាត់ថ្នាក់លេខ១ សិស្សានុសិស្សដែលបានចូលរួមផងដែរ៕