Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍! អភិបាលរងខេត្តត្បូងឃ្មុំ ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងចែកមួកសុវត្តិភាពចំនួន១៥០មួក ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកមេមត់

  • បោះពុម្ព

នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ អាជ្ញាធរខេត្ត ចាប់ផ្ដើមប្រតិបត្តិការចុះផ្សព្វផ្សាយ និងអប់រំច្បាប់ចរាចរណ៍ផ្លូវគោក និងចែកមួកសុវត្តិភាពចំនួន១៥០មួក ជូនដល់ប្រជា

ពលរដ្ឋតាមមូលដ្ឋានស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត និងជាអនុប្រធាន អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តត្បូងឃ្មុំ និងឯកឧត្តម ចេង ប៉ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កម្លាំងនគរបាល រដ្ឋបាលស្រុកមេមត់ ក្នុងគោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ ។

ថ្លែងសំណេះសំណាលជាមួយបងប្អូងប្រជាពលរដ្ឋនៅស្រុកមេមត់នាឱកាសនោះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត មានប្រសាសន៍ថា ៖ ការចែកមួកសុវត្ថិភាព នាពេលនេះ គឺដើម្បីផ្សព្វផ្សាយនូវច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ជួនដល់ប្រជាពលរដ្ឋទូទៅ ដើម្បីឲ្យពួកគាត់យល់ដឹងឲ្យកាន់តែច្បាស់ ពាក់ព័ន្ធនូវការពាក់មួកសុវត្ថិភាព។

ជាការពិតណាស់រាជរដ្ឋាភិបាលពិតជាបានគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការយល់ដឹង អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសការពាក់មួកសុវត្ថិភាព ក្នុងចំណោមប្រជាពលរដ្ឋ សិស្សានុសិស្ស សំដៅកាត់បន្ថយនិងបង្ការការស្លាប់ និងការរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។

ឯកឧត្តម បានបញ្ជាក់ថា ៖ (ការពាក់មួកសុវត្ថិភាពមួយ គឺអាចជួយអាយុជីវិតយើងបានម្នាក់ ដូច្នោះសូមកុំបើកបរ ដោយមិនពាក់មួកសុវត្ថិភាពឲ្យសោះ ហើយកន្លងមកអាជ្ញាធរខេត្ត ក៏មន្ត្រីជំនាញពាក់ព័ន្ធ តែងតែចុះផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ជូនដល់សហគមន៍ សាលារៀន ទូទាំងខេត្តត្បូងឃ្មុំច្រើនដងរួចមកហើយដែរ ដូច្នោះពេលនេះយើង នៅតែបន្តទៀត ជាមួយការផ្សព្វផ្សាយច្បាប់ និងចែកមួកសុវត្ថិភាពផងដែរ)។

ឯកឧត្តម ហាក់ សុខមករា ក៏បានអំពាវនាវដល់បងប្អូនដែលធ្វើដំណើរលើដងផ្លូវទាំងអស់ សូមបើកបរដោយស្មារតី ប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជៀសវាងគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងបានគ្រប់វិនាទីទាំងអស់។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហាក់ សុខមករា និងក្រុមការងារ ក៏បានចែកជូននូវមួកសុវត្ថិភាព ចំនួន១៥០មួក ដល់បងប្អូនដែលកំពុងធ្វើដំណើរ ដែលពុំមានឃើញពាក់មួកសុវត្ថិភាពចំនួន១៥០នាក់ផងដែរ៕